• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
ថវិកា​ចំនួន ៣៥០.០០០ ដុល្លារ របស់​រដ្ឋាភិបាល​អាមេរិក ផ្តល់ជូន​កម្ពុជា សំរាប់​អភិរក្ស​ប្រាសាទភ្នំបាខែង

: inewskh   : December 13, 2017 9:51 am


មជ្ឈមណ្ឌល​បេតិកភណ្ឌ​វប្បធម៌​របស់​ការិយាល័យ​កិច្ចការ​វប្បធម៌ និង​អប់រំ​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក កាលពី​រសៀល​ថ្ងៃទី​១២ ខែធ្នូ បានធ្វើ​ពិធី ចុះហត្ថលេខា ផ្តល់​ថវិកា​ចំនួន ៣៥០.០០០ ដុល្លារ ដែល​បានមកពី​មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក​សំរាប់​ការអភិរក្ស​វប្បធម៌ ដល់​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) សំរាប់​ដំណាក់កាល​ទី ៥ ក្នុងការ​ធ្វើការ​អភិរក្ស​ប្រាសាទភ្នំបាខែង ដែលមាន​ចំណាស់​១០ ទសវត្ស​មកហើយ ក្នុង​សួនឧទ្យាន​អង្គរ​។​

​កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ចំនួន​៩ ដែល​រួមមាន​ប្រទេស​បូ​លី​វី ភូមា អ៊ីស្រាអែល មិកសិ​ក ម៉ូ​ល​ដូ​វ៉ា នេ​ប៉ាល់ សេ​រ៉ា​ឡេ​អូន និង​ប្រទេស​ថៃ ដែល​បានទទួល​ជំនួយ នៅក្នុង​ឆ្នាំសារពើពន្ធ ២០១៧ សំរាប់​ការអភិរក្ស​ទីតាំង​បូរាណ និង​ប្រវត្តិសាស្ត្រ តាមរយៈ​កម្មវិធី​ជំនួយ​ថវិកា​ខ្នាត​ធំ​នៃ​មូលនិធិ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​សំរាប់​ការអភិរក្ស​វប្បធម៌​។​

​មូលនិធិ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​សំរាប់​ការអភិរក្ស​វប្បធម៌ ត្រូវបាន​បង្កើតឡើង​ដើម្បី​អភិរក្ស​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​សំខាន់ៗ​។ ក្រៅពី​ប្រាសាទភ្នំ​បាក់​ខែង រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ថែមទាំង​បានផ្តល់​អំណោយ​ថវិកា ដើម្បី​ជួយ​អភិរក្ស​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​សំខាន់ៗ​ដទៃទៀត​នៅ​កម្ពុជា ដូចជា​ប្រាសាទ​ហាន់ ជ័យ​ក្នុង​ខេត្តកំពង់ចាម ប្រាសាទភ្នំដា នៅ​អង្គរ​បូរី ខេត្តតាកែវ ជាដើម​។ ជំនួយ​សរុប​របស់​ស​ហ​រដ្ឋ​អាមេរិក​សំរាប់ ការអភិរក្ស​វប្បធម៌​នៅ​កម្ពុជា មាន ចំនួន ៤.២៧២.៤៦៥ ដុល្លា​អាមេរិក ដែល​ក្នុង​ចំនួន​នេះ ៣.៣២៦.៣៦៥ ដុល្លា​ត្រូវបាន​ផ្តល់អោយ​តាមរយៈ​មូលនិធិ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​សំរាប់​ការអភិរក្ស​វប្បធម៌​។

​ប្រាសាទភ្នំ​បាក់​ខែង​គឺជា​ប្រាសាទ​ដែល​ចាស់​ជាងគេ​ក្នុងសម័យ​អង្គរ ហើយ​ជា​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​បំផុត​មួយ​របស់​ពិភពលោក​។ តាំងពី​ឆ្នាំ ២០០៨ មក គំរោង​អភិរក្ស​ប្រាសាទភ្នំ​បាក់​ខែង​បាន​ផ្តោតលើ​ការធ្វើអោយ​សំណង់​មាន​លំនឹង និង​ការ​ទប់​មិនអោយ​លិច​ទឹក នៅ​ចំហៀង​ខាងកើត​នៃ​ប្រាសាទ​កណ្តាល ដោយ​ទន្ទឹមនឹងនោះ បញ្ចូល​សកម្មភាព​គ្រប់គ្រង​លើ​ទីតាំង និង​ការបណ្តុះបណ្តាល​។ ដំណាក់កាល​ទី ៥ របស់​គំរោង​នឹង​បង្ហើយ​ការជួសជុល​ពេញលេញ​ទៅលើ​ចំហៀង​ខាងកើត​នៃ​ប្រាសាទ​កណ្តាល ស្របតាម​គំរោង​ប្លង់​ជួសជុល ដែល​ត្រូវ​បានកំណត់​ច្បាស់ នៅ​ដំណាក់កាល​មុនៗ​។

​អន្តរា​គម​នេះ​នឹងធ្វើ​អោយមាន​ឡើងវិញ​នូវ​ភាព​ដើម​នៃ​សំណង់​របស់​ប្រាសាទ និង​ប្រព័ន្ធគ្រប់គ្រង​ទឹក ដោយ​ប្រើ​សំភារៈ​បូរាណ​ផង ទំនើប​ផង​។ គំរោង​នេះ​មានបំណង​ជំរុញ​អោយបាន​ច្រើន​ដល់​ចក្ខុវិស័យ នៃ​ផែនការមេ​ក្នុងការ​អភិរក្ស​ប្រាសាទភ្នំ​បាក់​ខែង​ដែល​ត្រូវបាន​កំណត់​នៅ​ឆ្នាំ ២០០៧ WMF បាន​រៀ​ចំ​កម្មវិធី​អភិរក្ស ដោយ​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ជាតិ​អ​ប្សា​រា និង​អ្នកជំនាញ​នៃ​អ​អង្គការ UNESCO ដែល​ធ្វើការ​ជួបប្រជុំគ្នា​ទៀងទាត់ តាមរយៈ​គណកម្មាធិកា​រ​សំរបសំរួល អន្តរជាតិ​អង្គរ​។​

​តាំងពី​ឆ្នាំ ២០០៤ មក អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​បានទទួល​ថ​វិកា​ជាង ៣,២ លាន​ដុល្លា អាមេរិក​ពីរ​ដ្ឋា​ភី​បាល​អាមេរិក សំរាប់ធ្វើ​ការអភិរក្ស​ប្រាសាទភ្នំ​បាក់​ខែង​។ អង្គការ​មូលនិធិ​នេះ គឺជា​អង្គការ ឯករាជ្យ​ឈានមុខ​គេ ដែល​ធ្វើការ​ដើម្បី​សង្គ្រោះ​កន្លែង​ដែល​ត្រូវបាន​គេ​ផ្តល់​តំលៃ​អោយ​បំផុត ក្នុង​ពិភពលោក​។ អស់​រយៈពេល ៤៥ ឆ្នាំ​ហើយ អ្នកឯកទេស​ដែលមាន​ជំនាញ​យ៉ាងខ្ពស់​របស់​អង្គការ​នេះ​បាន​ប្រើ​បច្ចេកទេស ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ធ្វើការ​អភិរក្ស​ទីតាំង​បេតិកភណ្ឌ​វប្បធម៌ និង​ស្ថាបត្យកម្ម​សំខាន់ៗ​នានា នៅ​ជុំវិញ​ពិភពលោក​៕​


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ