• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
សម្លៀកបំពាក់ របស់ជនរងគ្រោះ ក្នុងសម័យខ្មែរក្រហម ត្រូវបានរៀបចំអភិរក្ស នៅសារមន្ទីរ ទួលស្លែង

: inewskh   : December 11, 2017 5:46 pm


វត្ថុតាងវាយនភណ្ឌទាំងនោះ រួមមានខោ អាវ ជនរងគ្រោះ ស្បែកជើង ខ្សែក្រវ៉ាត់ កាបូបលុយ សាក់កាដូស្ពាយ មួក ត្រូវបាន ស្ថានទូតអាមេរិកនៅភ្នំពេញ សហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធីចុះ ហត្ថលេខា​សំរាប់គំរោងឆ្នាំ ២០១៧ នៃមូលនិធិឯកអគ្គរដ្ឋទូតអាមេរិក ស្តីពី “ការអភិរក្សវត្ថុតាងវាយនភណ្ឌ សតវត្សទី២០” ដែលចំណាថវិកា ចំនួន ៥៥៥០០ដុល្លារ នៅសារមន្ទីរទួលស្លែង កាលពីព្រឹកថ្ងៃចន្ទ ទី ១១ ខែធ្នូ ឆ្នាំ ២០១៧។

​កិច្ចព្រមព្រៀង​នេះ ត្រូវបានចុះហត្ថលេខាដោយតំណាងនៃរដ្ឋាភិបាលលសហរដ្ឋអាមេរិក និងលោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

លោក វីលៀម ហៃដ៍ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានមានប្រសាសន៍ថស គំរោងនេះផ្តោតទៅលើដំណាក់កាលដំបូងនៃការករការពារការខូច​នៃសំលៀកបំពាក់របស់ជនរងគ្រោះ ដែលជារបស់ងាយខូចជាងគេ​ក្នុងចំណោមរបស់ដែលត្រូវបានប្រមូលទុក។ គំរោង​នេះនិយាយពីតំរូវការអភិរក្ស ចាំបាច់បំផុត ដោយមានរបស់បូរាណពី ៣០០០ ទៅ ៥០០០ ដែលមិនត្រូវបានគេធ្វើការអភិរក្សពីមុនមក អោយបានត្រឹមត្រូវដោយអ្នកជំនាញដែលមានវិជ្ជាជីវ:។

លោក វីលៀម ហៃដ៍បន្តថា គំរោងនេះ​ នឹង​ប្រើវិធីសាស្រ្តដែលត្រូវបានគិតគូរ និង ត្រូវបានសាកពិសោធន៍​មកសំរាប់ការសំអាតពិសេស និងការអភិរក្សយូរអង្វែង​នៃរបស់របស់សរីរាង្គមានតំលៃ។ របស់ទាំងនេះ​អាចត្រូវបានសិក្សាមើល វិភាគបន្ថែមទៀត ហើយត្រូវយកទៅដាក់តាំងនិងបញ្ចូលក្នុងការសិក្សា។ គំរោងអភិរក្សដ៏សំខាន់​នេះ​ជួយ​ក្នុងការប្រកាន់ជំហរជាអចិន្រ្តៃយ៍ ប្រឆាំងនឹងអំពើប្រល័យពូជសាសន៍​នៅកម្ពុជា និងនៅក្នុងសាកលលោក។

លោក ជិច ភឿន រដ្ឋលេខាធិការ ក្រសួងវប្បធម៍ និងវិចិត្រសិល្ប ក៏បានមាន ប្រសាសន៍ដែរថា ក្រោយពីការដួលរលំ របបខ្មែរក្រហម ឆ្នាំ១៩៧៩ សារមន្ទីរបានប្រមូលយក ភស្តុតាង វាយនភណ្ឌ ទាំងអស់ពីបរិវេណ អតីតមន្ទីរ ស ២១ មកដាក់តាំងបង្ហាញដល់សាធារណជន នៅជាន់ទី២ នៃអាគារ ខ។

លោករដ្ឋលេខាធិការបន្តថា ដោយហេតុថា គំនរខោអាវទាំនោះពិបាកក្នុងការគ្រប់គ្រង ពីសត្វល្អិតបំផ្លាញ សារមន្ទីរបានផ្លាញប្តូរទីតាំង នៃការបង្ហាញ និងសម្រេចចិត្ត ជ្រើសរើសយកតែសម្លៀកបំពាក់ ដែលមានស្ថានភាពល្អ មកបោកសម្អាត ដើម្បីដាក់តាំបង្ហាញក្នុងទូកញ្ចក់។ ដោយឡែកសំណល់វត្ថុតាង វាយនភណ្ឌដទៃទៀត បានប្រមូលយកទៅ រក្សាទុកនៅក្រោមជណ្តើរ នៃអាគារ ខ ដដែល។ ការរក្សាសំណល់វាយនភណ្ឌ ទាំងនោះ បានបន្តរហូតមកដល់អំឡុងឆ្នាំ២០១៤ ទើបក្រុមការងារសារមន្ទីរ ចុះសម្អាត និងរៀបចំឃ្លាំង ដើម្បីត្រួតពិនិត្យ និងចុះបញ្ជី សារពើរភណ្ឌ វត្ថុតាងដទៃទៀត។

លោកបន្ថែមថា ក្នុងអំឡុងពេលសម្អាត ក្រុមការងារ ប្រទះជើញ វាយនភណ្ឌទាំងនោះ ស្ថិតក្នុង ស្ថានភាព មិនល្អ ត្បិតសម្លៀកបំពាក់ខ្លះ រងការបំផ្លាញ ដោយសត្វកណ្តៀរ។ ក្រោយពេលប្រទះឃើញ ខូចខាតនេះ ក្រសួងវប្បធម៍ បានណែនាំអោយសារមន្ទីរ រៀបចំទុកដាក់ និងអភរក្ស បឋម នូវវត្ថុតាង វាយនភណ្ឌទាំងនោះ តាមរយ:ការប្រមូលដាក់ក្នុងប្រអប់ និងតម្តល់លើធ្នើរ អោយផុតពីការបំផ្លាញដោយ សត្វកណ្តៀរ។ វត្ថុតាងវាយនភណ្ឌទាំងនោះ រួមមានខោ អាវ ជនរងគ្រោះ ស្បែកជើង ខ្សែក្រវ៉ាត់ កាបូបលុយ សាក់កាដូស្ពាយ មួក ៘ ។

លោកបញ្ជាក់ទៀតថា ក្នុងពេលរៀបចំ ក្រសួងបានព្យាយាមស្វែងរក អ្នកជំនាញ និងថវិកា ដើម្បីជួយសង្រ្គោះ វាយនភណ្ឌទាំងនោះ។ ក្រោតការខិតខំរបស់ក្រសួង នាដើមឆ្នាំ២០១៤ ក្រសួងបានណែនាំអោយលោកស្រី ជូលា ប្រីណិន អ្នក ជំនាញអភិរក្សវាយនភណ្ឌ ជនជាតិអាមេរិក មកជួបពិភាក្សាជាមួយសារមន្ទីរទួលស្លែង ដើម្បីរកមធ្យោបាយ ក្នុងការថែទាំ វត្ងុតាង ប្រហែល ៥០០០។ ក្រោយការពិនិត្យវាយតម្លៃ អ្នកជំនាញ និងសារមន្ទីរទួលស្លែង បានរៀបចំគម្រោងរួមគ្នា ដើម្បីស្វែងរកថវិកា យកមកអនុវត្តគម្រោង អភិរក្សវត្ថុតាង។ ជាលទ្ធិផល មូលនិធិឯកអគ្គរដ្ឋទូត អាមេរិក សម្រាប់ថែរក្សាវប្បធម៍ បានយល់ព្រមផ្តល់ថវិកា ដើម្បីជួយគាំទ្រ ដល់ដំណើរការ ជួសជុល និងអភិរក្ស រយ:ពេល១ឆ្នាំ ដែលនឹងចាប់ផ្តើមអនុវត្តនៅខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។

លោក ជុច ភឿន រដ្ឋលេខាធិការ ក្រសួងវប្បធម៍ បន្តថា សកម្មភាពនៃការគាំទ្រ របស់អាមេរិក លើគម្រោងនៃការអភិរក្ស វាយនភណ្ឌ នៅសារមន្ទីរទួលស្លែងនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ ក្រសួងក៏ដូចជា ប្រជាជនកម្ពុជា ទូទាំងប្រទេស ត្បិតភស្តុតាងទាំងអស់នេះ ជាតឹកតាងប្រវត្តិសាស្រ្ត សម្រាប់ការសិក្សាស្វែងយល់ ពីអំពើឧក្រិដ្ឋកម្ម ដែលខ្មែក្រហម បានប្រព្រឹត្តចំពោះ ប្រជាជន ស្លូតត្រង់ រាប់លាននាក់ ចាប់ពីឆ្នាំ១៩៧៥ ឆ្នាំ១៩៧៩៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ