ឥណ្ឌាផ្តល់សុនខហិតក្លិនចំនួន១៥ក្បាល ដល់កម្ពុជា ដើម្បីសំរួលដល់ការងារ បោសសំអាតមីន

: inewskh   : May 24, 2017 10:37 am


ភ្នំពេញ៖ ការបង្ហើបឲ្យដឹងពីការផ្តល់សុនខ (ឆ្កែ) ហិតក្លិនចំនួន១៥ក្បាល ដើម្បីសំរួលដល់ការងារបោសសំអាតមីនរបស់កម្ពុជានេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោក Naveen Srivastava ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចប់អាណត្តិ ដែលចូលជួបនិងជម្រាបលា កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការបរទេស។
លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះថា នៅក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការចូលរួមវិភាគទានរបស់ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនៅទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយលោកបានថ្លែងអំណរគុណចំពោះភាគីឥណ្ឌា ដែលបានរៀបចំការសម្តែងសិល្បៈនៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងបាត់ដំបង ដើម្បីអបអរសាទរខួបលើកី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកបន្តថា ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងនូវអំណរគុណក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះឥណ្ឌាដែលជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជា បន្ទាប់ពីការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុល ពត ហើយលោកបានវាយតម្លៃខ្ពស់អំពីការជួយឧបត្ថម្ភលើគ្រប់វិស័យ ដែលរដ្ឋាភិបាលឥណ្ឌាបានផ្តល់ជូនកម្ពុជា ក្នុងដំណាក់កាលដ៏លំបាក បន្ទាប់រំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុល ពត។
តាមលោកជុំ សុន្ទរី នៅក្នុងជំនួបនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ក៏ដូចជាការផ្តល់ប្រាក់កម្ចីរបស់រដ្ឋាភិបាលឥណ្ឌាចំពោះកម្ពុជា សម្រាប់ការកសាងប្រទេស ក្នុងរយៈកាលកន្លងមកនេះ ហើយលោកក៏បានថ្លែងអំណរគុណចំពោះកចិ្ចសហប្រតិបត្តិការល្អរវាងភាគីទាំងពីរ នៅក្នុងកក្របខណ្ឌបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងទ័ពមួកខៀវបប្រទេសទាំងពីរ នៅប្រទេសស៊ូដង់ខាងត្បូង។ ជាមួយគ្នានោះ ក្នុងនាមរដ្ឋាភិបាលឥណ្ឌា លោក Naveen Srivastava បានសម្តែងនូវមរណៈទុក្ខចំពោះកងកំលាំងមួកខៀវកម្ពុជា ដែលបានស្លាប់ក្នុងបេសកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅអាហ្វ្រិកកណ្តាល ហើយលោកពេញចិត្តក្នុងពេលដែលលលោកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ក្នុងរយៈកាលកន្លងមកនេះ ហើយលោកសូមអរគុណលោកទេសរដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រសម្រាប់កិច្ចសហប្រតិបត្តិការ និងបេសកម្មកាទូតនៅកម្ពុជា។
លោកជុំ សុន្ទរី បានឲ្យដឹងដែរថា នៅក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គំរោងទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជា នៅប្រទេសឥណ្ឌាក្នុងអនាគតខាងមុខ គឺជាកាឡាអនុវត្តភាពដ៏សំខាន់មួយសម្រាប់ឲ្យថ្នាក់ដឹកនាំទាំងពីរបានជួបពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ក៏ដូចជាការពង្រឹង និងពង្រីកបន្ថែមទៀត ក៏ដូចជាការផ្លាស់ប្តូរទស្សន យោបល់ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមសម្រាប់ភាគីទាំងពីរ។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រីបានលើកឡើងពីបំណងចង់ជំនួបពិភាក្សា ពិគ្រោះយោបល់ទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌានៅក្នុងក្របខ័ណ្ឌរដ្ឋមន្រ្តីការបរទេស នៅក្នុងកិច្ចប្រជុំអាស៊ាននៅប្រទេសហ្វីលីពីននៅខែសីហាខាងមុខ។
ជាមួយនិងការលើកឡើងខាងលើនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងនាមរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានថ្លែងអំណគុណចំពោះឥណ្ឌាដែលបានផ្តល់ឆ្កែហិតក្លិនចំនួន១៥ក្បាលដល់កម្ពុជា ដែលជំនួននេះ នឹងជួយសំរួលដល់ការងារបោសសំអាតមីនរបស់កម្ពុជា ហើយលោក Naveen Srivastava ក្នុងនាមឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកបានលើកឡើងពីបំណងក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាងស្ថានអចិន្ត្រៃយ៏របស់ប្រទេសទាំងពីរប្រចាំនៅអង្គការសហប្រជាជាតិ ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងស្ថានអចិន្ត្រៃយ៏របស់ប្រទេសទាំងពីរប្រចាំនៅអង្គការសហប្រជាជាតិនាទីក្រុងញូវយក ហើយបំណងនេះត្រូវបានលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន សម្តែងការស្វាគមផងដែរ៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ