មន្ត្រី​នៅ​ខណ្ឌមានជ័យ ​មួយចំនួន ​កំពុង​ហែក ​សន្លឹកឆ្នោត​ខ្លួន​ចោល​ ក្នុង​ការចុះ​រៀប​សណ្តាប់ធ្នាប់​ តាម​ដងផ្លូវ​

: inewskh   : February 14, 2018 5:11 pm


​ប្រជាពលរដ្ឋ​ខ្លះ​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ទង្វើរ​ខុស​ប្រក្រតី​មួយចំនួន ដូចជា វាស់​ពី​ចិញ្ចើមផ្លូវ​៦​ម៉ែត្រ តែ​ខណ្ឌមានជ័យ​ចុះ​វាស់​ដាក់​កំ​ហឹ​ត​៧​ម៉ែត្រ​ទៅវិញ​។ ចំណែក​ការប្រើ​សម្តី​មិន​សមរម្យ មកលើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខ្លួន ទង្វើរ​ដូច្នេះហើយ​ហាក់​របស់​អាជ្ញាធរ​ខណ្ឌ​មានជ័យ​កំពុងតែ​ហែក​សន្លឹកឆ្នោត​របស់ខ្លួន​ចោល​ក្នុង​ការចុះ​រៀប​សណ្តាប់ធ្នាប់​។​

​តប​តាម​ការបញ្ជា​ពី​អភិបាល​ខណ្ឌមានជ័យ​ឪ្យ​មន្ត្រី​ថ្នាក់ក្រោម​ចុះ​រៀប​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​មួយចំនួន​ក្នុង​មូលដ្ឋាន​ឃើញថា មានការ​ល្អប្រសើរ​បាន​ត្រឹម​ត្រូវតែ ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។ ក្រោយមកទៀត​យើង​សង្កេតឃើញថា មានការ​ដាក់​លក់ដូរ​ជា​ហូរហែរ ដែល​យក​ចិញ្ចើមផ្លូវ​ធ្វើជា​កន្លែង​តាំងទី​លក់ទំនិញ ដាក់​ម៉ូតូ​តាំង​លក់ ចត​រថយន្ត បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ និង​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍ ផ្ទុយស្រឡះ​ពី​យុទ្ធសាស្ត្រ​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​ជាក់ស្តែង​ចំណុច​ដែល​ទើបនឹង​ចុះ​រៀប​សណ្តាប់ធ្នាប់​ថ្មីៗ​នេះ​តាម​បណ្តោយ​ផ្លូវ​២៧១​ក្នុង​សង្កាត់​បឹងទំពុន ធ្វើ​ឲ្យ​ពួកគាត់​សម្តែង​ការមិន​ពេញចិត្ត ហើយ​បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​១៣​កុម្ភៈ​២០១៨​ថា ផ្ទះ​គាត់​ត្រូវ​អ្នក​ចុះ​រៀប​បង្ខំ​ឲ្យ​រុះរើរ រហូតដល់​មានការ​វាស់​ពី​ចិញ្ចើមផ្លូវ​៧​ម៉ែត្រ​ចូលដល់​ក្នុងផ្ទះ​គាត់​តែម្តង​។ បើតាម​គេ​ដឹង យោងតាម​សាលាក្រុង​ឲ្យ​តែ​៦​ម៉ែត្រ​ទេ ហេតុអ្វី​បានការ​ចុះ​វាស់​នេះ​លើស​គោលការណ៍​ច្បាប់​ទៅវិញ​?

​ពួកគាត់​បន្តថា ពេល​អស់លោក​ចុះមក​រៀបចំ​ដូចជា​ចោរ​រទេះ​កាហ្វេ នំប៉័ង ទាញយកៗ​រកតែ​យកចេញ​មិនទាន់ ទង្វើរ​បែបនេះ​មើលទៅ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ដូច​ជាមាន​គំនុំ​នឹង​គ្នា​យ៉ាងម៉េច​ទេ​មិនដឹង ។ មានពេលខ្លះ​ក្រុម​ដែល​ត្រូវ​សាលាខណ្ឌ​ចាប់​យកមក​ទុក​នោះ បានមក​ឡូរ​ឡារ​ពេញ​តែ​ខណ្ឌ ដោយ​ពោលថា “​ចាប់​បានតែ​អ្នកក្រ​លក់​មួយថ្ងៃ​រស់​មួយថ្ងៃ ចំណែក​អ្នកមាន​ខ្នង​ធំៗ​ដូចជា​មិនមាន​ការព្រួយបារម្ភ​នោះទេ​” ។​

​ប្រជាពលរដ្ឋ​បានបញ្ជាក់​ទាំង​កំហឹង​ទៀតថា​”​ទង្វើរ​ដូច្នេះហើយ​របស់​អាជ្ញាធរ​ខណ្ឌមានជ័យ​វា​ហាក់​កំពុងតែ​ហែក​សន្លឹកឆ្នោត​CPP​ចោល​ក្នុង​ការចុះ​រៀប​សណ្តាប់ធ្នាប់​។ ខណៈដែល​កន្លងមក​បោះ​ឆ្នោត​ភូមិ​សង្កាត់​មិនមាន​សង្កាត់​មួយ​ជាប់​សោះឡើយ​” ។​

បើតាម​អ្នកដំណើរ​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើងថា រាល់ថ្ងៃនេះ​អាជ្ញាធរ​ខណ្ឌមានជ័យ​ដែល​ដឹកនាំ​ដោយ​លោក ពេជ្រ កែវ មុនី អភិបាលខណ្ឌ​មានជ័យ​ហាក់ដូចជា​មិនសូវ​អើពើរ ចុះមក​សម្រួល​រៀបចំ តាម​គោលការណ៍​របស់​សាលា​រាជធានី​សោះឡើយ ទាល់តែ​ថ្នាក់លើ​ស្រែក​បញ្ជារ ទើប​ចុះ​អនុវត្តន៍​មិន​ខុស​ណា​អូស​ទូក​កាត់​ចក​ឡើយ ។​

​ទាក់ទិន​នឹង​ការចុះ​រៀប​សណ្តាប់ធ្នាប់​ដែល​បង្ក​ផលប៉ះពាល់ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​អ្នក​មិន​សប្បាយចិត្ត ភ្នាក់ងារ​យើង​សុំ​ការបំភ្លឺ​ពី​លោក ពេជ្រ កែវ មុនី អភិបាលខណ្ឌ​មានជ័យ មិនបាន​នោះទេ ។​

​សូម​រំលឹកថា ជាក់ស្តែង​នៅ​ចំណុច​ផ្លូវ​វេ​ង​ស្រេង ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ និង​នៅមុខ​ផ្សារ​ស្ទឹងមានជ័យ​ចាស់ តាមផ្លូវ​មុនី​រ៉េត ប្រធាន​ផ្សារ យក​ផ្លូវ​ដាក់​កន្លែង​ផ្ញើ​រកង់​ម៉ូត​យ៉ាង​រំភើយ គ្មាន​ខ្វល់​ដល់​អ្នកធ្វើដំណើរ បង្ក​ការកកស្ទះ​ចរាចរណ៍​ឡើយ ។

ផ្លូវ​មួយចំនួន​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ កន្លងមក​ត្រូវបាន​អភិបាល​រាជធានី​ភ្នំពេញ ដាក់​ផែនការ​ឲ្យ​ទៅតាម អាជ្ញាធរ​ពាក់ព័ន្ធ បណ្តា​ខណ្ឌ​យកចិត្តទុកដាក់ កុំ​ឲ្យ​មាន​ការយក​ចិញ្ចើមផ្លូវ​ធ្វើជា​កន្លែង​តាំងទី​លក់ទំនិញ ដាក់​ម៉ូតូ​តាំង​លក់ ចត​រថយន្ត បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ និង​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​។

ក៏ប៉ុន្តែ​ទោះជា​មាន​រំដោះ​ចិញ្ចើមផ្លូវ​យ៉ាងណាក៏ដោយ រហូតមកដល់​ពេលនេះ​ឃើញថា លើ​កំណាត់​ផ្លូវ​សំខាន់ៗ​មួយចំនួន ឃើញ​នៅតែ មាន​អ្នកលក់ដូរ យក​ចិញ្ចើមផ្លូវ ជាទី​តាំង​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន ដូច​នៅលើ​កំណាត់​ផ្លូវ​មុនី​រ៉េត និង​ផ្លូវ​ដទៃទៀត ក្នុង​ខណ្ឌមានជ័យ ដែល​បងប្អូន​អ្នកលក់ដូរ​មួយចំនួន នៅតែ​ឆ្លៀតឱកាស​យក​ចិញ្ចើមផ្លូវ​ទីតាំង​ក្នុង​របរ រកស៊ី​ផ្ទាល់ខ្លួន ៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ