• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
អភិបាលរាជធានីភ្នំពេញ ៖ កុំអោយប្រជាពលរដ្ឋ ជឿលើការសន្យាខ្យល់ រឺ ក៏ការញុះញង់របស់បក្សមួយចំនួន

: inewskh   : May 24, 2017 3:13 pm


អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ជាថ្មី កុំអោយប្រជាពលរដ្ឋ ជឿលើការសន្យាខ្យល់ រឺ ក៏ការញុះញង់របស់បក្សមួយចំនួន ដែលថាមានការបណ្តេញប្រជាពលរដ្ឋពីលំនៅដ្ឋាន ដែលរស់នៅអមសងខាងផ្លូវរថភ្លើង លោកបានសង្កត់ធ្ងន់ថា នេះជាការរៀបចំតំបន់ខាងលើអោយមានសណ្តាប់ធ្នាប់ ដើម្បីអោយប្រជាពលរដ្ឋរស់នៅបានសមរម្យ មានប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត ព្រមទាំងចេញប្លង់កម្មសិទ្ធស្របច្បាប់ជូនប្រជាពលរដ្ឋទៀតផង។

ការលើកឡើងនេះខណៈដែលឯកឧត្តមអភិបាលបានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យស្ថានភាពផ្លូវបេតុងតាមបណ្តោយផ្លូវរថភ្លើងស្ថិតក្នុងខណ្ឌឬស្សីកែវកាលពីព្រឹកថ្ងៃទី២៤ ឧសភានេះ។

លោក ប៉ា សុជាតិវង្ស បានបន្ថែមអោយដឹងថា និងបើកវេទការសាធារណៈដើម្បីជួបប្រជាពលរដ្ឋក្នុងកំឡុងពេល២សប្តាហ៍ខាងមុខ ជាមួយនិងការរកដំណោះស្រាយនៃផលប៉ះពាល់ជាបណ្តើរៗស្របជាមួយនិងគម្រោងអភិវឌ្ឍន៍ ក៏ដូចជាជួយជំរុញអោយគម្រោងអភិវឌ្ឍន៍ឆាប់បានរួចរាល់ជាស្ងាពរ។

រីឯការបើកវេទិការសាធារណៈនេះគឺដើម្បីប្រជុំផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ច្បាស់ពីគម្រោងអភិវឌ្ឍន៍ ជៀសវាងមានការមួលបង្កាច់បំភ្លៃបំភ្លើសស្ថានភាពជាក់ស្តែងដែលនាំអោយប្រជាពលរដ្ឋមានការយល់ច្រឡំ៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ