ក្រុមហ៊ុន​អាកាសចរណ៍ VIETJET និង Qatar Airways បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ក្នុង​ការតភ្ជាប់​ជើងហោះហើរ រវាង​ក្រុមហ៊ុន​ទាំងពីរ​

: inewskh   : October 17, 2017 12:06 pm


​នៅថ្ងៃនេះ​ក្រុមហ៊ុន Vietjet មាន​សេចក្តី​រីករាយ​សូម​ប្រកាស​អំពី​ភាពជា​ដៃគូ​ទ្វេរ​ភាគី​ជាមួយ​ក្រុមហ៊ុន Qatar Airways ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ដូ​ហា​( Doha)​។ នៅ​ដំណាក់កាល​ទីមួយ​ដែល​បាន​ចូល​ជា​ធរមាន​ក្នុង​ខែកញ្ញា​នេះ​អាចឱ្យ​អ្នកដំណើរ​របស់​ក្រុមហ៊ុន Qatar Airways ធ្វើដំណើរ​ទៅ​និង​មករ​វាង​ប្រទេស​វៀតណាម​និង​តៃវ៉ាន់​ដោយផ្ទាល់​ដោយ​ជើងហោះហើរ​របស់​ក្រុមហ៊ុន Vietjet ។ ដំណាក់កាល​បន្ទាប់​នឹង​អនុញ្ញាតឱ្យ​អ្នកដំណើរ​របស់​ក្រុមហ៊ុន Vietjet ហោះហើរ​ទៅកាន់​ប្រទេស​ជាង 150 នៅ​ជុំវិញ​ពិភពលោក​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Qatar Airways ដែល​អ្នកធ្វើដំណើរ​អាច​កក់​សំបុត្រ​ដោយ​ប្រើប្រាស់ បណ្តាញ​តែមួយ​រវាង​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងពីរ​នេះ​ផងដែរ​។​
​លោក Akbar Al Baker ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Qatar Airways Group បាន​មានប្រសាសន៍ថា “​យើងខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​និង​ស្វាគមន៍​ចំពោះ ក្រុមហ៊ុន​Vietjet ក្នុង​ភាពជា​ដៃគូរ​ដែល​កំពុងតែ​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស​នៅពេលដែល​ពួកគេ​អនុញ្ញាតឱ្យ​យើង​ផ្តល់នូវ​បទពិសោធន៍​កាន់តែ​ប្រសើរ​សម្រាប់​អ្នកដំណើរ​។ កិច្ចព្រមព្រៀង​ថ្មី​នេះ នឹង​ផ្តល់ជូន​អ្នកដំណើរ​នូវ​ជម្រើស​កាន់តែ​ច្រើនឡើង​ថែមទៀត​ដោយ​ផ្តល់ឱ្យ​ពួកគេ​អា​ចត​ភ្ជាប់​ការហោះហើរ​យ៉ាង​ងាយស្រួល​ទៅកាន់​ទីក្រុង​ហូជីមិញ​ឬ​ហាណូយ​នៅមុន​ពេលដែល​ពួកគេ បន្តរ​ជើងហោះហើរ​របស់ Qatar Airways “​។​
​អនុប្រធាន​ក្រុមហ៊ុន លោកស្រី Nguyen Thi Thuy Binh បានឱ្យដឹងថា “​ភាពជា​ដៃគូ​នេះ​គឺជា​ផ្នែក​សំខាន់​មួយ នៃ​យុទ្ធសាស្ត្រ​របស់ Vietjet ដើម្បី​ផ្តល់​សេវាកម្ម​អោយ​កាន់តែ​ប្រសើរឡើង​ទៅដល់​អតិថិជន​ដែល​ផ្តល់ឱកាស​ជូន​ដល់​អ្នកដំណើរ​អោយ​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ពិភពលោក​ផងដែរ​។ យើង​ក៍​នឹង​បន្ត​ធ្វើជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេងៗ​ទៀត​ដោយ​ផ្អែកលើ​វេទិកា​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​អ្នកដំណើរ​បន្ថែមទៀត​ផងដែរ “​។​
​អ្នកដំណើរ​ដែល​ធ្វើដំណើរ​តាម​ជើងហោះហើរ​របស់ ក្រុមហ៊ុន​Qatar Airways នឹង​ទទួលបាន​ការធ្វើដំណើរ​កាន់តែ​ឆាប់រហ័ស​ទៅកាន់​ទីក្រុង​ហាណូយ​និង​ទីក្រុង​ហូជីមិញ​ចាប់ពី​ថ្ងៃទី 1 ខែមករា​ឆ្នាំ 2018 នេះ​តទៅ​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​នឹង​ហោះហើរ​ពីរដង​ក្នុង​មួយថ្ងៃ​ទៅកាន់​ទីក្រុង​ហាណូយ​ហើយនឹង​បង្កើន​ជើងហោះហើរ​របស់ខ្លួនរ​ហូត​ដល់​10 ជើង​ក្នុង​មួយ​សប្តាហ៍​ទៅកាន់​ទីក្រុង​ហូជីមិញ ទៀតផង​។​
​គួរ​រំលឹក​ផងដែរ​ថា ក្រុមហ៊ុន vietjet និង​ក្រុមហ៊ុន Japan Airline បាន​ចុះ​កិច្ចព្រមព្រៀង ក្នុងការ ចែករំលែក​លេខ​កូដ​ជើងហោះហើរ​របស់ខ្លួនរ​វាង​ប្រទេស​ជប៉ុន​និង​ប្រទេស​វៀតណាម ទាំង​ជើងហោះហើរ​ក្នុងស្រុក​និង​ជើងហោះហើរ​ទៅកាន់​បណ្តា​ប្រទេស​ក្នុង​អាស៊ី​ផងដែរ​។​
​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងពីរ​នេះ​ក៏បាន​ធ្វើការ​រួមគ្នា​ក្នុង​វិស័យ​ជាច្រើន​ទៀត​រួមមាន​ភាពជា​ដៃគូរ​ក្នុង​ប្រតិបត្តិការ ជើងហោះហើរ​និង​ភាពជា​ដៃគូ​ក្នុងការ​ថែរក្សា​និង​សេវាកម្ម ជុស​ជុល ព្រមទាំង​មាន​វគ្គ​បណ្តុះបណ្តាល​រួមគ្នា​ផងដែរ​៕​


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ