ឌឹ​ម​សាំ​អែម​ភើ​រើ​ ជា ប្រភេទ​មុខម្ហូប​បែប​អន្តរជាតិ ហើយ​គ្មាន​សារធាតុ​គីមី នឹង​បើកសម្ពោធ​សាខា​ថ្មី នៅ អ៊ី​ជេន ហ្គា​ឌិន ក្នុង​តំបន់​បឹងកក់​

: inewskh   : December 9, 2017 7:32 am


​ភោជនីយដ្ឋាន ឌឹ​ម​សាំ​អែម​ភើ​រើ (DIM SUM EMPERORS) នឹង​បើកសម្ពោធ​សាខា​ថ្មី ដែលមាន​ទីតាំង​ស្ថិតនៅ អ៊ី​ជេន ហ្គា​ឌិន ក្នុង​តំបន់​បឹងកក់ ខណ្ឌដូនពេញ ក្រោម​កិច្ចសហការ​ជាមួយនិង​ក្រុមហ៊ុន មាស​ឌី​វេឡុ​ប​មេន​ហូល​ឌី​ង​ព្រមទាំង​មានការ​ចុះហត្ថលេខា​ផ្ដល់ សិទ្ធិ​ជូនទៅ​ម្ចាស់​សិទ្ធ ដែល​បាន​ទិញ​សិទ្ធ ពី​ឌឹ​ម​សាំ​អែម​ភើ​រើ ផងដែរ​។​

​នាយក​គ្រប់គ្រង​ឌឹ​ម​សាំ​អែម​ភើ​រើ (DIM SUM EMPERORS) លោក ប្រាក់ សំខាន់​ប​ញ្ញ​រាជ បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ផ្តល់​សិទ្ធិ​កាលពី ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៧​ថា ”​សម្រាប់​ទស្សនៈវិស័យ របស់ខ្ញុំ​វិញ​ដោយសារតែ​បាន​មើលឃើញ​ពី​ភ្ញៀវ​ជនជាតិ​ចិន ដែល​បានរស់នៅ​លើទឹក​ដី នៃ​ប្រទេស​កម្ពុជា​និង​បាន មក​ធ្វើការ ឬក៏​មក​ធ្វើ​ជំនួញ នៅ​កម្ពុ​ជាច្រើន ទើប​ខ្ញុំ​សម្រេចចិត្ត​មក​បង្កើត ភោជនីយដ្ឋាន​ឌឹ​ម​សាំ​អែម​ភើ​រើ ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​បំពេញ តំរូវការ របស់​ពួកគេ​”​។​

​លោក​បន្តថា មុខម្ហូប​របស់ ឌឹ​ម​សាំ​អែម​ភើ​រើ​នេះ​គឺជា ប្រភេទ​មុខម្ហូប​បែប​អន្តរជាតិ ហើយ​គ្មាន​សារធាតុ​គីមី ដែល​បាន​ឆ្លងកាត់​ពី​ការ ពិនិត្យ​យ៉ាងច្បាស់​លាស់​ពី​ខាង​ក្រសួងសុខាភិបាល​ដែល​មួយខែ​ពិនិត្យ​ម្ដង ធានា​គុណភាព​ខ្ពស់ ដែល​ពិសារ​ទៅ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ សុខភាព​ឡើយ ។​

​បើតាម​លោកស្រី ដេ​នី​ស​ឡាំ ភាពល្បីល្បាញ​របស់ ឌី​ម​សាំ​អែម​ភើ​រើ ដែល​ដក់​ក្នុង​ចិត្ត​ភ្ញៀវ​ជាតិ​អន្តរជាតិ គឺ​គ្រឿងផ្សំ​ទាំងអស់​ជា​រូបមន្ត​ដើម​របស់​ឌី​ម​សាំ ដែល​ត្រូវបានធ្វើ​និង​គ្រប់គ្រង​ដោយផ្ទាល់ ដោយ​ក្រុម​ចុងភៅ មកពី​ប្រទេស​ចិន ជាមួយ​រស់ជាតិ​បែប​ហុងកុង​។

​លោកស្រី​ថា​ក្នុង​រយៈពេល​៥​ឆ្នាំនេះ (២០១២.២០១៧) ឌី​ម​សាំ បាន​កសាង​ទំនុកចិត្ត ជាមួយ​ការទាញយក​បាន​នូវ​ភាព​ពេញនិយម និង​ការគាំទ្រ​យ៉ាងច្រើន ពី​អតិថិជន ដែល​ភាគច្រើន​ភ្ញៀវ​ជនជាតិ​ចិន ដែលជា​អ្នក​ទេសចរណ៍ អ្នកជំនួញ និង​វិនិយោគិន រួម​និង​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក​ផងដែរ​។ វត្តមាន​របស់​ឌី​ម​សាំ គឺជា​ការចូលរួមចំណែក​ទាក់ទាញ​ទេសចរណ៍ ពិសេស​ការផ្តល់​កញ្ចប់​សេវាកម្ម​ទេសចរណ៍ តាមរយៈ​ចំណីអាហារ​ដែលមាន​ស្តង់ដារ និង​អនាម័យ ដល់​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍ ដែល​ចូលចិត្ត​ទទួលទាន​មុខម្ហូប​ចិន​។​

​គួរ​ជម្រាបជូន​ផងដែរ​ថា សាខា​ថ្មី​របស់ ភោជនីយដ្ឋាន ឌឹ​ម​សាំ​អែម​ភើ​រើ​មាន​ទីតាំង​ស្ថិតនៅ អ៊ី​ជេន​ហ្គា​ឌិន​និង​ផ្ដល់ជូន​នូវ​មុខម្ហូប​ភេ​ជ្ជៈ និង​ការកំសាន្ត​បែប​លក្ខណៈ​ទំនើបៗ នឹង​ត្រូវបាន​ដំណើរការ ចុងខែ​មករា ឆ្នាំ​២០១៨ មុន​ពិធី​ចូលឆ្នាំ​ចិន មកដល់​។ លើសពីនេះ សាខា​ថ្មី​នេះ មាន​ជាន់​ក្រោម និង​ជាន់​លើ ជាមួយ​ការ​អង្គុយ​បែប​លក្ខណៈ​សា​ឡុង ហើយ​អាច​ទទួល​អតិថិជន បាន​ពី​១៦០​នាក់​ឡើងទៅ​រីឯ​ជាន់​ខាងលើ​វិញ​ក៏​អាច​ទទួល​ក្នុង​ការរៀបចំ​កម្មវិធី ដែលជា​លក្ខណៈ​ឯកជន​បាន​ផងដែរ​៕​


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ