• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
DJs Party 2018 ​លើក​ទី៤ ជួបជុំ ក្រុម DJs VJ MC ទូទាំងប្រទេស

: inewskh   : March 14, 2018 11:13 am


ការ​ជួបជុំគ្នា​ជា​លើក​ទី៤ នៃកម្មវិធី DJs Party 2018 បានប្រមូលផ្តុំ ក្រុម DJs VJ MC តាម​ក្លឹប​នានា រួមទាំង​នៅ​វិទ្យុ និង​ទូរទស្សន៍ រួមទាំង​តារា​សំដែង តារាចម្រៀង ជាច្រើន​នាក់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្លាស់ប្តូរ ​បទពិសោធន៍ ដែលមាន​រៀងៗ ចែករំលែក​អោយ​គ្នា​ទៅវិញទៅមក និង​បង្កើន​ទំនាក់ទំនង​ល្អ រវាង​គ្នា​និង​គ្នា ជាពិសេស ប្រមូលថវិកា ជួយដល់ គ្លីនិក ទន្លេ ជាក្រុមគ្រូពេទ្យស្ម័គចិត្ត ពិនិត្យ ព្យាបាល មិនយកកំរ៉ៃ លើអ្នកជំងឺតែលឺផ្ទៃទន្លេសាបតែប៉ុណ្ណោះ ដែលមាន ស្នាក់ការ ក្រុមទី៦ ភូមិសាលាកន្សែង​ ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៨ នៅទីតាំង ក្លឹបបាល់ទាត់ The Blue Sport Center ស្ថិតនៅភូមិឃ្មួញ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ។

កម្មវិធី DJ party ជាកម្មវិធីមួយដែលត្រូវបានបង្កើតឡើង ដោយក្រុម ពិធីករនិងDj មួយក្រុមតូច បង្កើតក្នុងគោលបំណង ធំៗ ចំនួន៤ ៖
១. ចង់អោយមានការជួបជុំ ញ្ញុំាអីរួមគ្នា បង្កើតមិត្តភាពអោយកាន់តែមានភាពស្និតស្នាលគ្នាទៅវិញទៅមក
២. ផ្លាសប្តូបទពិសោធន៏គ្នាទៅវិញទៅមកអំពីអាជីពការងារ
៣.ប្រមូលផ្តុំពិធីករនិងDJ អោយក្លាយជាសមាគមន៍មួយ ដែលអាចជួយគ្នាទៅវិញទៅមកក្នុងពេលដែលសមាជិកណាម្នាក់មានបញ្ហា
៤. ដើម្បីរៃអង្គាសប្រាក់សំរាប់ជួយដល់កុមាកំព្រា។

កម្មវិធីនេះត្រូវបានចាប់ផ្តើមដំបូងតាំងពីឆ្នាំ ២០១៥ និងមានសមាជិកត្រឹមតែ៧០នាក់ប៉ុណ្ណោះចូករួម ក្រោយពីការបង្កើតឡើងក្នុងឆ្នាំ២០១៥ រួចមក កម្មវិធីនេះហាក់់ដូចទទួលបានភាពជោគជ័យយ៉ាងខ្លាំងតាមរយះ ការផ្សារភ្ជាប់មិត្តវាងDJ ក្លឹប និងDJ ក្លឹប ពិធីករវិទ្យុនិងពិធីករវិទ្យុ ក៏ដូចជា DJ ក្លឹបនិង ធីករវិទ្យុ ក្នុងនោះដែរយើងក៏មាន មិត្តសិល្បករ ចូលរួមផងដែរ។

ដោយឡែកនៅឆ្នាំ២០១៦ កម្មវិធីនេះកាន់តែមានប្រជាប្រិយភាពទៅៗរហូតដល់ឆ្នាំ២០១៧ យើងក៏បានអញ្ញើញវត្តមាន របស់ពិធីករ Booth និង ពិធីករឆាក មួយចំនួនទៀតចូលរួមផងដែរ ហើយឆ្នាំនៅក្នុងឆ្នាំ ២០១៨ នេះកម្មវិធី DJ party យើងទទួលបានពត័មានថា នឹងមានវត្តមានមនុស្សចូលរួមប្រមាណជា ២៥០ទៅ ៣០០នាក់ មកពីគ្រប់ខេត្តក្រុង កម្មវិធីនេះនឹងប្រារព្ធនៅ The Blue Sport Center។ វិធីនេះក៏មានការចូលរួមឧបត្ថមដោយ កាវ ៥០២, The blue sport Center,Live Studio, ភោជនីយដ្ឋាន និង​កាហ្វេ 360 នៅ​ផ្លូវ​ប៉ាស្ទ័រ (ផ្លូវ ៥១) ក្បែរ​ផ្សារ​បឹងកេងកង ក្រុមហ៊ុន MSA។

សូមបញ្ជាក់ផងដែរថា គ្លីនិក ទន្លេ ជាក្រុមគ្រូពេទ្យស្ម័គចិត្ត ពិនិត្យ ព្យាបាល មិនយកកំរ៉ៃ លើអ្នកជំងឺតែលឺផ្ទៃទន្លេសាប មានសមាជិកពេទ្យ១៨នាក់ ដោយក្នុងមួយឆ្នាំ មានអ្នកជំងឺប្រមាណ ២៥៣០៥នាក់ កុមារ ១១៦៩២ ទទួលបានការព្យាបាល។

អ្នកសារព័ត៌មាន ដែលបានចូលរួម មួយចំនួន ដូចជា ស្ថានីយទូរទស្សន៍ PNP, CNC, TV3, Sea TV, Fresh News, គេហទំព័រ Looking Today, កាសែត រស្មីកម្ពុជា គេហទំព័រ Mediatime, I-newskh, KBN, swiftnewsdaily, The Phnom Penh time, ENN, ស្ថាប័ន ផ្សះផ្សាជាតិ ,សង្គម និង យុត្តិធម៌ , គេហទំព័រកំសាន្ត គេហទំព័រ នគរវត្ត និង គេហទំព័រដើមអម្ពិល ជាដើម៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ