ម៉ូតថ្មីៗរបស់ម៉ាក 5.11 TATICAL ទើបមកដល់ក្នុងហាង Central Mall សប្តាហ៍នេះ

: inewskh   : February 13, 2018 6:27 pm


មុនធ្វើការផលិតនូវផលិតផលរបស់ម៉ាក​ 5.11 TATICAL ក្រុមអ្នក Design របស់ម៉ាកនេះបានចុះធ្វើការផ្ទាល់ជាមួយសមត្ថកិច្ចជំនាញដើម្បីផលិតនូវ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ដែលប្រកបដោយគុណភាពនិងសុវត្ថភាពដល់អ្នកប្រើប្រាស់។

ជាការពិតណាស់គោលបំណង របស់អ្នកបង្កើតម៉ាកនេះ គឺចង់ផ្តល់នូវផាសុខភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ហើយពាក្យស្លោករបស់ ម៉ាកនេះគី “Always Be Ready” ដែលចង់បញ្ចាក់ថាទោះជាអ្នកប្រើប្រាស់ផលិតផលម៉ាកនេះស្ថិតនៅក្នុង កាលះទេសះណាក៏ដោយ 5.11 TATICAL តែងតែមានការត្រៀមខ្លួនរួចជាស្រេច ក្នុងការរបំពេញនូវតម្រូវការ។ យើងមិនអាចដឹង មុនថានឹងមានរឿងអ្វីកើតឡើងនោះទេ តែយើងអាចត្រៀមខ្លួនរួចជាស្រេច ជាមួយ និងវត្ថុដែលយើងប្រើប្រាស់រាល់ថ្ងៃសូម្បីតែសម្លៀកបំពាក់ មិនថាអ្នកកំពុងបំពេញការងារធម្មតា រឺមានបេសកកម្ម អ្នកនិងតែងតែមានអារម្មណសុវត្ថិភាព និងភាពទុកចិត្តប្រសិនបើរបស់របរទាំងនោះជាផលិតផលម៉ាក 5.11 TATICAL ។

ផលិតផលរបស់ម៉ាក 5.11 TATICAL ដែលលោកអ្នកបានដឹងថាជាម៉ាកមួយដែលផលិតនូវផលិតផលគាំទ្រវិស័យយោធានិងកងកម្លាំងសមត្ថកិច្ច រដ្ឋាភិបាល ហើយក៏ត្រូវបានទទួលស្គាល់និងគាំទ្រយ៉ាងខ្លាំងពីក្រុមកម្លាំងសមត្ថកិច្ច​ និង​ ប៉ូលីស FBI យ៉ាងណាមិញម៉ាក 5.11 TATICAL ក៏មានការពេញនិយមប្រើប្រាស់ពី សំណាក់អ្នកប្រើប្រាស់ទូទៅដែរ។

ផលិតផលរបស់ម៉ាក 5.11 TATICAL មានដូចជា សម្លៀកបំពាក់ កាបូប ស្បែកជើង ស្រោមដៃ កាំបិត នាឡិកាដៃ និងសម្ភារៈមួយចំនួន សម្រាប់បម្រើការដល់ការងារសមត្ថកិច្ច។
បច្ចុប្បន្ននេះដែរម៉ាកនេះមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងហើយ ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មន្ត្រីរាជការផ្នែកប៉ូលីស និងទាហា៊ន ហើយក៏មានការនិយមចូលចិត្តពីសំណាក់អ្នកប្រើប្រាស់ទូទៅផងដែរ។

គួររំឭកផងដែរថាម៉ាក Tactical 5.11 មានវត្តមាននៅលើប្រទេសកម្ពុជាយូរដែរហើយ​ ហើយក៏កំពុងមានការនាំចូលម៉ូតថ្មីៗមកបន្ថែមទៀតក្នុងសប្តាហ៍នេះដែរ។
លោកអ្នកអាចស្វែងរកផលិតផលសុទ្ធរបស់ម៉ាកនេះនៅហាង Central Mall ដែលមានអាស័យដ្ឋាននៅ ខាងលិច ឈាងខាងត្បូងផ្សារធំថ្មី រឺទំនាក់ទំនងតាមទូរស័ព្ទលេខ ០២៣ ៩៦៦ ៣០០៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ