• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
តារាបីប្រទេស ចូលរួមសម្តែងជាមួយគ្នា ក្នុងរឿង អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ

: inewskh   : March 17, 2018 2:16 pm


រឿង“អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ” ដែលកំពុងទទួលបានកាចាប់អារម្មណ៍នោះ បានប្រកាសសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយកាលពីរាត្រីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះនៅ Legend Cinema សាខាExchange Square Mall។

ភាពយន្តខ្នាតធំរឿង“អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ” ឬ “Memories Of New Year” ដែលចូលរួមសម្តែងតារាប្រុសស្រី៣ប្រទេសមានកម្ពុជា ថៃ និងឡាវ ដែលនឹងធ្វើឲ្យទស្សនិកជនជក់ចិត្តឌិតអារម្មណ៍ជាមួយឈុតឆាកពិសេសៗជាច្រើនទាក់ទងនឹងប្រពៃណីរបស់ប្រទេសទាំង៣តែម្តង។

កម្មវិធីនេះមានការចូលរួមពីសំណាក់តារាប្រុសស្រីល្បីឈ្មោះកម្ពុជាជាច្រើនរូប ពិសេសវត្តមានតារាសម្តែងមកពីប្រទេសថៃ និងឡាវចូលរួមផងដែរ ។ ភាពយន្តខ្នាតធំរឿង “អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ” ឬ “Memories Of New Year” នេះ នឹងមានដាក់បញ្ចាំងជាផ្លូវការក្នុងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះនៅគ្រប់រោងភាពយន្តទំនើបទាំងអស់ នៅភ្នំពេញ និងខេត្តសំខាន់ៗមួយចំនួនទៀតផងដែរ។

លោកអ៊ិន សុភិនអគ្គនាយកផលិតកម្មមហាហង្សបានលើកឡើងថា សាច់រឿងនេះនឹងធ្វើឲ្យទស្សនិកជនជក់ចិត្តឌិតអារម្មណ៍ជាមួយឈុតឆាកពិសេសៗជាច្រើនទាក់ទងនឹងប្រពៃណីរបស់ប្រទេសទាំង៣តែម្តង។
លោកបញ្ជាក់ថា អ្នកទស្សនាភាពយន្តនេះនឹងហាក់មានអារម្មណ៍មានសេចក្តីសុខដោយភាពញញឹមចាប់តាំងពីដើមរហូតដល់បញ្ចប់រឿងមិនខាន ព្រោះថាទាំងសាច់រឿងល្អ តារាសម្តែងល្បី ក្រុមការងារផលិតមានបទពិសោធន៍ និងទុនចំណាយខ្ពស់ គឺពិតជាធ្វើឲ្យភាពយន្តនេះក្លាយជាភាពយន្តដ៏គួរឲ្យចាប់អារម្មណ៍ហើយលោក និងសិល្បករទាំងអស់ពិតជារំពឹងថានឹងទទួលបានជោគជ័យគ្រា ដែលប្រកាសចាក់បញ្ចាំងនៅកម្ពុជា ក្នុងពេលឆាប់ៗនេះ។

ចំណែកតារាសម្តែងថៃ លោក ឆាគីតយ៉ែមណាម បានក៍បានលើកឡើងផងដែរថា លោកពិតជារីករាយ ដែលបានចូលរួមសម្តែងភាពយន្តជាមួយតារាកម្ពុជា និងឡាវហើយលោកពិតជាមានអារម្មណ៍ប្លែក ដែលបានមកកម្សាន្តលើទឹកដីកម្ពុជាជាថ្មី។ លោករំពឹងថា ភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅកម្ពុជាដូចគ្នាទៅនឹងការគាំទ្រជាច្រើននៅប្រទេសថៃ និងឡាវផងដែរ។

គួរបញ្ជាក់ថា រឿង“អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ” ឬ“Memories Of New Year” ត្រូវបានចូលរួមសម្តែងដោយតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនរូបមានតារាសម្តែងកម្ពុជាលោក ខាត់ វ៉ៃហាំង តារាសម្តែងថៃលោក ឆាគីត យ៉ែមណាម, កញ្ញា ណាតតាទីដា ដាំរ៉ុងវិសិដ្ឋផេត, កញ្ញា ឌីលក្ខលក្មី និងតារាសម្តែងប្រុសស្រីល្បីឈ្មោះទាំងបីប្រទេសជាច្រើនរូបទៀតផងដែរ៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ