ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ត្រូវបានផ្តល់កិត្តិយសថាជា “ក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយ” នៅក្នុងកម្មវិធី The Guide Awards ដែលជាកម្មវិធីទេសចរណ៍ជាតិប្រចាំឆ្នាំ 2017។ កម្នវិធីត្រួវបានរៀបចំឡើងដោយទស្សនាវដ្តី The Guide Magazine of Vietnam Economic Times សម្រាប់ការរួមចំណែកជាច្រើន របស់ក្រុនហ៊ុនអាកាសចរណ៍ ក្នុងការរអភិវឌ្ឍឧស្សាហកម្មទេសចរណ៍វៀតណាម។
នៅក្នុងកម្មវិធីពានរង្វាន់មគ្គុទ្ទេសក៍ឆ្នាំ 2017 នេះបានប្រារព្ធឡើង ក្រោមប្រធានបទ “ទេសចរណ៍បៃតងសម្រាប់សេដ្ឋកិច្ចបៃតង” នៅលើកោះ Phu Quoc (Kien Giang) ដែលគេស្គាល់ថាជាកោះគុជខ្យងដែលបញ្ហាទេសចរណ៍ត្រូវបានដោះស្រាយនិងរក្សា បាននូវតំលៃរបស់ធនធានបៃតងព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយ ក្រុមហ៊ុន Vietjet ជាក្រុមហ៊ុនដែលមានមនសិការខាងផ្នែកបរិស្ថាននិងបានបង្កើតកម្មវិធីជាច្រើនដើម្បីការពារនិងកែលម្អបរិស្ថានផងដែរ។ ក្រុមហ៊ុននេះបានសហការជាមួយក្រុមហ៊ុនផលិតយន្តហោះដែលមានឈ្មោះល្បីៗដូចជាក្រុមហ៊ុន Airbus និងក្រុមហ៊ុន Boeing ជាដើម ដើម្បីដាក់ឱ្យដំណើរការនូវម៉ាស៊ីនសន្សំសំចៃប្រេងនិងទំនើបកម្ម ដោយកាត់បន្ថយសម្លេងរំខាននិងការបញ្ចេញកាបូនទៅក្នុងបរិយាកាសទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Vietjet ក៏ជាអ្នកចាប់ផ្តើមដំបូងគេនៅក្នុងការប្រើប្រាស់យន្តហោះជំនាន់ថ្មីបំផុត និង ការអនុវត្តបច្ចេកវិទ្យាពាណិជ្ជកម្មអេឡិចត្រូនិចទំនើបចុងក្រោយបំផុត ផងដែរ។ ក្រៅការបើកផ្លូវហោះហើរថ្មីទៅទិសដៅឆ្ងាយៗហើយនោះក្រុមហ៊ុន Vietjet ក៍មានដាក់រូបសញ្ញាទេសចរណ៍ផ្លូវការរបស់វៀតណាមនិងពាក្យស្លោកលើយន្តហោះរបស់ខ្លួន រួម និងការចាក់បទចម្រៀង ‘Hello Vietnam’ ដោយលោក Pham Quynh Anh នៅក្នុងជើងហោះហើរទាំងអស់ទៀតផង។
ពានរង្វាន់មគ្គុទ្ទេសក៏នេះជាពានរង្វាន់ដ៏មានកិត្យានុភាពដែលបានផ្តួចផ្តើមឡើងដោយ “The Guide” របស់អ្នកជំនាញការរបស់ប្រទេសវៀតណាមចាប់តាំងពីឆ្នាំ 1999 មកម្លេះ។ ពានរង្វាន់នេះមានគោលបំណងផ្តល់កិត្តិយសដល់អង្គការនិងអង្គភាពអាជីវកម្មណាដែលមានប្រសិទ្ធភាពនិងរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់វៀតណាម។ លទ្ធផលនៃពានរង្វាន់នេះត្រូវបានគេផ្អែកលើសម្លេងនិងការវាយតម្លៃរបស់អ្នកអានរួមនិង ការស្ទាបស្ទង់មតិដោយអ្នករៀបចំកម្មវិធី ក៏ដូចជាព័ត៌មានពីប្រភពដែលគួរឱ្យទុកចិត្តនិងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ៕