Vietjet បង្អួត​ឈុត​ប៊ី​គី​នី របស់ខ្លួន នៅក្នុង កម្មវិធី​បវរកញ្ញា​វៀតណាម​ឆ្នាំ 2017

: inewskh   : October 7, 2017 3:45 pm


Vietjet​បាន​ចូលរួម​ជាមួយនិង កម្មវិធី​ប្រលង​បវរកញ្ញា​វៀតណាម​ឆ្នាំ 2017 រូ​ម​និង​សម្មភាព​ជាច្រើន​ទៀត ដែល​មិនអាច​បំ​ភេ្ល​ច​បាន​។​
​បេ​ក្ខ​នារី​ដែល​ស្លៀក​ឈុត​ប៊ី​គី​នី​ដ៏​សិច​ស៊ី​ទាំង​50​រូប​របស់​Vietjet ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​អាច​ឆ្លង​ផុត វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រាត់​នា​រដូវ​កាល​នេះ នៅ​ទីក្រុង​ហូជីមិញ​។ កម្មវិធី​បវរកញ្ញា​ឈុត​ប៊ី​គី​នី​នេះ​គឺជា​ការ​កម្មវិធី​ប្រកួតប្រជែង​ដ៏​សំខាន់​និង​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​មួយ​នៅក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​វៀតណាម​នា​ឆ្នាំនេះ​។​ជាពិសេស វា​ជា​កម្មវិធី​បង្ហាញ​សម្រស់​និង​ដងខ្លួន​ដ៏​សិច​ស៊ី ជាមួយនិង​ឈុត​ប៊ី​គី​នី​ដែល​កំពុង​ពេញនិយម​នៅលើ​ពិភពលោក​។​មិន​ត្រឹមតែ​ប៉ុន​ណ្ណោះ ឈុត​ប៊ី​គី​នី ក៏​ធ្លាប់បាន បន្ថែម​សម្រស់ ទៅលើ​បេ​ក្ខ​នារី​ដ៏​ស្រស់ស្អាត​ជាច្រើនរូប​ទៀត រហូតដល់​ពួកគេ​អាច​ទទួលបាន ពានរង្វាន់​នៅក្នុង​កម្មវិធី​មួយចំនួន​ដូចជា កម្មវិធី​“Miss Universe Vietnam Pham Huong “​ឆ្នាំ​2015 ដែល​វា​ជា​ជ័យលាភី នៅក្នុង​រដូវ​កាល​ទីមួយ​ក្នុង​កម្មវិធី​“Face Vietnam Phi Phuong Anh” .
​លើសពីនេះទៅទៀត Vietjet​ក៏​ធ្លាប់បាន ចូលរួម​កម្មវិធី​សប្បរ​សធ​ម៏​ជាច្រើន​ទៀត​ដួច កម្មវិធី ការការពារ​បរិស្ថាន​ដែល​បាន​រៀបចំឡើង​នៅ​ទីក្រុង​ហូជីមិញ​និង​ខេត្ត BinhThuuan​ដែល​ទ​ទូល​បាន​ទាក់ទាញ និង​ចាប់អារម្មណ៍​ខ្លាំង​ពី​មជ្ឈដ្ឋាន​ទូទៅ​ផងដែរ​។​
​កម្មវិធី​បវរកញ្ញា​វៀតណាម​គឺជា​កម្មវិធី​ប្រឡង​បវរកញ្ញា​ជាតិ​ដែល​រៀបចំឡើង​ដើម្បី​ស្វែងរក​ឯកអគ្គរដ្ឋទូត សុ​ឆន្ទ​: សម្រាប់​គម្រោង Blue Ocean World ដែល​បង្កើតឡើង ដោយ​មូលនិធិ​ការពារ​បរិស្ថាន ដែល​គ្រប់គ្រង​ដោយ​ក្រសួង​ធនធាន​និង​បរិស្ថាន របស់​វៀតណាម ។
​កម្មវិធី​នេះ​រៀបចំឡើង​ក្នុង​ឧកាស​ដើម្បី​ធ្វើ​ការរៀបចំ​ប្រមូលផ្តុំ និង​ជួយ​ណែនាំ​ដល់​យុវជន​នូវ​សកម្មភាព​ជាក់ស្តែង ក្នុងន័យ​ដើម្បី​ជួយ​គ្នា​ចូលរួម​ការពារ​បរិស្ថាន​សមុទ្រ​។​
​កម្មវិធី​ប្រកួត​នៅ​ឆ្នាំនេះ​បាន​ទាក់ទាញ​អ្នកចូលរួម​រាប់រយ​នាក់​ឱ្យ​ចូលរួម​នៅក្នុង​បី​តំបន់​ផ្សេងគ្នា​ផងដែរ​៕​


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ