• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
ទូតបញ្ចប់អាណត្តិបារាំង បញ្ជាក់ថា ទោះបីបារាំងមានប្រធានាធិបតីថ្មី និងរដ្ឋាភិបាលថ្មី ប៉ុន្តែនៅតែរក្សាជំហរដដែលជាមួយកម្ពុជា

: inewskh   : May 23, 2017 1:58 pm


ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ
​​នាព្រឹកថ្ងៃទី២៣ ខែឧសភានេះ បានអនុញ្ញាតិឲ្យ ឯកឧត្តម ស្យង់ ក្លោដ ពុំាប៊ឺហ្វ (Jean claude Bimboeuf) ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិ របស់សាធារណៈរដ្ឋបារាំងប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជំរាបលា នាទីស្តីការក្រសួង។
ឯកឧត្តម ឈីវ យីស៊ាង អនុរដ្ឋលេខាធិការ និងជាប្រធានវិទ្យាស្ថានជាតិការទូត និងសិក្សាអន្តរជាតិ បានប្រាប់ក្រោយជំនួបថា នៅក្នុងជំនួបនេះ ឯកឧត្តម ស្យង់ ក្លោដ បានសម្តែងនូវមរណៈទុក្ខ ចំពោះការបាត់បង់វីរៈយុទ្ធជនរបស់កម្ពុជា ចំនួន៤នាក់ ដែលបានទទួលពលីជីវិត ក្នុងបេសកកម្មកងរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅប្រទេសអាហ្វ្រិកកណ្តាល។
​ឯកឧត្តមក៏បានសម្តែងនូវក្តីរីករាយ ដែលបានបម្រើការងាររយៈពេល៣ឆ្នាំមកនេះ នៅកម្ពុជា ដោយបានបំពេញការងារជាច្រើន ក្នុងនោះមានការងារចំនួន៣សំខាន់ ទី១គឺការងារពង្រឹងកិច្ចសហប្រតិបត្តិការ, ទី២ពង្រឹងនិងពង្រីកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទី៣ពង្រឹងភាពជាដៃគូ។
ឯកឧត្តមបានវាយតម្លៃថា ក្នុងរយៈពេល៣ឆ្នាំដែលឯកឧត្តម បានបំពេញបេសកកម្មការទូតនៅកម្ពុជានេះ ទំនាក់ទំនងរវាងកម្ពុជានិងបារាំង មានការរីកចម្រើន និងពង្រឹងកាន់តែខ្លាំងឡើងថែមទៀត។ ទន្ទឹមនឹងនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបឯកឧត្តមទេសរដ្ឋមន្ត្រីថា ដោយសារតែក្រសួងការបរទេសកម្ពុជា បានបង្កើតនូវវិទ្យាស្ថានជាតិបណ្តុះបណ្តាលអ្នកការទូត​ ដូច្នេះបារាំងបានត្រៀមរួចជាសេ្រច ក្នុងការផ្តល់នូវកិច្ចសហប្រតិបត្តិការ និងជំនាញ ជាពិសេសការបណ្តុះបណ្តាលខាងការទូត ដល់កម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងដែរថា ប្រទេសបារាំងនាពេលនេះ គឺមានប្រធានាធិបតីថ្មី មានរដ្ឋាភិបាលថ្មី មានរដ្ឋមន្ត្រីការបរទេសថ្មី ក៏ប៉ុន្តែបើទោះបីជាថ្មីក៏ដោយ ប្រទេសបារាំង ក៏នៅតែរក្សាជំហដដែលចំពោះប្រទេសកម្ពុជា ហើយជំហនេះនឹងនៅតែបន្តទៅមុខទៀត។

ជាកិច្ចឆ្លើយតប ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដែលបានចូលរួមរំលែក​មរណៈទុក្ខ ចំពោះការបាត់បង់វីរៈយុទ្ធជនរបស់កម្ពុជា ចំនួន៤នាក់ ដែលបានទទួលពលីជីវិត ​នៅប្រទេសអាហ្វ្រិកកណ្តាល ដោយការស្លាប់នេះ គឺជាការបាត់បង់ដ៏ធំមួយសម្រាប់ប្រជាជន និងប្រទេសកម្ពុជា​។
ឯកឧត្តមបញ្ជាក់ថា បើទោះបីជាមានការស្លាប់នេះក៏ដោយ ប៉ុន្តែមិនបានបង្កឲ្យកម្ពុជាបាក់ទឹកចិត្តនោះទេ ហើយនឹងបន្តកិច្ចប្រឹងប្រែង និងខិតខំហ្វឹកហាត់ទាហានមួកខៀវកម្ពុជា ឲ្យមានសមត្ថភាពកាន់តែខ្លាំងបន្ថែមទៀត ដើម្បីបំពេញការងារកាន់តែប្រសើរឡើង នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរវាងកម្ពុជានិងបារាំង ជាពិសេសនៅអំឡុងពេលនៃអាណត្តិ របស់ឯកឧត្តម ស្យង់ ក្លោដ ធ្វើជាឯកអគ្គរដ្ឋទូត និងបានវាយតម្លៃពីការងារសហការយ៉ាងល្អ រវាងស្ថានទូត និងក្រសួងការបរទេស។ ដោយទាំងនេះ បានចូលរួមចំណែក ក្នុងការពង្រឹងនូវទំនាក់ទំនងប្រវត្តិសាស្ត្រ កិច្ចសហប្រតិបត្តិការ ពហុទម្រង់ និងចម្រុះ និងការពង្រឹងនូវចំណងមិត្តភាព និងភាពជាដៃគូ។
ពាក់ព័ន្ធទៅនឹងចំណុចនយោបាយ ​ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បាន រំលឹកផងដែរថា បារាំងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក នាំកម្ពុជា​ ឲ្យមានសន្តិភាព ហើយបារាំងក៏បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការកសាងប្រទេសកម្ពុជាឡើងវិញ លើគ្រប់វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់បារាំង ដែលត្រៀមក្នុងការជួយបណ្តុះបណ្តាលអ្នកការទូតនៅកម្ពុជា ហើយនៅពេលដែលកម្ពុជា រៀបចំនូវរចនាសម្ព័ន្ធរួចរាល់ហើយនោះ កម្ពុជានឹងទៅជជែកស្តីពីកិច្ចសហប្រតិបត្តិការជាមួយបារាំង ដើម្បីកំណត់នូវផែនការសកម្មភាពរួមគ្នា នាពេលខាងមុខ។
សូមជម្រាបថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងបារាំង មានចំនួនប្រមាណ៤០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដោយការនាំចេញពីកម្ពុជាទៅបារាំង មានទំហំទឹកប្រាក់១៧១លានដុល្លារអាមេរិក៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ