• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
រោងកុនទំនើប Major Cineplex by smart បានបើកដំណើរការជាផ្លូវការ នូវសាខាថ្មី ពីរកន្លែង

: inewskh   : March 20, 2018 11:37 am


កាលពីរាត្រី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ រោងកុនទំនើប Major Cineplex by smart បានបើកដំណើរការជាផ្លូវការ នូវសាខាថ្មី ពីរកន្លែង។ ទីតាំងមួយកន្លែងស្ថិតនៅខេត្តសៀមរាប និងមួយកន្លែងទៀតនៅស្ថិត Soriya Center Point ដែលស្ថិតនៅក្នុងទីក្រុងធំ នៃប្រទេសកម្ពុជា ដែលបង្ហាញជារោងកុនលក្ខណៈស្ទង់ដាអន្តរជាតិ។

លោក សៅ សុខនី នាយកគ្រប់គ្រងទូទៅបានថ្លែងថា បន្ទាប់ពីដំណើរការយ៉ាងជោគជ័យនៅរោងភាពយន្តទីមួយ ស្ថិតក្នុង AEON Mall 1(ភ្នំពេញ) ដែលដំណើរកាចាប់តាំងពីខែកក្កដា ឆ្នាំ 2014មក។ Major Cineplex បានសម្រេចចិត្តធ្វើការ ពង្រីកជំនួញ ដោយបង្កើតសាខាបន្ថែម ក្នុងន័យបង្កើនភាពងាយដល់អតិថិជន និង ដើម្បីទាក់ទាញអតិថិជនថ្មី នៅតំបន់ផ្សេងទៀត ក្នុងប្រទេសកម្ពុជា។

លោកបានបញ្ជាក់ថា នៅសាខាខេត្តសៀមរាបបានបើកដំណើរការសាកល្បងចាប់តាំងពីថ្ងៃទី9 ខែវិច្ឋិកា ឆ្នាំ 2017 ហើយក៏មានការបើកសាខាថ្មីជាងគេបន្ទាប់ទៀតស្ថិតនៅ Sorya Center Point នៅក្នុងថ្ងៃទី25 ខែធ្នូ ឆ្នាំ 2017។ ចំពោះសាខាថ្មីនៅខេត្តសៀមរាបមាន Digital Screen ចំនួន បី ដែលអាចមានកន្លែងអង្គុយរហូតដល់ 457កន្លែង ដែលមានទីតាំងស្ថិតអាគារមួយតែឯងតាមបណ្តោយខាងស្តាំផ្លូវស៊ីវុធថាទល់មុខនឹងផ្សារ
ចាស់។ ចំណែកឯសាខានៅ Sorya Center Point វិញរោងភាពយន្ត Major Cineplex by Smart មាន Digital Screen ចំនួន ប្រាំមួយ ដែលអាចមានកន្លែងអង្គុយរហូតដល់ 820កន្លែង។ នៅសាខាមួយនេះ មានសាល VIP ដែលមានលក្ខណៈប្រណិត និងផាសុខភាពជាងគេនៅក្នុងរោងភាពយន្ត។ ចំពោះសាល VIP បានបំពាក់ជាមួយនឹងកៅអីមានភាពងាយស្រួលបន់បែន និងមានផ្តល់សេវាកម្មនៅនឺងកន្លែងអង្គុយតែម្តង ដែលមានលក្ខណៈពិសេសតម្រូវគ្រប់ជាតិសាសន៏។ ហើយនៅក្នុងប៉ុន្មានខែកន្លងមក មុននឹងធ្វើការបើកជាផ្លូវការរោងភាពយន្តទាំងពីរមានអ្នកចូលរួមច្រើន កើនឡើងជាលំដាប់។

នាយកគ្រប់គ្រងទូទៅរូបនេះបាននិយាយទៀតថា Major Cineplex បានក្លាយជារោងភាពយន្តលក្ខណៈស្តង់ដារមួយនៅកម្ពុជា និង ផ្តល់ការកំសាន្តរីករាយមួយដែលមានតម្លៃសមរម្យនៅសព្វថ្ងៃនេះ។ ចំពោះសាខាថ្មីទាំងពីរនេះមានសំបុត្រដាក់ក្នុងតម្លៃចាប់ពី US$2.5 ស្មើនឹង 10000 រៀលទៅ។

លើសពីនេះទៅទៀត មិនយូរប៉ុន្មាន Smart Axiata ដែលក្រុមហ៊ុនទូរគមនាគមន៍មួយឈានមុខគេនៅក្នុងប្រទេសកម្ពុជា ហើយបានក្លាយជាអ្នកឧបត្ថម្ភ របស់រោងភាពយន្តយើងនោះបានផ្តល់អោយអ្នកចូលទស្សនាភាពយន្ត អាចរីករាយជាមួយនឹងភាពយន្តដោយចំនាយត្រឹមតែ ១ដុល្លារសំរាប់ភាពយន្ត2D និង ២ដុល្លារសំរាប់ភាពយន្ត3D រៀងរាល់ថ្ងៃអង្គារ និង ថ្ងៃពុធ។ ដោយរោងភាពយន្ត Major Cineplex និង Smart Axita មានគោលដៅទីផ្សាររួមមួយ គឺទៅលើបណ្តុំយុវវ័យ។

សូមបញ្ជាក់ថា ម្យ៉ាងវិញទៀត ចំពោះតម្លៃដ៏សំបុត្រសមរម្យ និង ការប្រូម៉ូសិនពិសេសនេះអាចធ្វើទៅបានអាស្រ័យដោយ អ្នកឧបថម្ថធំ Smart Xiata ដែលជាអ្នកគ្រាំទ្រំធំជាងគេរបស់រោងភាពយន្តយើង។

ចំពោះរាល់អ្នកឧបថម្ថផ្សេងទៀតក៏ដើរតួរយ៉ាងសំខាន់ផងដែរក្នុងការចូលរួមផ្តល់អោយអ្នកទស្សនារបស់រោងភាពយន្ត។ អ្នកឧបថម្ថមានដូចជា Khmer Beverage, Coca Cola, True Money, CP, Honda, Dutch Mill, Western Union, Unilever, Redbull និង Lion ។ ការចូលរួមរបស់ពួកគាត់បានធ្វើអោយតម្លៃសំបុត្រស្ថិតនៅក្នុងតម្លៃទាប ជាមួយនឹងគុណភាពនៃសេវាកម្មខ្ពស់ដែលធ្វើអោយអតិថិជនទាំងអស់នឹងទទួលបាន។

ដូចនេះ Major Cineplex បានខិតខំយ៉ាងខ្លាំងក្នុងចែករំលែកក្តីសុបន្តិនៃការកំសាន្តល្អបំផុតរបស់ពិភពលោក ជាមួយនឹងបរិក្ខារល្អៗគ្រប់សព្វបែបយ៉ាងនៃការកំសាន្ត។ ដែលមានកន្លែងភ្ញៀវអង្គុយរង់ចាំ និងអង្គុយលេង បំពាក់ដោយកៅអីយ៉ាងប្រណិត ដែលមានភាពងាយស្រួលក្នុងការអង្គុយ។

នៅក្នុងសាលភាពយន្ត មានការរៀបចំតុបតែងដ៏ល្អស្អាតចុងក្រោយគេបំផុត ជាមួយនឹងបច្ចេកវិទ្យារោងភាពយន្ត ឌីជីថល ដូចជា 2D, 3D និង 4DX។ នៅក្នុងឆ្នាំ 2018 Major Cineplex by Smart នឹងធ្វើការបើកដំណើរការសាខាថ្មីមួយទៀតនៅ AEON Mall 2 ដែលជារោងភាពយន្តធំជាងគេនៅប្រទេសកម្ពុជា។ ជាលើកដំបូងហើយនឹងជាលើកទី1 នៃប្រភទរោងភាពយន្ត IMAX ដែលមានអេក្រង់ទំហំយ៉ាងធំជាមួយនឹងបច្ចេកវិទ្យាពន្លឺ និង ប្រព័ន្ធសំលេងខ្ពស់ នឹងមាននៅសាខាថ្មីមួយនេះ៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ