កត់ថ្ងៃទុក! បបួលគ្នាទៅលេងកន្លែងស្អាតៗនៅវៀតណាម ទាន់មានប្រូម៉ូសិនសំបុត្រយន្តហោះ ០ដុល្លារដ៏កម្រ

នៅ​ថ្ងៃ​ទី ២០ , ២១ ,និង ២២ មីនា ២០១៩ នេះ​​ចន្លោះ​ម៉ោង​១២ ដល់​ម៉ោង​២​រសៀល​ប៉ុណ្ណោះ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet នឹង​​ផ្ដល់​​សំបុត្រ​យន្ត​ហោះ​ក្នុង​ប្រូម៉ូសិន​ចំនួន ១,៤​លាន​សន្លឹក​ជាមួយ​នឹង​តម្លៃ​​ចាប់​ពី​ ០ (សូន្យ) ដុល្លារ​​អាមេរិក សម្រាប់​រាល់​ជើង​ហោះ​ហើរ​ទាំង​អស់​ក្នុង​ប្រទេស​វៀតណាម​ តាម​រយៈ​​គេហទំព័រ ]www.vietjetair.com

បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ ប្រតិបត្តិ​ជើង​​ហោះ​ហើរ​ត្រង់​ប្រចាំ​ថ្ងៃ​រវាង​ទីក្រុង​សៀមរាប និង​ទីក្រុង​ហាណូយ ហើយ​​ខាង​ក្រោម​នេះ​​គឺ​ជា​តំបន់​​ទេស​ចរ​សំខាន់​ៗ​មួយ​ចំនួន​ភ្ញៀវ​ទេសចរណ៍ មិន​គួរ​រំលង​ ៖​

១. ទស្ស​នា​ទីក្រុង​​​ហាណូយ ដែល​ជា​បេះ​ដូង​របស់​វៀតណាម

ហា​ណូយ គឺ​ជា​ទីក្រុង​មួយ​ដ៏​ស្រស់​ស្អាត​ពោរពេញ​ដោយ​ធម្មជាតិ​បៃតង​ក្នុង​ចំណោម​ទីក្រុង​ធំ​ៗ​ដែល​គួរ​ឲ្យ​ចាប់​ចិត្ត​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ ទីក្រុង​​ប្រវត្តិ​សាស្ត្រ​​​ចម្រុះ​មួយ​នេះ ​លម្អ​ដោយ​​ដើម​ឈើ​ជា​ជួរ សួន​ធម្មជាតិ បឹង​បុរាណ អគារ​ប្រវត្តិសាស្ត្រ ផ្សារ​ទំនើប​ ហាង​អាហារ​ និង​កន្លែង​កម្សាន្ត​នៅ​ពេល​រាត្រី​​​ជាច្រើន​នោះ ប្រាកដ​​ក​ជា​កន្លែង​ដ៏​ពិសេស​សម្រាប់​អ្នក​ដែល​​កំពុង​ស្វែង​រក​បទពិសោធន៍​រំជើប​រំជួល​ថ្មី​ៗ​ក្នុង​ជីវិត។​

ទីក្រុង​ហាណូយ បាន​​អភិរក្ស​​កេរិ៍្ត​ដំណែល​​​ស្នាដៃ​ស្ថាបត្យកម្ម​ ដែល​បន្សល់​​​ទុក​ដោយ​អាណា​និគម​បារាំង​នៅ​ឥណ្ឌូ​ចិន ​ជាច្រើន​កន្លែង ហើយ​អគារ​ដ៏​ស្រស់​​ស្អាត​ជាប់​ៗ​គ្នា​ជាច្រើន នឹង​ធ្វើ​ឲ្យ​អ្នក​រីករាយ​នឹង​ការ​រៀន​សូត្រ​ពី​ប្រវត្តសាស្ត្រា វប្បធម៌ និង​អរិយធម៌​របស់​ជនជាតិ​វៀតណាម។

ព្រះ​វិហារ St. Joseph’s Cathedral គឺ​ជា​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​​ដែល​ទាក់​ទាញ​​​បំផុត​ក្នុង​ទីក្រុង​នេះ និង​​ជា​កន្លែង​ដ៏​មាន​ប្រិយ​ភាព​​សម្រាប់​ភ្ញៀវ​ទេសចរណ៍​។ ចាប់​តាំងពី​​បើកឲ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ​១៨៨៦ ព្រះវិហារ​នេះ​​គឺ​ជា​មជ្ឈ​មណ្ឌល​នៃ​សមាគម​កាតូលិក​របស់​វៀត​ណាម និង​​មាន​ចម្ងាយ​មិន​ឆ្ងាយ​​ពី​បឹង Hoan Kiem ឡើយ ខណៈ​ដែល​ទី​នោះ​ជា​ចំណុច​​ប្រវត្តិ​សាស្ត្រ​ដ៏​សំខាន់​នៅ​ទីក្រុង​ហាណូយ និង​ជា​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​សម្រាក​លំហែ​កាយ​ទីក្រុង​នេះ​។

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • អត្ថបទថ្មី