• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

: inewskh   : March 30, 2018 2:17 pm


ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

លោក វីលៀម ហៃដ៍ បានថ្លែងថា កម្មវិធីនេះ មានឈ្មោះថា “NextLevel” “កំរិតបន្ទាប់” ដែលទទួលបានការឧបត្ថម្ភ ពីក្រសួងការបរទេសសហរដ្ឋអាមេរិក។ កម្មវិធីនេះប្រើតន្ត្រី និងការរាំចង្វាក់ Hip Hop ដើម្បីជម្រុញខាងផ្លូវទូត រវាងប្រជាជន និង ប្រជាជន ហើយសកម្មភាពទាំងអស់មានបំណង ជំរុញការចែករំលែកទៅវិញទៅមក នូវចំណេះដឹង គុណតំលៃ ទស្សនៈ និងការគោរពគ្នា រវាងយុវជនកម្ពុជា និងអ្នកសិល្បៈអាមេរិក។

លោកបន្តថា ក្រុមនេះនឹងធ្វើការសម្តែងចុងក្រោយ បន្ទាប់ពីពួកគេ បង្រៀនដល់ យុវជនកម្ពុជា រយៈពេល២សប្តាហ៍នោះរួច ពួកគេនឹងបង្ហាញស្នាដៃសម្តែង នៃអ្នកសិល្បៈអាមេរិក ជាមួយអ្នកចូលរួមសិក្ខាសាលា។ ការសម្តែងនេះ ប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា នា The Mansion (ផ្ទះលេខ៣៨ មហាវិថីសម្តេច សុធារស ជិតការិយាល័យនៃ អង្គការ UNESCO មុខសារៈមន្ទីជាតិ)។

​ចំណែក លោក សុខ វិសាល មកពីផលិតកម្ម Klap Yahandz និងជាគ្រូសម្របសម្រួល ក្នុងកម្មវិធី Next Level ជាមួយ ស្ថានទូតអាមេរិក ក៏បានអោយដឹងដែរថា កម្មវិធី នេះ បង្កើតឡើង គឺដើម្បីផ្តល់ឪកាស អោយយុវជនតាមប្រទេសនិមួយៗ អោយរៀនជំនាញ Hip Hop ហើយនៅក្នុង Hip Hop នេះ មានជំនាញខាង Rap ធ្វើភ្លេង Hip Hop ខាងរាំ និង ផ្នែកគូរគំនូរលើជញ្ជាំង។

លោក សុខ វិសាល បន្តថា បច្ចុប្បន្ន សិល្បៈ ក្នុងប្រទេសចាប់ផ្តើមមានតំលៃ ដោយម្នាក់ៗចូលចិត្តស្តាប់ភ្លេង ចូលចិត្តមើលគេរាំ មើលគេសម្តែង មើលភាពយន្ត ហើយកម្មវិធីនេះ នៅពេលអនាគតទៅ ក៏អាចផ្តល់ផលប្រយោជន៍ ដល់ពួកគាត់ដែរ៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ