• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
សូម្បីតែស្រ្តីកូនខ្ចីក៏មិនលើកលែងឲ្យដែរ មកចាប់រំលោភរហូតបានសម្រេច

: inewskh   : March 8, 2018 11:15 am


បុរសម្នាក់ដែលជាកម្មករសំណង់ បានចាប់រំលោភស្រ្តីវ័យក្មេងម្នាក់កំពុងសម្រាកកូនខ្ចី រហូតបានសម្រេច ហើយបានគម្រាមសម្លាប់ថែមទៀតផង ។
‎ ក្នុងករណីរំលភសេពសន្ទវៈខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួល ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ដោយជនសង្ស័យរត់គេចខ្លួនបាត់មួយយប់ក្រោយពីស្រ្តីរងគ្រោះរត់ទៅប្តឹងសមត្ថកិច្ច រហូតដល់វេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៨នេះទើបសមត្ថកិច្ចប្រទះឃើញតាមផ្លូវក៏ចាប់ខ្លួនតែម្ដង ។
ជនសង្ស័យដែលល្មោភកាមខាងលើ មានឈ្មោះ ម៉ោង មករា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ក្នុងភូមិ សង្កាត់កើតហេតុ មានទីលំនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មានប្រពន្ធនិងកូនម្នាក់រួចទៅហើយ ។ ចំណែក ស្ត្រីរងគ្រោះ ឈ្មោះ ហ ន អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ តែសម្រាកមាតុភាព កូនខ្ចី (កូនប្រុស) ទើបបាន៩ខែ ស្នាក់នៅ ភូមិ សង្កាត់កើតហេតុ មានស្រុកកំណើត ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ ។
តាមការរៀបរាប់ ពីស្រ្តីរងគ្រោះបានឲ្យដឹងថា ជនល្មោភកាមខាងលើ ធ្លាប់ស្គាល់គ្នាជាមួយ ប្តីរបស់នាង ធ្លាប់ទាំងចេញចូលផ្ទះជួលរបស់នាងទៀតតាមរយៈបងប្រុសរបស់នាងម្នាក់ទៀត ហើយកាលពីរសៀលថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៨ម្សិលមុិញ ជនសង្ស័យបានដើរកាត់មុខបន្ទប់ រួចវិលត្រឡប់មកវិញរុញទ្វារបន្ទប់ផ្ទះរបស់នាងចូល អាងតែមនុស្សធ្លាប់ស្គាល់គ្នាក៏មិនថាអ្វីដែរ រួចជនសង្ស័យប្រើល្បិចយកលេស សុំទឹកហូប រួចសុំបន្ទប់ទឹកចូលងូតទឹកទៀត ជម្រះកាយរួចហើយ មិនទៅណា បន្តនៅអង្គុយនិយាយលេង ខណៈដែលនាងកំពុងដេកសម្រាកបំពេរកូននៅលើអង្រឹង ខណៈដែលប្តីរបស់នាងមិននៅផ្ទះជាប់រវល់ចេញទៅធ្វើការងាររោងចក្របាត់ ស្រាប់តែភ្លេចខ្លួន មិនចាប់អារម្មណ៍ មិននឹកស្មានដល់ ស្រាប់តែជនសង្ស័យហូតទាញពូថៅដៃចេញពីចង្កេះមកភ្ជង់គម្រាមហាមស្រែក គម្រាមសម្លាប់ទាំងម្តាយទាំងកូន រួចធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ។ ស្រ្តីរងគ្រោះបន្តទៀតថា ដោយទង្វើរសកម្មភាពរបស់ជនសង្ស័យ ប្រើប្រាស់ពូថៅ កាន់នឹងដៃគម្រាម សម្លាប់បង្កឲ្យភ័យខ្លាច ទើបមិនហ៊ានស្រែក លុះជនសង្ស័យប្រព្រឹត្តបានសម្រេចហើយ គម្រាមសម្លាប់សារជាថ្មី កាលបើហ៊ានប្រាប់ប្តី ប្តឹងប៉ូលីស ហើយជនសង្ស័យដើរចាកចេញទៅបាត់ ។ ដោយទង្វើរអសីលធម៌ អយុត្តិធម៌មកលើខ្លួន កំពុងកូនខ្ចីផងនោះ បានទូរស័ព្ទប្រាប់ប្តីអស់ រហូតដល់យប់ថ្ងៃដដែលនាំគ្នាទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ១ ដើម្បីឲ្យជួយរកយុត្តធម៌សម្រាប់ខ្លួន ហើយត្រូវបានកម្លាំងនគរបាលចុះទៅតាមស្វែងរកចាប់ខ្លួនទាំងយប់ តែត្រូវបានជនសង្ស័យរយ់គេចខ្លួនទៅផ្ទះឯសង្កាត់កន្ទោកបាត់ ស្រាប់តែនៅព្រឹកថ្ងៃទី០៦ ខែមិនានេះ លេចមុខជនសង្ស័យមកធ្វើការងារនៅការដ្ឋានសំណង់វិញ រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅតាមចាប់ខ្លួន ដើម្បីចាត់ការទៅតាមច្បាប់នៅប៉ុស្តិ៍ចោមចៅ១តែម្តង ។
តាមសម្តីជនសង្ស័យវិញបានឲ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តរំលោភសេពសន្ទវៈទៅលើស្រ្តីរងគ្រោះពិតប្រាកដមែន ។ ជនសង្ស័យបន្តទៀតថា កាលពីរសៀលថ្ងៃទី០៥ ខែមិនាម្សិលមុិញ មុនកើតហេតុខ្លួនបានយកពូថៅមួយ បំណង់យកទៅលក់ឲ្យផ្ទះអេតចាយ ក្បែរនោះ ដោយដើរកាត់តាមមុខបន្ទប់របស់ស្រ្តីខាងលើ ក្នុងបំណងយកលុយផឹកកាហ្វេ តែដោយសារម្ចាស់ផ្ទះអេតចាយមិននៅ បានយកពូថៅសៀតនឹងចង្កេះរួចដើរវិលត្រឡប់មកវិញ ដល់មុខបន្ទប់ជួលរបស់ស្រ្តីរងគ្រោះ ក៏រុញទ្វារចូល អាងតែធ្លាប់ស្គាល់គ្នា ទៅសុំទឹកហូប រួចសុំចូលងូតទឹកក្នុងបន្ទប់ទឹកទៀត ឆ្លៀតពេលអង្គុយជជែកលេង ខណៈដែលស្រ្តីរងគ្រោះកំពុងស្លៀកខោខ្លីលើអង្រឹង សម្លឹងមើលយូរទៅ ភ្លៅសាច់សខ្ចី ដូចទំនង យូរៗទៅនឹកមានអារម្មណ៍ចំណង់ផ្លូវភេទ ទប់អារម្មណ៍លែងបាន ទាញពូថៅពីចង្កេះភ្ជង់គម្រាម សម្លាប់ ហើយចាប់រំលោភ រហូតបានសម្រេច រួចគេចខ្លួនទៅផ្ទះនៅឯភូមិត្រពាំងគល់ សង្កាត់កន្ទោក មួយយប់ ព្រឹកឡើងស្មានតែពាក្យគម្រាមរបស់ខ្លួន នាងខ្លាច តាមពិតបានប្តឹងទៅសមត្ថកិច្ច ពេលមកធ្វើការងារវិញ ត្រូវបាននគរបាលចាប់ឃាត់ខ្លួនតែម្តង ។
ជនសង្ស័យក្រោយពីសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមបណ្តឹងរបស់ស្រ្តីរងគ្រោះ និងផ្អែកទៅលើចម្លើយសារភាព ត្រូវបាននគរបាលឃាត់ខ្លួនសាកសួរនិងកសាងសំណុំរឿង នៅប៉ុស្តិ៍ចោមចៅ១ ដើម្បីបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌចាត់ការបន្តទៅតាមនីតិវិធី ៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ