• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
លោក ប៊ុន រតនា ហៅ សេម នាយកគ្រប់គ្រងការផលិត ក្លាយជា ថៅកែលក់រថយន្ត បន្ថែមលើអាជីពសព្វថ្ងៃ

: inewskh   : November 3, 2017 10:08 am


លោក ប៊ុន រតនា ហៅ សេម នាយកគ្រប់គ្រងការផលិត នៅស្ថានីយ៍ ទូរទស្សន៍ Town Full HD TV និងជាអ្នកដឹកនាំកម្មវិធី ដូច្នឹងផង ដែលកំពុងល្បីនោះ ពេលនេះលោក បានបោះជំហាន ទៅមុខដោយក្លាយជា ថៅកែលក់រថយន្ត បន្ថែមលើអាជីពសព្វថ្ងៃ។ លោកត្រូវបាន មហាជនចាប់អារម្មណ៍ ក្នុងការ​ដឹកនាំ​សម្តែង បទ “​ពុក​ខ្ញុំ​ជា​ប៉ូលិសចរាចរណ៍​” ដោយមាន​ការ​គាំ​ពី​ប្រមុខ​ថ្នាក់ដឹកនាំ ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។​

លោក ប៊ុន រតនា បាន​រៀបរាប់​ដោយ​មិនមាន​ការលាក់លៀម កាលពីរាត្រីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលជាថ្ងៃសម្ពោធ ទីតាំងដាក់លក់រថយន្ត S-Auto Cambodia និង ក្រុមហ៊ុន NTT-Tech ថា ” ខ្ញុំនិងបងប្រុស ឈ្មោះ ប៊ុន វុត្ថា ហៅសេមី បានចាប់ដំណើរការ បើកកនឃ្លាំង លក់ រថយន្ត ចំណែក ក្រុមហ៊ុន NTT-Tech ជារបស់បងប្រុសម្នាក់ទៀត ឈ្មោះ ប៊ុន វុទ្ធី ​ក្រុមហ៊ុននេះ ជាក្រុមហ៊ុន ភ្លើង សម្រាប់កម្មវិធី Concert ភ្លើង LED រួមជាមួយ ឆាក។

លោក​បន្តថា លោកអ្នកក៏អាចូលមើលបានតាមរយៈ គេហទំព័រ ហ្វេ​ស​បុក​ផងដែរ (S-Auto) https://www.facebook.com/S-Auto-242247586130331/?ref=br_rs​”។​ ដោយសារតែ អតិថិជន មាន​ទំនុកចិត្ត និងដោយ​គុណភាព​រថយន្ត​របស់លោក​សុទ្ធតែ​ល្អៗ និង​មិន​មានការ​ភូត កុហក បើ​រថយន្ត​ណា ដែលមាន​បុក ប៉ះទង្គិច គឺ​លោក​ប្រាប់​ត្រង់​តែម្តង​។

លោក ប៊ុន រតនា ហៅ សេម បានបញ្ចប់ការសិក្សា លើជំនាញផ្នែកភាពយន្ត នៅបរទេស ហើយលោកបានសន្យាថា នឹង យកចំណេះដឹងដែលលោកមាន មកចែករំលែកដល់ប្អូនៗ ដែលមានជីវភាពខ្វះខាត និងកុមារកំព្រា ដែលចង់ចេះជំនាញ ភាពយន្តនេះ ដោយមិនគិតប្រាក់។

សូមបញ្ជាក់ផងដែរថា មុននឹង​ទទួលបាន​ភាពជោគជ័យ ដូច​បច្ចុប្បន អ្នកដឹកនាំ​វ័យក្មេង និង​រូប​សង្ហា លោក ប៊ុន រតនា ហៅ សេម បាន​រៀបរាប់​ពីបទពិសោធន៍​មួយចំនួន មុន​ក្លាយខ្លួនជា​អ្នកដឹកនាំ ជាពិសេស​ក្លាយជា​ថៅកែ​លក់​រថយន្ត ថា “​ដំណើរ​ជីវិត​លើ​វិថី​សិល្បៈ​នេះ បាន​រយៈពេល​៧​ឆ្នាំ​មកហើយ ចាប់តាំងពី​ឆ្នាំ​២០១០​មកម្ល៉េះ​។ ដោយ​កាលពី​បញ្ចប់​ថ្នាក់​វិទ្យាល័យ មុន​ជំនាញ​ដែល​លោក បាន​ចាប់​មិនមែន​ផ្នែក ដឹកនាំ​នោះទេ គឺ​លោកចាប់យក​ផ្នែក Design នៅ​សកល​វិទ្យាល័យ ស៊ីតិច​”​។​
លោក ប៊ុន រតនា ហៅ សេម បន្តថា “​មុននឹង​ក្លាយខ្លួនជា​អ្នកដឹកនាំ​សម្តែង ខ្ញុំ​ជា​អ្នក Design ដោយ​ទើបតែ​រៀន​នៅក្នុង​ឆ្នាំ​ទី​១ ខ្ញុំ​ក៏បាន​ចូលទៅ​ធ្វើការនៅ​ក្រុមហ៊ុន​មួយ ជា Designer ក៏ប៉ុន្តែ​ដោយសារតែ​តាំងពី​វ័យ​កុមារភាព ស្រលាញ់​វិស័យ​សិល្បៈ និង​មានការ​បណ្តុះបណ្តាល​ពី​បងប្រុស ឈ្មោះ ប៊ុន បូរ៉ា ដែល​គាត់​ជា​អ្នកដឹកនាំ​មួយរូប​ផងដែរ បាន​បង្ហាត់​បង្ហាញផ្លូវ ទាក់ទង ជាមួយ ផ្នែក​វីដេអូរ ក៏​ធ្វើអោយ​ខ្ញុំ ខិតខំ​ក្រេបជញ្ជក់​នូវ​ចំណេះដឹង​នេះឈានចូល​ទៅដល់​កាត់ ត វីដេអូរ​”​។​
លោក​បន្តថា “​បន្ទាប់ពី​ចេះ កាត់ ត វីដេអូរ ហើយ ខ្ញុំ​ក៏បាន​អភិវឌ្ឍ​ខ្លួន​ទៅ​ថត ក្រោយមកទៀត​ក៏​បន្ត​ការសិក្សា​បន្ថែមទៀត ពី​បងៗ ខ្ញុំ​បានឈានទៅ​សាកល្បង​សរសេរ​សាច់រឿង ម្តង​បន្តិចៗ រហូតដល់​មាន​ឪ​កាស​ផលិត​ជា MV ដោយ​ដំបូង​មិនមាន ការចាប់អារម្មណ៍​ពី​អ្នកគាំទ្រ​ទេព្រោះថា​យើង​ទើបតែ​រៀន កន្លង​មកទៀត ឆ្លងកាត់​ពីមួយ​ដំណាក់កាល ទៅមួយ​ដំណាក់ ខ្ញុំ​ខិតខំ​ស្វែងយល់​ពីអ្វី​ដែល​ទស្សនិកជន ចង់បាន ចង់ឃើញរហូត​ក្លាយខ្លួនជា​អ្នកដឹកនាំ​សម្តែង​ពេញលេញ​។ ទន្ទឹមនឹងនោះ ដែរ ខ្ញុំ​ក៏​ស្វែងរក​ការសិក្សា​បន្ថែម ពី​គ្រូ ជនជាតិ ម៉ាឡេស៊ី បង្រៀន​លើ​ការដឹកនាំគ្រូខ្មែរ សញ្ជាតិ អូស្ត្រាលី ដោយបាន បង្រៀន ពី​របៀប​កែ​ពណ៌ និង​បាន​ទៅ​រៀន​ពី​គ្រូ​ជនជាតិ​បារាំង ក្នុង​ជំនាញ ជំនួយការ​អ្នកដឹកនាំ នៅ​វិទ្យាស្ថានCFC​។​
អ្នកដឹកនាំ​វ័យក្មេង​រូប​ស្រស់ លោក ប៊ុន រតនា បាន​បន្តថា “​រហូតមកដល់​ឆ្នាំ​២០១០ ខ្ញុំ​បាន​បញ្ចេញស្នាដៃ ផលិត​ចម្រៀង ដែលមាន​ជំ​ណង​ជើង​ថា “I am Sorry” ច្រៀង​ដោយ កញ្ញា មាស សុ​សោភា​។ បទ “​អស់​ឪ​កាស​” ច្រៀង​ដោយ លោក ករុណា ពេជ្រ និង​បទ​ចម្រៀង​មួយ​បទ​ទៀត មានចំណងជើង​ថា “​សុំ​ពេល​ឈឺចាប់​មួយគ្រា​” ដែល​ច្រៀង​រួមគ្នា រវាង កញ្ញា មាស សុ​សោភា និង លោក ករុណា ពេជ្រ​។ ក្នុង​ចម្រៀង​ទាំងបី​នេះ អាចឆក់យក​បេះ​ដូច​និង​អារម្មណ៍ របស់​ទស្សនិកជន ដោយមាន​អ្នកខ្លះ​ហូរ​ទឹកភ្នែក តាម​សាច់រឿង​នៃ​បទ​ចម្រៀង និង​មានការ​កោតសរសើរ​ពី​ស្នាដៃក្នុងការ​ដឹកនាំ​សម្តែង​។​ក្នុងនោះ​ផងដែរ ស្នាដៃ​ដឹកនាំ ដែល​លោក ប៊ុន រតនា បាន​បញ្ចេញ​យ៉ាង​ស​ម្រឹត​សម្រាំង​នោះ គឺ​បទ “​ឧ​ត្ត​ម​ស្វាមី​” ដែលជា​បទ​ចម្រៀង​មួយ​បទរៀបរាប់​ពី បុរស​ជា​ស្វាមី មាន​ភក្តីភាព ចំពោះ​ភរិយា និង​គ្រួសារ​។

លោក សេម បញ្ជាក់ទៀតថា ក្រៅពី​ការថត MV ក្នុងនោះដែរ លោក សេម ក៏មាន​ដឹកនាំ​ផលិត​ជា​ស្បត ពាណិជ្ជកម្ម ស្បត​អប់រំ ជាច្រើន ផងដែរ​។ សព្វថ្ងៃលោក​បាន​ត្រៀម សាច់រឿង​រួចជាស្រេចដើម្បី​ថត​ជា ខ្សែ​ភាយ​ន្ត​ខ្នាត​ធំ ដែលជា​ស្នាដៃ​កូន​ខ្មែរ ពិតៗ​។
លោក​បន្ថែមថា ចាប់​ឆ្នាំ​២០១០ នោះមក​មាន​បទ​ចម្រៀង​ជាច្រើន ដែល​ខ្ញុំ​បាន​ដឹកនាំ ផលិត មាន​ទាំង​បទ​មនោសញ្ចេតនា បទ​ញាក់ បទ​កំប្លែង ហើយ​នៅ​ដើមឆ្នាំ​២០១៦ ខ្ញុំ​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង ក្នុងការ​ដឹកនាំ​សម្តែង បទ “​ពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍​” ដោយ​ទទួល​បានការ​កោត​ស​សើរពី​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ជាពិសេស បានទទួល​ការ​កោត​ស​សើរ​ពី ប្រមុខ​ថ្នាក់ដឹកនាំ សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនដែលជា​ស្នាដៃ​របស់​ផលិតកម្ម ទីក្រុង​ភាពយន្ត​ថោ​ន​។ នៅក្នុង​ទំព័រ​ហ្វេ​ស​បុក​របស់ សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​សរសេរ នូវពាក្យពេជន៍​ជាច្រើន និយាយ​ការងារ និង​ការលំបាក​របស់​ប៉ូលិស​ចរាចរណ៍​ថា “​ពលី​កម្ម​របស់​នគរ​បាលច​រាច​រណ៍ ពិតជា​ធំធេង​ណាស់​សម្រាប់​សង្គមជាតិ ដើម្បី​បញ្ចៀស​ការកកស្ទះ​, សម្រួល​ចរាចរណ៍​, បញ្ជា​ទិសដៅ​ចរាចរណ៍ និង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍ ព្រមទាំង​ការធានា​ភាពស្នើ​គ្នា​នៅលើ​ដងផ្លូវ​នានា​”​។​
សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​សរសេរ បន្តថា “​នៅក្រោម​កំដៅថ្ងៃ ក្រោម​ដំណក់ភ្លៀង ក្រោម​ផ្សែង​ធូលី​និង​ពោរពេញ​ដោយចរាចរណ៍​កកកុញ ទៅមក​រាល់ថ្ងៃ​ពី​ព្រឹក​ព្រលឹម រហូតដល់​យប់​ជ្រៅ និង​រង​នូវ​ពាក្យ​ដៀល​ប្រមាថ​គ្រប់បែបយ៉ាង​ពី​អ្នក​ល្មើសច្បាប់​ទាំងឡាយគឺជា​រឿង​មួយ ដែល​អ្នកធ្វើ​ចរាចរណ៍​គួរ​ពិចារណា​ឱ្យបាន​ដិតដល់​។ សូមមេត្តា​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​កាត់បន្ថយ​អាត្រា​គ្រោះថ្នាក់ចរាចរណ៍​ឱ្យបាន​ទាប​បំផុត​។ គោរព​ច្បាប់​ចរាចរណ៍ គឺ​ស្រលាញ់​អាយុជីវិត​ខ្លួន និង​ជីវិត​អ្នកដទៃ​។ គោរព​ច្បាប់​ចរាចរណ៍​ធ្វើឱ្យ​គ្រួសារ​សុខសាន្ត​”​៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ