ក្រុមរដ្ឋអ៊ីស្លាម IS នៅសល់ មូលដ្ឋាន តែមួយគត់ នៅក្នុងប្រទេសអ៊ីរ៉ាក់

: inewskh   : June 22, 2016 2:07 pm


ក្រោយពីកងទ័ពអ៊ីរ៉ាក់ បានវាយបំបាក់ ក្រុមរដ្ឋអ៊ីស្លាម IS ដោយជោគជ័យ នៅក្នុងទីក្រុងFallujah មក ពេលនេះពួកគេ កំពុងរៀបចំផែនការបន្ត ក្នុងការវាយប្រហារ ទៅទីក្រុង Mosul មួយទៀត ដែលទីក្រុងមួយនេះ គឺជាទីក្រុងធំបំផុត ប្រចាំប្រទេសអ៊ីរ៉ាក់ ដែលក្រុមរដ្ឋអ៊ីស្លាម IS បានកាន់កាប់អស់រយៈ ពេលជាង២ឆ្នាំ។

ទោះជាយ៉ាងណាពេលនេះ កងទ័ពអ៊ីរ៉ាក់ កំពុងវាយចូល ទីក្រុង Mosul ជាបណ្តើរៗ ពីតំបន់ខាងត្បូង ទីក្រុង ខណះ ដែលការវាយ ប្រហារនេះ មានការយឺតយ៉ាវ ដោយសារតែ កងទ័ព ត្រូវបានបែងចែក ជាច្រើនតំបន់ ពិសេស គឺពួកគេកំពុងតែ ស្ថិតនៅទីក្រុង Fallujah ដើម្បីដោះគ្រាប់បែក ដែលក្រុមរដ្ឋអ៊ីស្លាម IS បានបង្កប់ មុនពេលដែល ពួកគេរត់គេចខ្លួន។

ការបាត់បង់តំបន់និងទីក្រុងធំៗ របស់ក្រុមរដ្ឋអ៊ីស្លាម IS នៅក្នុងប្រទេសអ៊ីរ៉ាក់ ពេលនេះ គឺជាលទ្ធផលល្អបំផុត របស់ រដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ាក់ ប៉ុន្តែនេះក៍ជាផលវិបាក ធ្ងន់ធ្ងរមួយ សំរាប់ប្រទេស ស៊ីរី ផងដែរ ព្រោះក្រុមរដ្ឋអ៊ីស្លាម IS បានគេចខ្លួន ចូលទៅក្នុង ប្រទេសស៊ីរី ស្របពេលដែលកងទ័ពស៊ីរី ដែលគាំទ្រដោយ អាមេរិកពេលនេះ កំពុងរងសម្ពាធនៃការវាយតប ត ពីសំណាក់ ក្រុម រដ្ឋអ៊ីស្លាម IS យ៉ាងតំណំ ដែលធ្វើអោយពួកគេ មានការដកទ័ព ជាបណ្តោះអាសន្ន នៅត្រង់ចំនុច ដែលពួកគេកំពុង ប្រតិបត្តិការវាយប្រហារ៕

13511572_1037296179681688_186747461_n


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ