• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
ក្រុមហ៊ុន​ ​បច្ចេកវិទ្យា​ជាង ៤០​ស្តង់ នឹថជួបគ្នា ចុង​សប្ដាហ៍​នេះ ​​នៅ​សាលា​តិច​ណូ រយៈពេល២ថ្ងៃ

: inewskh   : November 30, 2017 1:08 pm


Sabay Digital Plus រៀបចំ​ការជួបជុំ​ដ៏​ធំ​មួយ រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចម្រុះ​ជាង ៤០​ស្ដង់ ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ DIGITEKH (​ឌី​ជី​ថិ​ក​) ដែល​ត្រៀម​នឹង​រៀបចំឡើង​រយៈពេល​ពីរfថ្ងៃ ចាប់ពី​ថ្ងៃ ២-៣ ខែធ្នូ ឆ្នាំ​២០១៧​ខាងមុខនេះ​។ កម្មវិធី​ដែល​ផ្ដោតលើ​វិស័យ​តិច​ណូ​ឡូ​ជី ពី​ស្ថាប័ន​ក្នុង​វិស័យនេះ​ដ៏​ច្រើន​ដូច្នេះ នឹងដាក់​តាំង​បង្ហាញ​ផលិតផល​-​សេវាកម្ម​យ៉ាង​សំបូរបែប​ដល់​អ្នកទស្សនា នៅ​អគារ​សហ​សិក្សា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ស្ថិតក្នុង​បរិវេណ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​សាលា​តិច​ណូ​)​។​
​កុំ​ភ្លេច នៅ​ចុង​សប្ដាហ៍​នេះ ទាំងពីរ​ថ្ងៃ (​សៅរ៍​-​អាទិត្យ ទី ២-៣) តែម្ដង DIGITEKH ពិតជា​ឱកាសល្អ​សម្រាប់​អ្នកគាំទ្រ អ្នកប្រើប្រាស់ សិស្ស និ​សិ​ត្ស និង​ម្ចាស់​អាជីវ​កម្មបាន​ជួបជុំគ្នា ជជែក​ផ្លាស់ប្ដូរ​យោបល់ និង​ស្វែងយល់​ពី​ការអភិវឌ្ឍន៍​ថ្មីៗ​ពី​បច្ចេកវិទ្យា និង​ការសហការ​ពី​ដៃគូ​នានា សម្រាប់​ជួយ​ដល់​ការអភិវឌ្ឍន៍​អាជីវកម្ម​នា​ថ្ងៃ​អនាគត​។​

​នេះ​ជា​លើកដំបូង​ដែល​ក្រុមហ៊ុន Sabay Digital Plus បានរៀបចំ​កម្មវិធីរ​យៈ​ពេល​ពីរ​ថ្ងៃ​នៅ​ដើមខែ​ធ្នូ នេះ​។ នេះ​ជា​ឱកាស​ដល់​អ្នក​ចូលចិត្ត​ផ្នែក​បច្ចេកវិទ្យា​បាន​ស្គាល់ បាន​ជាវ​ផលិតផល និង​សេវាកម្ម​នានា​ក្នុងតម្លៃ​ពិសេស​។​

​ក្រុមហ៊ុន​សំខាន់ៗ​ដែល​ចូលរួម​លើស ៤០​ស្តង់​មាន​ជាអាទិ៍​៖ ធនាគារ FTB, អេស៊ីលីដា​, I.T Computer, EZECOM, FTB, Healthogo, ICE Electronic, JBL & Kaspersky, Konfulon, Nokia, Pi Pay, Sony, TITB , Tos Tov, UBER, Wing, I-Flix, La Pops, Ompypop, Vinissimo, Mountain Dew, Tous Les Jours និង​Domino’s Pizza​។
​នៅមាន​ច្រើន​ទៀត​ដែល​អ្នកនឹង​ទទួលបាន​លើសពី​អ្វីដែល​អ្នក​ចង់បា​ន​។ អាច​ចូលរួម​ដោយ​សេរី នៅ​ថ្ងៃទី​០២ និង​០៣ ខែធ្នូ ឆ្នាំ​២០១៧ នៅ​សាលា​តិច​ណូ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​ថ្មីៗ​ក្នុង​កម្មវិធី DIGITEKH​។

​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​៖
-​ឈ្មោះ​៖ វ៉ាន់ ចក្រភព​វីន​នើ​រ​
-​លេខ​ទំនាក់ទំនង​៖ 017 222 806/ 093 360 338៕​


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ