យន្តហោះក្រុមហ៊ុនអាកាសចរណ៍អេហ្សីបបាត់ខ្លួននៅតែមិនទាន់រកឃើញ

: inewskh   : May 20, 2016 5:17 am


យន្តហោះAirbus A320 ដែលជាក្រុមហ៊ុនអាកាសចរណ៍អេហ្សីបក្នុងជើងហោះហើរលេខ MS804 បានដឹកអ្នកដំណើរចំនួន៥៦នាក់ រួមទាំងបុគ្គលិកបម្រើការលើយន្តហោះចំនួន១០នាក់ផ្សេងទៀត បានហោះចេញពីទីក្រុងParisប្រទេសបារាំងឆ្ពោះទៅទីក្រុងCairoប្រទេសអេហ្ស៊ីបស ខណៈដែលយន្តហោះនេះបានហោះក្នុងរយៈកម្ពស់១១៣០០ម៉ែត្រពេលដែលស្ថិតនៅលើ សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ក្រោយពីបានដាច់ការទាក់ទងពីក្នុងប្រព័ន្ធរ៉ាដានៅវេលាម៉ោង២:៣០នាទីទាបភ្លឺថ្ងៃទី១៩ឧសភាម្សិលមិញនេះ។

មកទល់ពេលនេះពុំទាន់មានតម្រុយអ្វីពីវានៅឡើយខណៈដែលពេលនេះក្រុមអ្នករ៉ុករករួមទាំងក្រុមអ្នកស៊ើបអង្កេតមានទាំងបារាំង ក្រិច អេស្សីបកំពុងតែធ្វើប្រតិបត្តិការយ៉ាងម៉ត់ចត់ក្នុងការស្វែងរក។

នៅលើយន្តហោះដែលដឹកអ្នកដំណើរ៥៦នាក់នេះមានជនជាតិអេហ្ស៊ីប៣០នាក់ ជនជាតិបារាំង១៥នាក់ អ៊ីរ៉ាក់២នាក់ និងជនជាតិបែលហ្ស៊ិក អង់គ្លេស គុយវ៉ែត កាណាដា អារ៉ាប៊ីសាអ៊ូឌីត ព័រទុយហ្គាល់ អាល់ហ្សេរី និងស៊ូដង់សុទ្ធតែម្នាក់។

កាលពីឆ្នាំមុនយន្តហោះដឹកអ្នកដំណើររុស្សីមួយគ្រឿងត្រូវបានក្រុមភេរវកម្មបំផ្ទុះគ្រាប់បែកអោយផ្ទុះធ្លាក់នៅក្នុងប្រទេសអេស្សីប ដែលបណ្តាលអោយមនុស្សស្លាប់ជាង២០០នាក់ក្រុមអ្នកសន្និដ្ឋានជាច្រើនបាននិយាយថាការបាត់យន្តនេះទំនងជាអំពើភេរវកម្មបែបបច្ចេកទេស ស្របពេលដែលប្រទេសបារាំងនិងក្រិចធ្លាប់បានទទួលរងនៃការវាយប្រហារពីសំណាក់ក្រុមរដ្ឋអ៊ីស្លាមISដូចគ្នាកាលពីឆ្នាំមុន៕

13262362_1017832351628071_1760312781_o


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ