• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
ក្រុមសិល្បៈអាមេរិក “Tony Memmel និងក្រុមតន្រ្តីរបស់លោក” នឹងមកសំដែងនៅកម្ពុជា ១សប្តាហ៍

: inewskh   : November 22, 2017 2:10 pm


ដើម្បីរំលឹកខួបលើកទី ៤០ នៃទំនាក់ទំនងសហរដ្ឋអាមេរិក អាស៊ាន និងទិវាអន្តរជាតិនៃជនពិការ ៣ ធ្នូ ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ នឹងធ្វើការឧបត្ថម្ភសំរាប់ការសំដែងរបស់ក្រុមតន្រ្តីអាមេរិកដែលមានឈ្មោះថា “Tony Memmel និងក្រុមតន្រ្តីរបស់លោក” នៅកម្ពុជា ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។

ស្ថានីយ៍វិទ្យុថោន 102.25 MHz រាជធានីភ្នំពេញ នឹងធ្វើបទសម្ភាសន៍ រួមជាមួយការ Live ផ្ទាល់ ពី លោក Tony Memmel និងក្រុមតន្រ្តីរបស់លោក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១០:០០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹក។ សូមរង់ចាំស្តាប់ និងទស្សនា ទាំងអស់គ្នា!

លោក Tony ដែលបានកើតមកគ្មានកដៃឆ្វេង កំពុងធ្វើដំណើរនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីធ្វើការប្រគំតន្រ្តីរបស់លោក ហើយបំរើដល់ជនពិការដទៃទៀត ដើម្បីបង្ហាញអោយគេឃើញថា ជីវិតមិនបានធ្វើ អោយលោកមានការថមថយឡើយ។ លោកគឺជាជនគំរូដ៏ល្អម្នាក់សំរាប់យុវជន ពីព្រោះលោកបានជំនះបញ្ហាប្រឈមនៃពិការភាពរាងកាយ ហើយនៅពេលនេះ មានអាជីពជាអ្នកលេងហ្គីតា។

ដោយត្រូវបានទទួលដោយស្ថានទូតអាមេរិកនៅភ្នំពេញ សហការជាមួយអង្គការអម្រឹតាសិល្បៈ ក្រុម តន្រ្តីនេះនឹងធ្វើការសំដែង ហើយដំណើរការសិក្ខាសាលា ព្រមទាំងជួបជាមួយសិស្ស និងអ្នកមានអាជីពខាង តន្រ្តី អ្នកលេងកីឡាបាល់បោះជានារីពិការ និងអ្នកឯទៀត នៅភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។

ការប្រគំតន្រ្តីដោយមិនគិតថ្លៃនេះ នឹងប្រព្រឹត្តទៅតាមកម្មវិធីដូចខាងក្រោមនេះ៖
• ថ្ងៃសៅរ៍ ទី ២៥ ខែវិច្ឆិកា វេលាម៉ោង ៦ ល្ងាច៖ ការប្រគំជាសាធារណៈ រួមជាមួយអ្នកសិល្បៈក្នុងស្រុកមកពីក្រុមសិល្បៈ SmallWorld SmallBand និងក្រុម Epic Arts នៅវិទ្យាស្ថានភាសាបរទេស។
• ថ្ងៃអង្គារ ទី ២៨ ខែវិច្ឆិកា វេលាម៉ោង ៦ ល្ងាច៖ការប្រគំជាសាធារណៈ រួមជាមួយអ្នកសិល្បៈក្នុងស្រុក ឈ្មោះ យឹង យន និងក្រុមរបស់លោក នៅអង្គការហ្វាពន្លឺសិល្បៈ ក្នុងខេត្តបាត់ដំបង។


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ