កញ្ញាឯក ប្រ៊ីដស្តុន ដែលលោតពីលើអាគារជាន់ទី១២ ចេញពីពេទ្យហើយ!

: inewskh   : May 31, 2017 10:29 am


កញ្ញា ឯកប្រីជស្តុន របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៩ ដែលលោតពីលើអាគារជាន់ទី១២ ពេលនេះចេញពីមន្ទីពេទ្យ មកសំរាក នៅផ្ទះហើយ!។

កញ្ញា ស្រីពេជ្រ ដែលជាតារាសម្តែង និងបង្ហាញម៉ូត បានមកសម្រាកនៅផ្ទះរបស់ប្អូនស្រី ស្ថិតនៅ ផ្លូវ ២០០៤ ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ឥឡូវនេះអាការៈរបស់ប្អូនស្រីបានធូស្បើយមួយកម្រិតហើយ ដោយលោកគ្រូពេទ្យរបស់មន្ទីពេទ្យកាល់ម៉ែត្រ អនុញ្ញាតអោយ ក្រុមគ្រួសារ នាំមកសំរាកនៅផ្ទះ ប៉ុន្តែដៃនិងជើង មួយចំហៀង ខាងឆ្វេង របស់ប្អូនស្រីបាក់ ហើយដាក់ដែក ទាល់តែសំរាករយៈពេលបីខែទើបជាសៈស្បើយ។

ពិតជាអាយុថ្លៃមែន ធ្លាក់ពីលើកជាន់ទី១២ហើយ នេះ ពិតជាទឹកដោះម្តាយថ្លៃមែន។ សូមជូនពរ ដល់កញ្ញា អោយឆាប់ជាសៈស្បើយផង!៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ