• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
ផលិតកម្មមហាហង្ស ចំណាយប្រមាណ ៥ម៉ឺនដុល្លារ ថតភាពយន្តខ្នាតធំ រឿង ផ្ទះចុងភូមិ

: inewskh   : December 15, 2017 12:42 pm


រឿង”ផ្ទះចុងភូមិ” ជាវណ្ណកម្មថ្មី របស់ផលិតកម្មមហាហង្ស ត្រូវបានធ្វើពិធីក្រុងពាលី កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ដែលផ្តោតសំខាន់លើទំនៀមទំលាប់ កំប្លែង និងភ័យរន្ធត់ និពន្ធដោយលោកអ៊ិន សុភិន និងដឹកនាំសម្ដែងដោយលោក ជុំ វិចិត្រ ដោយប្រើប្រាស់ថវិកា អស់ប្រមាណ ៥ម៉ឺនដុល្លារ។

ក្នុងពិធីក្រុងពាលីភាពយន្តខ្នាតធំ រឿង ផ្ទះចុងភូមិ នេះ ធ្វើឡើងនៅផ្ទះរបស់លោក អ៊ិន សុភិន នាសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ ហើយម្ចាស់ផលិតកម្មមហាហង្សលោកអ៊ិន សុភិន បានថ្លែងប្រាប់ថារឿង “ផ្ទះចុងភូមិ”នេះ ផ្តោតសំខាន់មាន៣ ទី១គឺលើទំនៀមទំលាប់ការរស់នៅរបស់ប្រជាជនកម្ពុជា ដែលរស់នៅតាមជនបទ ដែលជឿលើអបីយ៍ជំនឿ ទី២បែបកំប្លែងសើចរហូតហ៊ាទឹកភ្នែក និងទី៣ភាពភ័យរន្ធត់ខ្លាំង ហើយលោក បានដាក់ក្តីរំពឹងខ្ពស់ថា ភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើន ពីទស្សនិកជន នៅពេលដាក់បញ្ចាំង។

លោកអះអាងទៀតថា លោកនិពន្ឋរឿងនេះឡើង និងថតគឺបានសំរិទ្ធសម្រាំងជាងរឿងដែលលោកនិពន្ធ និងថតមុនៗ ហើយបន្តបន្ទាប់ទៀត លោកនៅមានស្នាដៃផលិតថ្មីៗជាច្រើនទៀត សម្រាប់បម្រើការកម្សាន្តរបស់ទស្សនិកជន ហើយស្នាដៃថ្មីនេះ លោករំពឹងថានឹងធ្វើឲ្យ ទស្សនិកជន ជក់ចិត្ត ហើយបានសើចសប្បាយបំបាត់ភាពហត់នឿយពីការងារជាក់ជាមិនខាន បើទស្សនិកជនចូលមើល មិនសើច និងមិនភ័យនោះទេ គឺមិនយកលុយឡើយ។

លោក អ៊ិន សុភិន បានឲ្យដឹងទៀតថា រឿងផ្ទះចុងភូមិនេះ ថតចប់ដោយប្រើប្រាស់ថវិកា អស់ប្រមាណ ៥ម៉ឺនដុល្លារ។ លោកបន្តថា រឿងកន្លងមកដែលជោគជ័យបំផុតមានទស្សនិកជនចូលទៅទស្សនា ប្រមាណជា៦ម៉ឺននាក់ ហើយរឿងផ្ទះចុងភូមិនេះ លោកសង្ឃឹមថានិងទទួលបានការគាំទ្រច្រើនជាងរឿងមុនៗទៅទៀត។ ម្ចាស់ផលិតកម្មរូបនេះបន្ថែមថានៅឆ្នាំ២០១៨ ខាងមុខលោកមានរឿងថ្មីៗជាច្រើនទៀតសម្រាប់ ផលិតបម្រើអារម្មណ៍ទស្សនិកជន ហើយសង្ឃឹមថា បងប្អូន ពិសេសយុវវ័យនឹងបន្តគាំផលិតកម្មរបស់លោកបន្ថែមទៀត។

គួរបញ្ជាក់ដែរថា រឿងផ្ទះចុងភូមិ នេះក្រៅពីតារាសម្តែង លោកជា សុវណ្ណនរាហ៍ និងកញ្ញាម៉ៅ គឹមធីតា ជាតួឯក ក៏មានសិល្បករជាច្រើន ចូលរួមសម្តែងផងដែរ ដូចជានាយគ្រឿន កញ្ញាធី វ៉ាន់នីវ៉ា អ្នកនាងសឿន ផាន់ផាភួង កញ្ញាដានី អារីយ៉ា លោកយន់ ឬទ្ធីយ៉ាន និងតារាកិត្តិយសល្បីៗជាច្រើនទៀតផងដែរ៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ