• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
ផលិតកម្មមហាហង្ស ប្រមូលផ្តុំ តារាល្បីៗជាច្រើន បង្កើតជាក្រុមបាល់ទាត់តារាមហាហង្ស

: inewskh   : November 13, 2017 10:50 am


“ក្រុមបាល់ទាត់តារាមហាហង្ស” ត្រូវបានប្រកាសសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ក្រោមវត្ដមានលោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស និងជាស្ថាបនិកក្រុម រួមទាំងវត្តមានក្រុមតារាប្រុស-ស្រី ជាច្រើនទៀត និងបានធ្វើការប្រកួតភ្លាមៗ ជាមួយក្រុមបាល់ទាត់ពិណិជ្ជករថៃ ដោយទទួលបាន ជ័យជំនះ ៧ទល់នឹង០។

លោក អ៊ិន សុភិន បានឲ្យដឹងថា គោលបំណងជំរុញ ឲ្យលោកសម្រេចបង្កើត ក្រុមបាល់ទាត់ផ្លូវការពេលនេះ ក៏ដោយលោកចង់ផ្ដល់ឱកាស ឲ្យក្រុមតារា និងក្រុមការងារ បច្ចេកទេសផ្សេងៗ ដែលនិយមចូលចិត្ត លេងកីឡាមួយនេះ មានក្រុមលេងច្បាស់លាស់ និងមានការប្រកួតត្រឹមត្រូវ ស្របតាមក្បួនច្បាប់ ប្រកួតលក្ខណៈអន្ដរជាតិ ។ លើសពីនេះ លោកបានបង្ហាញពីចក្ខុវិស័យវែងឆ្ងាយ ក្នុងការបង្កើតក្រុមមួយនេះ តែជំហ៊ានដំបូង លោកនឹងទទួលស្វាគមន៍ គ្រប់ការប្រកួតមិត្តភាព មិនថាក្រុមតារា ឬស្ថាប័នរដ្ឋ និងឯកជននោះទេ ពិសេសលោកនឹងចូលរួម ប្រកួតពានសមល្មមមួយ ដើម្បីជាបទពិសោធន៍ ឆ្ពោះទៅចូលលេងលីគ ។

លោក អ៊ិន សុភិន បន្តថា ការបង្កើតក្រុមបាល់ទាត់ តារាមហាហង្សនេះឡើង គឺយើងផ្ដោតទី១ រឿងសុខភាព ទី២ ការប្រកួតមិត្តភាពជាមួយគ្រប់ស្ថាប័ន ហើយទី៣ គឺយើងនឹងចូលប្រកួត លក្ខណៈពានរង្វាន់អីមួយ បន្ទាប់ពីសម្ពោធក្រុមថ្ងៃនេះ…។ ជំហ៊ានដំបូងនៃការចូលរួមរបស់យើង នឹងចូលរួមពានកម្រិត សមល្មមសិន ព្រោះយើងចង់រៀបចំ ក្រុមឲ្យមានលក្ខណៈស្ដង់ដារអាជីពសិន… ហើយប្រសិនបើអាចយើងនឹងចូលរួម លេងក្របខណ្ឌលីគអាជីព នៅពេលណាមួយ ។ តែសំខាន់យើងត្រូវការរៀបចំ ជើងព្រួលឲ្យបានល្អ និងមានលក្ខណៈស្ដង់ដារជាមុនសិន ព្រោះក្រុមបាល់ទាត់ មិនងាយស្រួលនោះទេ ដោយសារជាក្រុមតារាង ខណៈពួកគាត់មានភាពមមាញឹកច្រើន ជាងការងារសិល្បះ» ។

លោក អ៊ិន សុភិន មិនបានបញ្ជាក់ ពីកាលបរិច្ឆេទច្បាស់លាស់ ក្នុងការចូលរួមលីគនោះទេ ប៉ុន្ដែផលិកដ៏មានសក្ដានុពលរូបនេះ បានបង្ហើបថា បន្ទាប់ពីក្រុមតារាមហាហង្ស ដំណើរការល្អ លោកនឹងជ្រើសរើសយុវជន មកចូលរួមបន្ថែមជាមួយក្រុមតារាងខ្លួន តែមិនឲ្យលោកចំនួនកំណត់នោះទេ ព្រោះលោកចង់ផ្ដល់ឱកាស ឲ្យតារាបានលេងច្រើនជាង ។ បន្ថែមលើសពីនេះ លោកបានបង្ហើបទៀតថា នៅដើមឆ្នាំ២០១៨ខាងមុខ ផលិតកម្មមហាហង្ស នឹងរៀបចំព្រឹត្តិការណ៍ ដ៏អស្ចារ្យមួយ នោះគឺការប្រកួតមិត្តភាព រវាងក្រុមបាល់ទាត់ តារាមហាហង្ស និងក្រុមតារាល្បីៗ ប្រចាំប្រទេសថៃ នៅលើទឹកដីកម្ពុជា ហើយជាបន្ដបន្ទាប់ លោកក៏មានគម្រោង ណាត់ក្រុមតារាល្បីៗ វៀតណាម ឡាវ និងក្រុមតារាក្នុងតំបន់ មកចូលរួមប្រកួត មិត្តភាពនៅកម្ពុជាទៀតផង ។

សូមបញ្ជាក់ថា ក្នុងឱកាសពិសេសនៃការសម្ពោធ ក្រុមបាល់ទាត់តារាមហាហង្សខាងលើ ក្រុមប្រមូលផ្ដុំដោយ តារាងសម្ដែង និងក្រុមការងារបច្ចេកទេស ផ្នែកសិល្បៈមួយនេះ ក៏បានណាត់ក្រុម សមាគមពាណិជ្ជករថៃ ប្រកួតមិត្តភាពលើទីលាន វេស្ទើនផងដែរ ហើយជាលទ្ធផលក្រុមបាល់ទាត់ តារាមហាហង្ស បានលត់ក្រុមថៃ ដោយលទ្ធផលបច្ចេកទេស ៧-០ ផងដែរ៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ