• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
នាយ​ឆើត ត្រូវបានស្ថានីយ៍ ទូរទស្សន៍ Town Full HD TV ជ្រើសរើសអោយសម្តែង រហូតចូលនិវត្តន៍

: inewskh   : November 11, 2017 1:30 pm


នាយឆើត ដែលមានឈ្មោះពិត គឺ ឈ្មោះ ពៅ គីសាន់ ជាតារាសម្តែងជើងចាស់មួយរូបដែរនោះ ត្រូវបាន លោក ប៊ុន រតនា ហៅ សេម នាយកគ្រប់គ្រងការផលិត នៅស្ថានីយ៍ ទូរទស្សន៍ Town Full HD TV បានប្រកាស នៅលើបណ្តា សង្គមហ្វេសបុក នឹងទទួលយក លោកមកថតកម្មវិធី នៅស្ថានីយ៍ទូរទស្សន៍ ថោន រហូតដល់លោក ចូលនិវត្រន៍ ឬ អស់មួយ ជីវិត។

នៅក្នុងការប្រកាសរបស់​លោក ប៊ុន រតនា ហៅ សេម លើបណ្តាញ សង្គមហ្វេសបុកនោះគឺ “បងប្អូនណាមានលេខពូឆើតទេ? ខ្ញុំចង់អញ្ចើញគាត់ថតកម្មវិធី “ដូច្នឹងផង” របស់ស្ថានីទូរទស្សន៍ថោន។ ខ្ញុំនឹងអញ្ចើញពូថតមួយជីវិត…”។

ក្រោយពីការ ប្រកាស របស់ លោក ប៊ុន រតនា ហៅ សេម នាយកគ្រប់គ្រងការផលិត នៅស្ថានីយ៍ ទូរទស្សន៍ Town Full HD TV បានតែមួយថ្ងៃ ពេលនេះ លោក ពៅ គីសាន់ ហៅ នាយឆើត បានចូលរួមថត នៅស្ថានីយ៍ទូរទស្សន៍ ថោន ក្នុង កម្មវិធី “ដូច្នឹងផង” ហើយ។

នាយកគ្រប់គ្រងការផលិត បានអោយដឹងថា មូលហេតុដែលធ្វើអោយលោក សម្រេចចិត្តជ្រើសរើស យកនាយក ឆើត ដោយសារ លោកមានសមត្ថភាព ហើយម៉្យាងទៀត គឺខ្ញុំត្រូវការ សិល្បៈករ សិល្បការិនី ចាស់ៗ បានបញ្ចេញ សមត្ថភាព អោយកូនខ្មែរបានដឹង ជាមួយគ្នានេះដែរ ក៏បានប្រាក់កម្រៃ ដើម្បីបង្កើនប្រាក់ចំណូល បន្ថែមក្នុងការទ្រទ្រង់ ជីវភាពប្រចាំថ្ងៃ របស់ពួកគាត់។

លោកប៊ុន រតនា បន្ថែមថា ក្នុងន័យដែលផ្តល់ ឱកាសជូន នាយ ឆើត មួយជីវិតនេះ គឺផ្តល់អោយគាត់រហូត ទាល់តែលោកចូល និវត្តន៍។ មិនមែន មានតែ លោកពៅ គីសាន់ ទេ ដែលបានចូលថត កម្មវិធី ដីថ្នឹងផង នោះ គឺរួមមានទាំងកូនប្រុស របស់លោកផងដែរ។

លោក​ពៅ គី​សាន់ បានអោយដឹងថា “ខ្ញុំចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជិត​មួយ​ជិ​វិត​ហើយ ហើយបច្ចុប្បន្ននេះ មិន​ទាន់​មាន​អ្វី​សល់​អ្វី​ជា​ដុំ​កំភួន​ដូច​គេ​ឡើយ ដោយសារ​ស្រលាញ់​សិល្បៈ និង​ជីវភាព ទោះបីជា​អ្នក​ដឹកនាំ​រឿង​ឱ្យ​ដើរតួ​ឆ្កួត ជាតួអ្វីក៏ដោយ​​ក៏​ខំប្រឹង​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន។ ដូច្នេះ​គ្មាន​អ្វី​ក្រៅពី​សុំ​ឱ្យ​បងប្អូន​ទស្សនិកជន​ទាំងអស់​ឱ្យ​កម្លាំងចិត្ត និង​គាំទ្រ​ខ្ញុំបាទ និង​អ្នកសិល្បៈ​ដទៃ​ផង។ លោកពៅ គីសាន់ ក៏មាន​កូនប្រុស​ម្នាក់ ​កំពុង​តែ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​សម្តែង​ផង​ដែរ គឺ​តារា​សម្តែង​លោក​គី​សាន់ រ៉ៃ​យ៉ា។

ទស្ស​និកជន​ធ្លាប់តែ​ឃើញ​ការ​សម្តែង​ជា​ច្រើន​របស់​នាយ​ឆើត ដោយ​ក្នុង​រឿង​លោក​តែង​តែ​សម្តែង​ជា​អ្នកមាន​ជីវភាព​ធូរធារ ជើងកាង សាហាវឃោរឃៅ ចរិត​ច្រងេងច្រងាង មាន​​កូនចៅ​ឆ្វេង​ស្តាំ។ ការ​សម្តែង​របស់​លោក​ត្រូវ​ទស្សនិកជន​ភាគច្រើន​សរសើរ​ថា លោក​សម្តែង​សម មើលទៅ​ដូច ពិត​ៗ។ មាន​ទស្សនិកជន​ខ្លះ​ទៀត​លើក​ឡើង​ថា ការ​សម្តែង​សម ដោយសារ​តែ​ជីវិត និង​អត្ត​ចរិត​ខាងក្រៅ​របស់​លោក គឺ​មិន​ខុស​ពី​ការ​សម្តែង​ឡើយ៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ