• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
សហភាពសហព័ន្ឋយុវជនកម្ពុជាបានប្រកាសជាផ្លូវការ នូវដំណើរការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំ២០១៨

: inewskh   : March 6, 2018 2:24 pm


សហភាពសហព័ន្ឋយុវជនកម្ពុជាបានប្រកាសជាផ្លូវការ នូវដំណើរការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំ២០១៨ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ នេះជាលើកទី៦ហើយដែលរូបភាពអង្គរសង្ក្រាន្តបានរំលេចឡើង ដោយទទួលបាន ភាពជោគជ័យគាំទ្រទាំងជាតិនិងអន្តរជាតិ។សម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះរៀបចំក្រោមប្រធានបទ”សារទមរតកដូនតា”ព្រមជាមួយការបង្កើតកម្មវិធីដ៍ច្រើនពិសេសជាងមុន។

ថ្លែងក្នុងពិធីសន្និសីទកាសែតលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មាការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនិងជា ប្រធានក្រុមការងារ ប្រត្តិបត្តិការណ៍ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានអោយដឹង នាព្រឹកថ្ងៃទី៦ មីនា ឆ្នាំ២០១៨ ថា “យើងបានសហការជាមួយ ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ អាជ្ញារធរអប្សរាសុទ្ឋតែជាអ្នកយល់ដឹងយ៉ាងច្បាស់ពីការរៀបចំនេះ។ មួយទៀត ដោយសារតែមានការលើកទឹកចិត្តពីបងប្អូន ក្នុងនិងក្រៅប្រទេសទើបយើងអាចបន្តបានតទៅទៀត។ សំខាន់ឆន្ទៈ របស់ក្រុមការងារ ដែលជាយុវជនស្ម័គ្រចិត្តមិនគិតនឿយហត់ខ្លះ ខ្យល់បាក់កម្លាំង គេងមិនបាន គេសប្បាយ យើងធ្វើការ តែយើងនៅតែផ្តល់ស្នាមញញឹម ដើម្បីជាតិនិងអន្តរជាតិ”។

លោកបន្តថា នេះជាការចំណេញទៅដល់សេដ្ឋកិច្ចជាតិ។ បើតាមរបាយការណ៍ក្រសួងទេសចរណ៍ បានទាក់ទាញភ្ញៀវទេសចរណ៍កើនឡើងពី១៧៩ ១៥៤ក្នុងឆ្នាំ២០១៣រហូតដលើ១.៦លាននាក់ក្នុងឆ្នាំ២០១៧។ លើសពីនេះអង្គរសង្ក្រាន្តកំពុងតែក្លាយជាព្រឹត្តិការណ៍គំរូមួយសម្រាប់ខេត្តដ៍ទៃទៀតប្រារព្ឋឡើងដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

លោកសុខ សប្បាយណា ប្រធានលេខាធិកាដ្ឋាន ក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានលើកឡើងដែរថា អង្គរសង្ក្រាន្តប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នឹងមានកម្មវិធីជាច្រើនដែលនឹងបង្ហាញពីអរិយធម៌ វប្បធម៌ ទំនៀមទំលាប់និង្រពៃណីជាតិ។ យើងមានកម្មវិធីមហោស្រពវប្បធម៌បុរាណ ក្រោមទិដ្ឋភាព កម្មវិធីល្ខោនព្រះរាជទ្រព្យ រឿង “មហាវេស្សន្តរជាតក” ដកស្រង់ចេញពីគម្ពីទសជាតក។លើសពីនេះមានកម្មវិធីភូមិខ្ញុំ កម្មវិធីភូមិបេតិកភណ្ឌវប្បធម៌ កម្មវិធីព្រៃប្រសិទ្ឋី កម្មវិធីសហស្សវិចិត្រវាយនា កម្មវិធីភូមិអាហារនៃក្តីស្រឡាញ់ កម្មវិធីទាញព្រ័ត្រ មិត្តភាព អង្គរសង្ក្រាន្ត និងកម្មវិធីគុណល្បុក្កតោជាដើម៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ