• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

: inewskh   : March 29, 2018 11:17 am


វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

“វីងតែងតែជាជម្រើសដ៏មានសុវត្ដិភាពសម្រាប់អតិថិជនដើម្បីផ្ញើប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នក។ ហើយក្នុងកំឡុងពេលចូលឆ្នាំខ្មែរនេះ វីងចង់ផ្តល់ជូនអតិថិជនវិញនូវការចំណាយពេលរួមគ្នាជាមួយមនុស្សជាទីស្រលាញ់របស់គាត់ គឺការជូនសំបុត្រឡានក្រុងទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ២០១៨សន្លឹក ដើម្បីធ្វើដំណើរទៅស្រុកកំណើតឬដំណើរកម្សាន្តនានានៅប្រទេសកម្ពុជា និងការចែកជូនទឹកពិសារបរិសុទ្ធពីអរុណារាប់រយកេសជូនបងប្អូនប្រជាពលរដ្ឋ។ យើងជឿជាក់ថា គ្មានអ្វីប្រសើរជាងការចំណាយពេលវេលាជាមួយមនុស្សជាទីស្រលាញ់និងក្រុមគ្រួសាររបស់អ្នក ក្នុងអំឡុងពេលចូលឆ្នាំខ្មែរនេះសម្រាប់ការធ្វើដំណើរនានា។ ” បើតាមប្រសាសន៍លោកស្រី សួស ពៅមាលា ប្រធានផ្នែកទីផ្សារគណនីវីង។

ការផ្តល់ជូននេះសម្រាប់អតិថិជនគណនីវីងមានរហូតដល់ថ្ងៃទី១៣មេសា។ អតិថិជនគ្រាន់តែធ្វើប្រតិបត្តិការពីរដង ដែរមានទំហំវិក្កយបត្រ ៣ ដុល្លារក្នុងមួយវិក្កយបត្រដើម្បីទទួលបានសំបុត្រឡានក្រុងដោយឥតគិតថ្លៃ រួមជាមួយទឹកសុទ្ធអរុណា។ គណនីវីងមួយមានសិទ្ធិទទួលបានសំបុត្ររថយន្តក្រុងមួយសន្លឹក ។ ការចែកជូនសំបុត្រនេះនឹងចាប់ពីថ្ងៃទី១មេសាដល់ថ្ងៃទី១៣ ខែមេសាចាប់ពីម៉ោង៨ ព្រឹកដល់ម៉ោង៥ល្ងាចនៅស្តង់វីងបេនឡានមេគង្គអ៊ិចប្រេស្ស ជ្រោយចង្វា បញ្ជាក់ចំនួនមានកំណត់។

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូននេះលោកអ្នកអាចហៅទូរស័ព្ទទៅសេវាកម្មអតិថិជន 023 999 989 ឬចូលទៅកាន់វេបសាយ https://www.wingmoney.com/km/free-mekong-express-limousine-bus-tickets/ ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ