• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
សម្តេចតេជោ ហ៊ុន សែន និវត្តមកដល់មាតុភូមិ ក្រោយពីបានអញ្ជើញចូលរួម «វេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិ»

: inewskh   : May 18, 2017 8:42 am


បន្ទាប់ពីបានអញ្ជើញចាកចេញពីមាតុភូមិ កាលពីថ្ងៃទី១៣ ខែឧសភាកន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និវត្តមកដល់មាតុភូមិវិញហើយ នៅយប់ថ្ងៃទី១៧ ខែឧសភា ក្រោយពីបានអញ្ជើញចូលរួម «វេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិ» ដែលបានប្រព្រឹត្តឡើងចាប់តាំងពីថ្ងៃទី១៤ ដល់១៥ ខែឧសភា និងបន្តទស្សនកិច្ច នៅទីក្រុងប៉េកាំង តបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធីបតី នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសអញ្ជើញទៅកាន់ប្រទេសចិន សម្តេចតេជោ បានអញ្ជើញចូលរួមជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលដ៏ទៃទៀត ក្នុងកិច្ចប្រជុំតុមូល សម្រាប់ថ្នាក់ដឹកនាំ ដែលមានឯកឧត្ដម ស៊ី ជីនភីង ប្រធានាធិបតីសាធារណរដ្ឋ ប្រជាមានិតចិន ជាប្រធាន ហើយសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំដែលមានមូលបទ «ថាមពលរួម នៃគោលនយោបាយដើម្បីភាពជិតស្និទ្ធ» និងក្នុងកិច្ចប្រជុំ ដែលមានមូលបទ «ពង្រឹងចំណងទាក់ទង រវាងប្រជាជននិងប្រជាជន»។
ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានជួបទ្វេភាគីជាមួយឯកឧត្តម អេឌីនបាត ចាហ្កាល់ទុលហ្កា (Erdenebat Jargaltulga) នាយករដ្ឋមន្ត្រីម៉ុងហ្គោលី និងទទួលជួប សម្តែង ការគួរសម ពីប្រធានក្រុមហ៊ុនរបស់ចិនមួយចំនួនទៀត។
បន្ទាប់ពីបញ្ចប់វេទិកា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូបានបន្តបំពេញ ទស្សនកិច្ចផ្លូវការ នៅប្រទេសចិនពីថ្ងៃទី ១៦ដល់១៧ ខែឧសភា ២០១៧ តាមអញ្ជើញ របស់រដ្ឋាភិបាលចិន។
ក្នុងអំឡុងនៃពេលទស្សនកិច្ចនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបដាច់ដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំកំពូលៗរបស់ចិន ដូចជាឯកឧត្ដម ស៊ី ជីនភីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្ដម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន, ឯកឧត្ដម ចាង តេជាំង ប្រធានសភាតំណាងប្រជាជនចិន និងឯកឧត្ដម យូ ផឹងស៊ីង ប្រធានសភាប្រឹក្សានយោបាយចិន។
សូមបញ្ជាក់ថា ៖ ក្រៅពីវេទិកា «ខ្សែក្រវាត់ និង ផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» ដែលមានប្រមុខរដ្ឋ, ប្រមុខរដ្ឋាភិបាល មកពី២៨ប្រទេស ក្នុងទ្វីបអាស៊ី, អឺរ៉ុប និងអាហ្វ្រិក ព្រមជាមួយប្រមុខអង្គការសហប្រជាជាតិ, ប្រធានធនាគារពិភពលោក, ប្រធានមូលនិធិ រូបីយវត្ថុអន្តរជាតិ និងប្រតិភូថ្នាក់រដ្ឋមន្ត្រី សហគ្រិន អ្នកជំនាញខាងកិច្ចការហិរញ្ញវត្ថុ ជាង១ពាន់នាក់ រួមទាំងអ្នកសារព័ត៌មានអន្តរជាតិ មកពី១១០ប្រទេស លើពិភពលោក សម្តេចក៏បានអញ្ជើញជួបជាមួយ ប្រធានក្រុមហ៊ុនរបស់ចិនជាច្រើនទៀត ដែលបាននិងកំពុង វិនិយោគនៅក្នុងប្រទេសកម្ពុជា ដូចជាវិស័យវារីអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយបាននាំមកនូវជំនឿទុកចិត្តដ៏ស្និតស្នាល សម្រាប់ការវិនិយោគថ្មីៗបន្ថែមទៀត ដូចជាការកសាងផ្លូវល្បឿនលឿនពីភ្នំពេញ ខេត្តព្រះសីហនុប្រវែង ១៩០គ.ម ដែលគ្រោងសាងសង់ ក្នុងឆ្នាំ២០១៧នេះ ព្រមទាំងគម្រោងសាងសង់ផ្លូវដែក និងកំពង់ផែ នៅក្នុងប្រទេសកម្ពុជា សម្តេចក៏បានអញ្ជើញធ្វើជាសាក្សី រួមគ្នាជាមួយឯកឧត្តម លីខឺ ឈាង នាយករដ្ឋមន្ត្រីចិន ក្នុងពិធីចុះហត្ថលេខាលើឯកសារ អនុស្សារណះនិងកិច្ចព្រមព្រៀងសំខាន់ៗ រួមមាន៖
-ពិធីសារ ស្តីពីបង្កើតស្ថានីយ៍សង្កេតកិច្ចការបរិស្ថានសមុទ្ររួម។
-ឯកសារស្តីពីចំណុចគោល នៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើត កិច្ចសហប្រតិបត្តិការ ខ្សែក្រវ៉ាត់ សេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការ ផ្លូវសូត្រសមុទ្រ សតវត្សទី២១ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។
-កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១ពាន់២០០លានយ័ន សម្រាប់ឆ្នាំ២០១៧ ។
-កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារ សម្រាប់គម្រោងសាងសង់ ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ជំហានទី២ នៅភាគខាងកើតប្រទេសកម្ពុជា។
-អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើការកសាងសមត្ថភាព ពាក់ព័ន្ធវិស័យដឹកជញ្ជូន។
-អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផែនការ សកម្មភាព ដើម្បីអនុវត្តអនុស្សារណះ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ