“កំហុករាម” ស្នាដៃថ្មី ពីក្រុមចម្រៀង វ័យក្មេង ទសមុខ TM

: inewskh   : November 12, 2017 11:18 am


ក្រុមចម្រៀងថ្មី ដែលទើបតែបង្កើនបាន រយៈពេលតែ២ខែ ប៉ុណ្ណោះ ប៉ុន្តែពួកគេបានបញ្ចេញនូវស្នាដៃថ្មី សន្លាង មួយគួរអោយចាប់អារម្មណ៍យ៉ាងខ្លាំង ដែលជាបទ ចម្រៀង Original Song ប្លែក រួមជាមួយ Full MV នឹងចេញ នៅពេលខាងមុខនេះ។

ក្រុមនេះមានឈ្មោះថា ទសមុខ (មុខ១០) មានឈ្មោះជាភាសារអង់គ្លេស TM ដែលមានសមាជិកក្រុមចំនួន២នាក់ មាន លោក ឌីយ៉ាម៉ង់ និង Mr K។

Mr K បានអោយដឹងថា ទសមុខ (មុខ១០) គឺជាឈ្មោះតួអង្គ យក្ស មួយ ក្នុងល្ខោនខោល។ មូលហេតុដែលក្រុមដាក់ ឈ្មោះបែបនេះ គឺចង់លើកតម្តើង សិល្បៈវប្បធម៌ខ្មែរ ជាពិសេស ល្ខោនខោល នេះតែម្តង។

ចំពោះស្នាដៃថ្មី ដំបូង របស់ ក្រុមទសមុខ តាក់តែងឡើងនេះ គឺចម្រៀងមួយបទ ដែលមានចំណងជើងថា “កំហុករាម” ជាចម្រៀង ច្រៀងឡើង រៀបរាប់ ពីទឹកចិត្ត ស្នេហា ភក្តី រវាង ព្រះរាម និង ព្រះនាង សីដា។

ដើម្បីបញ្ជាក់ថា ស្នាដៃនេះពិតជាអស្ចារ្យយ៉ាងណានោះ សូមសណ្តាប់ ដូចតទៅ ៖


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ