• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
និស្សិតមួយក្រុម នាំអំណោយពីសប្បុរជន ទៅចែកជូន សិស្ស សាលាបឋមសិក្សា គីរីរម្យ១២០នាក់

: inewskh   : March 9, 2018 12:05 pm


ក្រុមនិសិ្សតមួយក្រុម បានសម្រេចចិត្ត រ៉ៃអង្គាស ជាអំណោយ មុននិងពួកគេបញ្ចប់ការសិក្សាជាមួយគ្នា យកទៅចែកជូនដល់ សិស្សានុសិស្ស នៅសាលាបឋមសិក្សា គីរីរម្យ ស្ថិតនៅលើភ្នំគីរីរម្យ ក្នុងនោះដែរក៏មានការចូលរួម ពីសប្បុរសជន មួយទៀតផងដែរ។

កញ្ញា រិទ្ធ ម៉ារីតា តំណាងអោយក្រុម Marketing សប្បុរសធម៌ និង សង្គម ដែលជាក្រុមសិស្សរៀននៅសាលាអាស៊ីអឺរ៉ុប បានអោយដឹងថា ដោយចង់ពី សកម្មភាពមនុស្សធម៌ ទៅដល់សង្គមជាតិ ជាពិសេស សិស្សានុសិស្ស នៅតំបន់គីរីរម្យ មួយចំនួន នៅមានជីវភាពខ្វះខាត ហើយពួកគាត់ ចង់ចេះ ចង់ដឹង ចង់ស្វែងរកចំណេះវិជ្ជា ដូចជាក្មេងដទៃផងដែរ។

កញ្ញា រិទ្ធ ម៉ារីតា សិស្សនៅក្នុងសាលា បឋមសិក្សា គីរីរម្យ មានចំនួន ១២០នាក់ ម្នាក់ៗទទួលបាន សៀវភៅ ប៉ិច ដែកខួង ជ័រលុប បន្ទាត់ ទឹកបរិសុទ្ធ ទឹកផ្លែឈើ ទឹកត្រី រួមជាមួយ របស់របរបន្តិចបន្តួចទៀត។ សិស្សានុសិស្ស ទាំងនេះ ក្រៅពីការសិក្សា នាពេលបុណ្យទាន។

កញ្ញាបន្តថា ការបង្កើតកម្មវិធីនេះឡើង គឺវាបានបង្ហាញពីភាពសាមគ្គីគ្នា និងរួបរួមក្តីស្រាលាញ់ ក្នុងក្រុម ក៏ដូចជាអំណោយ ដែលក្រុមនាំទៅចែកជូននោះ អាចជួយសម្រាលបានខ្លះ ក្នុងការបន្តការសិក្សា និងបង្ហាញថា ការសិក្សា គឺមានសារៈសំខាន់ សម្រាប់មនុស្សម្នាក់ៗ។ ការចុះចែកអំណោយថ្ងៃនេះ វាជាផ្នែកតូចមួយ ដែលពួកយើងជានិស្សិត អាចចូលរួមចំណែក ជាមួយសង្គម និងមានផ្នែកជាច្រើនទៀតដែលយើងអាចជួយសង្គម។

តំណាងក្រុមរូបនេះ បញ្ជាក់ថា ម៉្យាងវិញទៀត សកម្មភាពដែលរួមសហការគ្នាធ្វើនេះ គឺចង់បង្ហាញក្តីស្រលាញ់ អោយដល់ក្មេងៗ ស្គាល់ក្តីស្រលាញ់ ដល់គ្នា។ ក្នុងនាមជាយុវជន យើងមិនត្រូវ យកពេលទំនេរ ទៅប្រព្រឹត្ត អំពើដែលមិនមានប្រយោជន៍នោះទេ ជៀសវាង រាល់អំពើ អបាយមុខផ្សេងៗ ជៀសអោយឆ្ងាយ ពីគ្រឿងញៀន។

សូមបញ្ជាក់ថា ក្រុម Marketing សប្បុរសធម៌ និង សង្គម ជាសិស្សរៀនផ្នែក Marketing ជំនាន់ទី១៨ ក្រុម២ វេនយប់ នៅសាលា អាស៊ីអឺរ៉ុប។ កម្មវិធីនេះ ក៏មានការចូលរួមឧបត្ថម្ភ ពីទឹកពិសាសូរីយា ចំនួន ៥០កេស នំស្រួយលីលី ៣កេស
និង ទឹកផ្លែឈើកញ្ចប់ម៉ារី ចំនួន ១០កេស៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ