• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
​ដូ​មី​ណូ​ភី​ហ្សា​កម្ពុជា សម្ពោធ​ដាក់អោយ​ដំណើរការ ប្រព័ន្ធ​កុម្មង់​ភី​ហ្សា តាម​អន​ឡាញ ជាមួយនឹង​ការបញ្ចុះ​តម្លៃ ៥០​ភាគរយ​

: inewskh   : October 23, 2017 1:47 pm


បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុង​ដំណើរការ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល ២ ឆ្នាំ ហាង​ដូ​មី​ណូ​ភី​ហ្សា បាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ប្រព័ន្ធ​កុម្មង់​ភី​ហ្សា​តាម​អន​ឡាញ​របស់​ដូ​មី​ណូ​ភី​ហ្សា​នៅ​កម្ពុជា​ជា​ផ្លូវការ ដើម្បី​បង្ហាញ​នូវ​ភាព​ឈានមុខ​គេ​ខាង​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​។​
​ក្នុងឱកាស​ដ៏​ពិសេស​នេះ​ផងដែរ អតិថិជន​ទាំងអស់​នឹង​អាច​រីករាយ​ជាមួយ​ប្រូ​ម៉ូ​សិន​ពិសេសៗ​គឺ​ការ​បញ្ចុះតម្លៃ ៥០ ភាគរយ​លើ​ភី​ហ្សា​ខ្នាត​កណ្តាល និង​ខ្នាត​ធំ រាល់​ការ​កុម្មង់​ទិញ​តាម​ប្រព័ន្ធ​អន​ឡាញ​ចាប់ពី​ថ្ងៃទី ២៣ ខែតុលា រហូតដល់​ថ្ងៃទី ៥ ខែវិច្ឆិកា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រាល់​ការ​កុម្មង់​ទិញ​តាម​អន​ឡាញ​ទាំងអស់ នឹង​ទទួល​បានការ free ជូន​សំបុត្រ​ទៅ​កំសាន្ត​នៅ Kid City ចំនួន ២ ផងដែរ​។​
​លោក​គួច សុខលី ដែលជា​អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​យីន​កុក​ហ្វូ​ដខប ដែលជា​សម្ព័ន្ធ​ក្រុមហ៊ុន​ទិញ​សិទ្ធិ​ដូ​មី​ណូ​ភី​ហ្សា មក​បើក​ដំណើរការ​នៅ​ប្រទេស​កម្ពុជា បាន​ថ្លែងអោយដឹងថា «​នេះ​ជា​មោទនភាព​ថ្មី​មួយទៀត​របស់​ដូ​មី​ណូ​ភី​ហ្សា​កម្ពុជា ដែល​បាន​សម្ពោធ​ដំណើរការ​ប្រព័ន្ធ​កុម្មង់​តាម​អន​ឡាញ​ដំបូង​គេ ក្នុងចំណោម​បណ្តា​ប្រទេស​នានា​នៅក្នុង​អាស៊ី​ប៉ាស៊ីហ្វិក ដែលមាន​បើក​ដំណើរការ​ហាង​ដូ​មី​ណូ​ភី​ហ្សា​។ ការធ្វើ​ទំនើប​កម្មនេះ គឺ​ដើម្បី​ផ្តល់ជូន​ភាពងាយស្រួល​កាន់តែខ្លាំង​ដល់​អតិថិជន​ដូ​មី​ណូ​ទាំងអស់ ក្នុងការ​កុម្មង់​ភី​ហ្សា​អន​ឡាញ​គ្រប់ពេលវេលា គ្រប់​ទីកន្លែង បន្ថែម​ពីលើ​ការ​កុម្មង់​នៅក្នុង​ហាង និង​តាម​ទូរស័ព្ទ​ជាមួយនឹង​សេវាកម្ម​ដឹកជញ្ជូន​រហ័ស​ទាន់​ចិត្ត​ត្រឹមតែ ៣០ នាទី​របស់​យើង​។​»
​លោក គួច សុខលី បានបញ្ជាក់​បន្ថែមទៀត​ថា «​តាមរយៈ​ប្រព័ន្ធ​ដ៏​ទំនើប​នេះ អតិថិជន​ទាំងអស់​អាច​ចាប់ផ្តើម​កុម្មង់​អន​ឡាញ​ចាប់ពី​ថ្ងៃនេះ តាមរយៈ​វែបសាយ និង app របស់​ដូ​មី​ណូ​ឈ្មោះ “Domino’s Pizza Asia Pacific” ដែល​អាច​ដោ​ន​ឡូត​ប្រើប្រាស់​បាន​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ Android និង IOS ។ ក្នុងនោះ អតិថិជន​នឹង​អាច​រីករាយ​ជាមួយនឹង​មុខងារ​ពិសេសៗ​ដូចជា Pizza Profile សម្រាប់​អោយ​អតិថិជន​ងាយស្រួល​រក្សាទុក​អាស័យដ្ឋាន​របស់ខ្លួន​ដោយ​មិនចាំបាច់​បំពេញ​ច្រើនដង​, Easy Order សម្រាប់​អតិថិជន​រក្សាទុក​ប្រភេទ​នៃ​ការ​កុម្មង់​ដែល​ចូលចិត្ត​សម្រាប់​ការ​កុម្មង់​លើក​ក្រោយ​, Domino’s Tracker សម្រាប់​តាមដាន​ពី​ការដឹកជញ្ជូន​នៅតាម​ផ្លូវ​, និង Order Now or Order Later ដើម្បី​ជ្រើសរើស​រវាង​ការ​កុម្មង់​ភ្លាមៗ ប្ញ​ក៏​កុម្មង់​ទុកជាមុន​។​»
​គួរបញ្ជាក់​ផងដែរ​ថា Domino’s Pizza បាន​បើក​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ខែមករា ឆ្នាំ ២០១៥ ហើយ​បើ​គិត​មក​ត្រឹម​ខែតុលា​ឆ្នាំ ២០១៧ នេះ ហាង​ដូ​មី​ណូ​ភី​ហ្សា​បាន​ពង្រីក​សាខា​បាន​ចំនួន 6 សាខា រួមមាន​សាខា​បឹង​កេងកង​, ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល​, IFL, ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​, ភ្នំពេញ​ថ្មី និង​ផ្សារ​ដើមថ្កូវ​។ Domino’s Pizza គឺជា​ភី​ហ្សា​លេខ ១ មកពី​សហរដ្ឋអាមេរិក ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៦០ និង​មាន​លក់​ភី​ហ្សា​ឈ្ងុយឆ្ងាញ់​ពិសេស​គ្រប់​រសជាតិ ដូចជា​រសជាតិ​គ្រឿង​សមុទ្រ​, ផេ​ប​ភើ​រ៉ូ​នី (Pepperoni), មី​ត​ហ្សា (Meatzza), ហា​វ៉ៃ (Hawai), បេ​ក​ខន (Bacon), និង​ប៊ី​ប៊ី​ឃ្យូ (BBQ) រួមទាំង​នំប៉័ង​ខ្ទឹម ស្លាបមាន់​បំពង នំប៉័ង Cinnastix, នំ​សូកូឡា និង​ប្រភេទ​អាហារ​ទាន់​ចិត្តជា​ច្រើន​មុខ​ទៀត​។ បច្ចុប្បន្ន ហាង​ដូ​មី​ណូ​ភី​ហ្សា​មាន​សាខា​ជាង ១១,០០០ ហាង​ទូទាំង​ពិភពលោក​៕



អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ