• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
យុវជនម្នាក់ជិះម៉ូតូយ៉ាងលឿន ជ្រុលឡើងលើខឿន ផ្លូវទៅបុកដើមឈើ និងបន្តបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យដួលបាក់កស្លាប់

: inewskh   : March 8, 2018 11:22 am


គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានយុរជនម្នាក់សង្ស័យស្រវឹងស្រា បានជិះម៉ូតូយ៉ាងលឿនជ្រុលឡើងលើខឿនផ្លូវទៅបុកដើមឈើនិងបន្តបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យដួលបាក់កស្លាប់ភ្លាមៗនៅនិងកន្លែង និងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣២៧ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ខែម រស្មី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិករោងកុនលីចិន ស្នាក់នៅម្ដុំវត្តញានរាំងស្សី ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើតាមសម្ដីយុវជនម្នាក់ដែលអះអាងថាជាមិត្តភ័ក្ត្រជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគេបានជួបជុំនៅផ្ទះមិត្តភក្ដិចំនួន៥នាក់​ ដោយផឹកស្រាបៀរអស់តែកន្លះកេះប៉ុណ្ណោះនៅម្តុំផ្សារដីហុយ ពេលចប់កម្មវិធីក៏បានបែកគ្នាទៅផ្ទះរៀងៗខ្លួន ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ដោយជនរងគ្រោះសង្ស័យស្រវឹងខ្លាំងបានបើកម៉ូតូម៉ាកGB ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ1DC-4011 ក្នុងល្បឿនយ៉ាងលឿន​ ហើយជ្រុលឡើងលើខឿនផ្លូវ ទៅបុកដើមឈើនិងបន្តបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យដួលបាក់កស្លាប់នៅនិងកន្លែងភ្លាមៗតែម្ដង ចំណែកឯម៉ូតូរងការខូចខាតតិចតួច ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋដែលនៅក្បែរនោះ បានទំនាក់ទំនងទៅសមត្តកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ និងធ្វើរបាយការណ៍ប្រគល់សពជនរងគ្រោះ ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ។ ដោយឡែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលបឹងកក់២ រងចាំប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារនៅពេលក្រោយ ៕

 


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ