• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
កីឡា baseball កម្ពុជា មានអ្នកលេងល្អ តែខ្វះខាត សម្ភារៈ អ្នកបច្ចេកទេស និងគ្រូបង្វឹក

: inewskh   : March 19, 2018 12:11 pm


កំពង់ធំ ៖ កីឡា baseball គឺជាកីឡាមួយថ្មី សម្រាប់កម្ពុជា តែមានអ្នកកីឡានេះ សុទ្ធតែល្អៗ និងមានសមត្ថភាព ប៉ុន្តែបញ្ហា ដែលកំពុងជួបប្រទះនោះគឺ សម្ភារៈ អ្នកបច្ចេកទេស និងគ្រូបង្វឹក។

លោក ហែម ថាវី ម្ចាស់ទីលាន កីឡា baseball នៅខេត្តកំពង់ធំ បានអោយដឹងថា កីឡា baseball នាំចូលមកកម្ពុជា កាលពីឆ្នាំ២០០២ ប៉ុន្តែពេលនោះ ក្នុងរូបភាពជា NGO មួយទេ។ រហូតដល់ឆ្នាំ២០១០ មានបញ្ហា ថវិកា ពីព្រោះ ការបង្កើត កីឡា baseball នៅកម្ពុជានេះ គឺសុទ្ធតែជា ថវិកាផ្ទាល់ខ្លួន គ្មានជំនួយទេ ទើបបានបែកខ្ញែកគ្នា អស់ទៅ។

លោក ហែម ថាវី បន្តថា ប៉ុន្មានខែក្រោយមកទៀត ក្នុងឆ្នាំ២០១០ ដដែល បានប្រមូលមកវិញ និងបានចុះឈ្មោះ នៅក្រសួងអប់រំ ហើយបានក្លាយជាសមាជិក គណៈកម្មការជាតិអូឡាំពិក និងមានអាគារទីស្នាក់ការផងដែរ។ កាលពីដំបូង មានតែមួយក្រុមទេ ប៉ុន្តែ រហូតមកដល់បច្ចុប្បន្ននេះ មានចំនួន១២ក្រុម ដោយនៅភ្នំពេញ មាន៥ក្រុម នៅបាល្ល័ង មាន៣ក្រុម នៅកំពង់ស្ពឺមាន១ក្រុម ក្រុងព្រះសីហនុ មាន១ក្រុម នៅប៉ោយប៉ែត មានន១ក្រុម នៅបាត់ដំបងមាន១ក្រុម នៅខេត្តកណ្តាលមាន១ក្រុម។

លោកបន្ថែមថា យើងមានគម្រោងពង្រីក ក្រុមកីឡា baseball បន្ថែមទៀត ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ប៉ុន្តែ បច្ចុប្បន្ន យើងកំពុងខ្វះខាត សម្ភារៈ អ្នកបច្ចេកទេស និងគ្រូបង្វឹក។

លោក វីលៀម ហៃដ៍ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅឯទីលាន កីឡា baseball ខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៨ ថា កីឡា baseball វាងាយស្រួលលេងជាកីឡាបាល់ទាត់ ដោយចំណាយអ្នកលេងតែ៩នាក់ ប៉ុណ្ណោះក្នុងមួយក្រុម ពេលប្រកួត។ ក្នុងការលេង កីឡា ត្រូវមានការសាមគ្គីគ្នា ហើយកីឡា អាចធ្វើអោយ សុខភាព យើងល្អ រឹកមាំ និងការលូតលាស់រាងកាយក៏ល្អដែរ៕

 


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ