• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

: inewskh   : April 9, 2018 2:24 pm


ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

រឿង ដែលផលិតកម្មមហាហង្ស សហការផលិតជាមួយ ទូរទស្សន៍ PNN នោះ គឺរឿង “ម្ចាស់បំណុល” ដោយនិយាយភាព កត្តញ្ញូ ទៅលើអ្នកមានគុណ និងប្រើរយៈពេល៦ខែ ក្នុងការផលិត។ តួសម្តែង ក្នុងរឿងនេះ មានទាំងតួចាស់ និងតួថ្មីជាច្រើន រូបផងដែរ ចំណែកតួឯក មានលោក លោក​ ភឹម​ តារា​វិបុល និងតួឯកស្រី គឺអ្នកនាង ភិន សុដាលីស។

លោក អ៊ិន សុភិន បានអោយដឹងថា រឿង ម្ចាស់បំណុល គឺជារឿងមួយ ដែលបានសម្រិតសម្រាំង យកគុណភាពខ្ពស់ បន្ទាប់ពីរឿងនេះ មហាហង្ស នៅបន្តផលិត បន្ថែមទៀត ជាមួយទូរទស្សន៍ PNN។ ទៅថ្ងៃអនាគត មហាហង្សក៏មានគម្រោង នាំយករឿងខ្មែរ ទៅកាន់ប្រទេសជិតខាងងផងដែរ នោះគឺប្រទេសឡាវ និង ភូមា។ ការសហការនេះ បានធ្វើអោយវិស័យភាពយន្តខ្មែរ កាន់តែមានគុណភាណ ដើម្បីប្រកួតប្រជែងជាមួយ ភាពយន្ត បរទេស។

ក្នុងនោះដែរ តួឯកប្រុស ក៏បានកោតសរសើរ នូវទេពកោសល្យ សម្តែង របស់តួឯកស្រី ​គឺនាងនៅតែសម្តែងបានល្អ​ ឆាប់យល់ពីសាច់រឿង​ ចាំសាច់រឿងនិងឆាប់ចូលតួ​ និយាយទៅចាប់ គូជាមួយគ្នាគឺ​ មិនពិបាកសម្តែងច្រើនដងទេ។ នេះជាលើកទី៤ហើយ​ ដែលលោកបានចាប់ដៃគូសម្តែង​ ជាមួយ​ ដាលីស​ ដែល៣លើកមុនគឺលោកថត​ ជាមួយនាងកាលពី៥ឆ្នាំមុន​ ហើយសម្រាប់ ការថតរឿងថ្មី​ ដែលលោកចាប់ដៃគូថតជាថ្មីគ្រងតំណែង​ តួឯកស្រីប្រុសនេះ​ គឺអាចនិយាយបានថា​ លោកនៅតែសរសើរ ពីសមត្ថភាពក្នុងការសម្តែងថានាងនៅតែខ្លាំង៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ