​ក្រុមហ៊ុន​ធំៗ​៣ ចុះ MOU ដើម្បី​សហការគ្នា​លើ​ផលិតកម្ម​ស្រូវ និង​ការធ្វើ​ពាណិជ្ជកម្ម លើ​វិស័យ​ស្រូវ​

: inewskh   : November 14, 2017 9:39 am


ក្រុមហ៊ុន​Zenith Agro Group (ZAG) បាន​ចុះហត្ថលេខា​លើ អនុស្សរណៈ នៃ​ការយោគយល់ (MOU) ជាមួយ​ក្រុមហ៊ុន Taifeihuayuan Agricultural Development Co. ,Limited (Taifeihuayuan) និង​ក្រុមហ៊ុន Yunnan Dongwei Agricultural Development Co. , Limited (“Yunnan Dongwei” )​ដើម្បី​សហការគ្នា​លើ​ផលិតកម្ម​ស្រូវ​និង​ការធ្វើ​ពាណិជ្ជកម្ម​លើ​វិស័យនេះ កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ អ៊ី​ន​ធើ​កុងទីណង់តាល់​។​

​លោក Danny Wang នាយក​គ្រប់គ្រង​ក្រុមហ៊ុន ZAG បាន​មានប្រសាសន៍ថា “​ការធ្វើ​ពិពិធ​កម្ម​ផលិតកម្ម​ដំណាំ​ផ្សេងៗ​ដូចជា​ស្រូវ​ជាដើម​នេះ​គឺ ស្រប​ជាមួយ​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ចីរភាព​រយៈពេល​យូរអង្វែង​របស់​ក្រុមហ៊ុន​។ ជាមួយនឹង​ការគាំទ្រ​យ៉ាងរឹងមាំ​ពី​នាយកដ្ឋាន​អភិវឌ្ឍន៍​នៃ​ក្រសួងការពារជាតិ​កម្ពុ​ជា​យើង​មាន​ទំនុកចិត្ត​ថា​កិច្ចសហការ​ជា​យុទ្ធសាស្ត្រ​នឹង​នាំ ZAG ឱ្យ​ក្លាយទៅជា​ក្រុមហ៊ុន​អាជីវកម្ម​ក​សិ -​ឧស្សាហកម្ម​ឈានមុខ​គេ​នៅ​អាស៊ី​។​

លោក Fu Xue Jun អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន Taifeihuayuan បាន​មាន​ថ្លែងថា “​យើង​បាន​ពិភាក្សា​ជាមួយគ្នា​ជាច្រើនលើក​មកហើយ​ជាមួយ ZAG ហើយ​ខ្ញុំ​គិតថា​វា​ជា​ពេលវេលា​សមស្រប​ដើម្បី​ធ្វើ​ការដាំដុះ​ស្រូវ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ ខ្ញុំ​មាន​ក្តីរំភើប​ចំពោះ​កិច្ចសហការ​នេះ​ព្រោះ​វា​នឹង​ជួយ​ឱ្យ​យើង​នាំយក​បទពិសោធ​និង​ចំណេះដឹង​បច្ចេកទេស​ពី​ក្រុមហ៊ុន Beidahuang Group(​ក្រុមហ៊ុនមេ​)​មក​ប្រទេស​កម្ពុជា​និង​ជួយ​ធ្វើឱ្យ​ល្អប្រសើរ​ដល់​សហគមន៍​កសិកម្ម​មូលដ្ឋាន​នៅ​ទីនោះ​»​។​

​លោក Wang Min Xiang អគ្គនាយក​ក្រុមហ៊ុន Yunnan Dongwei. បាន​លើកឡើងថា “​មាន​តម្រូវ​ការកើនឡើង​ខ្លាំង សម្រាប់​អង្ករ​កម្ពុជា​នៅក្នុង​ប្រទេស​ចិន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ដោយសារតែ​ប្រជាជន​ចិន​កាន់តែ​សម្បូរបែប ក៏ដូចជា​ទីផ្សារ យល់ថា ប្រទេស​កម្ពុជា​ជា​កន្លែង​ដែល​ដី​មិនត្រូវ​បាន​បំពុល​ហើយ​អាច​ផលិត​អង្ករ​មានគុណ​ភាពល្អ​។ អង្ករ​កម្ពុជា បានឈ្នះ ពានរង្វាន់ អង្ករ​ល្អ​បំផុត របស់​ពិភពលោក អស់​រយៈពេល​បី​ឆ្នាំ​មកហើយ​នេះ​ក៏​ជា​ហេតុផល​មួយ​ដ៏​ធំ​មួយ ហើយ​ខ្ញុំ​គិតថា ទីផ្សារ​នេះ មាន​ឆន្ទៈ​ក្នុងការ​ចំណាយ​ដើម្បី​ស្គាល់​អង្ករ​ខ្មែរ “​។​

​សូមបញ្ជាក់ថា ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ ក្រុមហ៊ុន​Taifeihuayuan មានបំណង​នាំយក បច្ចេកវិជ្ជា​របស់ខ្លួន នៅក្នុង​ការដាំដុះ​ស្រូវ ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា និង​ជួយ ក្រុមហ៊ុន​ZAG លើ​វិស័យ​បច្ចេកទេស​។​
​ពួកគេ​ក៏​នឹង​នាំ​ក្រុម​ស្រាវជ្រាវ​មកពី​ណាន​ជី​ង​ដែលមាន​ឯកទេស​ក្នុង​ការដាំដុះ​ស្រូវ​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន​។​កាលពីមុន​សហគ្រាស​ក​សិ​កម្មបាន​ទទួលជោគជ័យ​ជាច្រើន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ហើយ​មាន​ទំនុកចិត្ត​ក្នុងការ​ផ្តល់ឱ្យ​ក្រុមហ៊ុន ZAG នូវ​ការធានា​ការអនុវត្ត​នៃ​ការផលិត​ស្រូវ​ជា​អប្បបរមា​ចំនួន ១២​តោន​ក្នុង​មួយ​ហិកតា (​ប្រមូល​ផល​២​ដង​) ក្នុង​មួយឆ្នាំៗ ក្នុងប្រទេស​កម្ពុជា​។​

​ក្រុមហ៊ុន Yunnan Dongwei ដែលមាន​បទពិសោធន៍​និង​បណ្តាញ យ៉ាង​ទូលំទូលាយ ក្នុង​ការធ្វើ​ពាណិជ្ជកម្ម ផលិតផល​កសិកម្ម នៅក្នុង​ប្រទេស​ចិន នឹង​ជួយ​ក្នុងការ​នាំចេញ​អង្ករ​កម្ពុជា ដែល​ផលិត​ដោយ​ក្រុមហ៊ុន ZAG ដោយ​ប្រើ​បច្ចេកវិទ្យា​របស់ Taifeihuayuan ទៅកាន់​ប្រទេស​ក្នុង​តំបន់​រួមទាំង​នាំចេញ​ទៅ​ប្រទេស​ចិន​ផងដែរ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ កំពុងធ្វើការ ដើម្បី​ផ្គត់ផ្គង់ អង្ករ រហូតដល់ ៨០,០០០​តោន​ពី​កម្ពុជា​ទៅ​ចិន​ក្នុង​ឆ្នាំ ២០៨ ។​

​ជាមួយនឹង​កិច្ចសហការ​នេះ ZAG នឹង​ទទួលបាន​ជំនាញ បទពិសោធន៍​បទ​និង​បណ្តាញ​របស់​Taifeihuayuan និង​Yunnan Dongwei ដើម្បី​ធ្វើ​ពិពិធ​កម្ម​អាជីវកម្ម​កសិកម្ម​រប​ស់​ខ្លួន និង​ដាំ​ដុះ​ស្រូវ លើ​ចំការ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ការនាំចេញ​ផលិតកម្ម​ទៅ​ប្រទេស​ចិន​។​

​បច្ចុប្បន្ននេះ ក្រុមហ៊ុន ZAG ដែល​គ្រប់គ្រង​ចំការ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ផ្តោតលើ​ការដាំដុះ​ឈើ​ច័ន្ទ​ន៍​ក្រស្នា ដែលជា​ផលិតផល​ដ៏​កម្រ​មួយ​ដែល​ត្រូវបាន​ស្វែងរក​យ៉ាងខ្លាំង​ដោយសារតែ​ក្លិនក្រអូប​របស់​វា​ក៏ដូចជា​គុណសម្បត្តិ​ឱសថ​។​
​នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​គម្រោង​ដាំ​ដុះ​ស្រូវ​របស់ខ្លួន ក្រុមហ៊ុន ZAG គ្រោង​នឹង​ចាប់ផ្តើម​ដាំ​ដុះ​ស្រូវ​ទ្រង់ទ្រាយ​តូច​នៅលើ​ដី ២០០ ហិកតា​និង​បង្កើន​បន្តិច​ម្តងៗ​រហូតដល់ ១០០០​ហិកតា​។ នៅ​ដំណាក់កាល​បន្ទាប់ ក្រុមហ៊ុន​មាន​គោលដៅ​ដាំ​ស្រូវរ​រហូតដល់​១០ ០០០​ហិកតា​នៅក្នុង​ប្រទេស​កម្ពុជា​។

​លើសពីនេះទៅទៀត ក្រុម​អ្នកស្រាវជ្រាវ​មកពី​ស្ថានីយ៍​ពិសោធន៍​កសិកម្ម​ស៊ីន​យ៉ាង វិទ្យាស្ថាន​វិទ្យាសាស្ត្រ​កសិកម្ម​ខេត្ត​ជាំ​ង​ស៊ូ (Jiangsu Academy of Agricultural Sciences) ក៏​នឹង​ផ្តល់​ការ​ជួ​យេ​ជ្រោមជ្រែង​ដល់ ZAG តាមរយៈ​ការចែករំលែក​ចំណេះដឹង​និង​សមត្ថភាព​របស់​ពួកគេ​លើ​ការច្នៃប្រឌិត​វិទ្យាសាស្ត្រ​ដែល​អាចជួយ​ដល់​ការអភិវឌ្ឍ​កសិកម្ម​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​៕​


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ