Page Facebook សីហា ៖ ការបែកធ្លាយរឿងសម រង្ស៊ី ចុះកិច្ចព្រមព្រៀងជាមួយយួនជារឿងគួរឲ្យព្រឺក្បាល!

: inewskh   : April 24, 2017 10:00 am


នៅក្នុង Page Facebook សីហា បានសរសេរថា ៖ គិតៗទៅ អំពើអាក្រក់មិនបាច់រង់ចាំដល់ជាតិក្រោយទេ។ វាអាចផ្តល់ផលទាន់ហន់ក្នុងជាតិនេះតែម្តង។ លោក សម រង្ស៊ី ដែលធ្វើនយោបាយអត្តឃាតរហូតដល់អស់ផ្លូវដើរ ហើយគ្មានជម្រើសអ្វីក្រៅពីប្រកាសលាលែងចេញពីតំណែងប្រធានបក្សសង្គ្រោះជាតិនោះ គឺជាបាបកម្មរបស់គាត់ដែលបានសាង។

មេដឹកនាំបក្សប្រឆាំងរូបនេះដែលតែងតែនិយាយបំផុសប្រជាជនឲ្យស្អប់យួន ពូកែលាបពណ៌ឲ្យគេរឿងយួន តែទីបំផុតគឺខ្លួនឯងទេដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រមព្រៀងទទួលស្គាល់ជនជាតិភាគតិច យួនដេហ្កាទាំងអស់ដែលរស់នៅភាគខាងជើងប្រទេសកម្ពុជា ហើយសន្យាកាត់ដីក្នុងខេត្តមួយចំនួនឲ្យពួកគេរស់នៅទៀតផង។
ព័ត៌មាននេះទើបតែបែបធ្លាយតាមរយៈគណនីហ្វេសប៊ុកឈ្មោះ សីហា ដែលបានចុះផ្សាយរឿងនេះទាំងខ្លឹមសារ និងរូបភាពដែលមិនអាចប្រកែកបាន។ រឿងអាស្រូវដ៏គួរឲ្យព្រឺក្បាលមួយនេះមិនអាចឲ្យពលរដ្ឋខ្មែរទទួលយកលោកសម រង្ស៊ី ជាមេដឹកនាំបក្សប្រឆាំងមួយតទៅទៀតបានទេ។ ដូច្នេះការលាលែងពីតំណែងរបស់គាត់ជាដំណឹងដ៏ល្អបំផុត សម្រាប់ប្រជាជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេស។ មកដល់ត្រឹមនេះ ខ្ញុំសូមវិភាគបន្តិចអំពីការលាលែងចេញពីតំណែង របស់ លោក សម រង្ស៊ី។

ការលាលែងនេះគឺជាលទ្ធផលនៃនយោបាយអត្តឃាតដែលមេដឹកនាំបក្សប្រឆាំងរូបនេះតែងតែធ្វើជារៀងរហូតមក។ នរណាក៏ស្គាល់ដែរថាទណ្ឌិតសម រង្ស៊ី ជាមនុស្សដែលធ្វើនយោបាយគ្មានយុទ្ធសាស្ត្រ គ្មានទស្សនៈវិស័យវែងឆ្ងាយ គឺធ្វើតែតាមអារម្មណ៍នឹកឃើញ។ មួយថ្ងៃៗ គិតតែពីរុកគួន រករឿងគណបក្សកាន់អំណាចឥតឈប់ឈរ។ មួយថ្ងៃៗគិតតែពីបំផុសបំផុលឆ្គឹះឆ្គៀលចង់ឲ្យមានចលាចលសង្គម។ គាត់ដុតកម្តៅនយោបាយឲ្យឆេះក្តៅរហូតដោយមិនឲ្យអ្នកណាបានសុខឡើយ។ ដោយសារតែគំនិតអាក្រក់ជួរជាតិនេះហើយបានជាលោក សម រង្ស៊ី ជាប់បណ្តឹងរាប់មិនអស់នៅតុលាការរហូតដល់រើខ្លួនមិនរួច។ ពេលនៅក្រៅស្រុក គាត់គិតតែពីលោតរហូត ជួនកាលលោតមិនដឹងទិសខ្យល់ក៏ត្រូវដួលបាក់ចង្កេះជាញឹកញាប់។ ទោះជាយ៉ាងនេះក៏ដោយ ក៏លោក សម រង្ស៊ី ដែលប្រៀបបាននឹងសត្វមមាចមិនស្គាល់ភ្លើង នៅតែសប្បាយនឹងការធ្វើនយោបាយមិនដឹងខ្យល់របស់ខ្លួនតែរហូត។ ទីបំផុត គាត់បានដឹកនាំគណបក្សសង្គ្រោះជាតិទៅដល់មាត់ជ្រោះមរណៈ។ គាត់អស់ផ្លូវ រឹងថ្គាម គ្មានជម្រើសក្រៅពីការប្រកាសលាលែងពីតំណែងជាប្រធានគណបក្សយ៉ាងអាម៉ាស់ពីព្រោះបើគាត់មិនលាលែងទេ លោក សម រង្ស៊ី ខ្លាចជាប់ឈ្មោះថាជាអ្នកបំផ្លាញគណបក្សសង្គ្រោះជាតិឲ្យរលាយដូចអំបិលត្រូវទឹក។
ទោះជាគាត់លាចេញពីតំណែងយ៉ាងអាម៉ាស់បែបនេះក៏ដោយ ក៏ទណ្ឌិតសម រង្ស៊ី នៅឆ្លៀតកេងចំណេញពីការលាចេញពីតំណែងនេះដែរ។ គាត់បានខិតខំប្រែក្លាយភាពអាម៉ាស់នេះដើម្បីទាក់ទាញសមានចិត្តអ្នកគាំទ្រផ្កាប់មុខមួយចំនួន រាប់ទាំងអ្នកវិភាគផ្កាប់មុខខ្លះផងដោយខំធ្វើឲ្យគេអាណិតអាសូរ ហើយចាត់ទុកការលាលែងយ៉ាងអាម៉ាស់នេះថាជាការលះបង់ទៅវិញ។ តើលោក សម រង្ស៊ី ឯណាទៅហ៊ានលះបង់តំណែងងាយៗបែបនេះ? គាត់ធ្វើនយោបាយដោយតាំងខ្លួនជាតួឯករហូតមក ដោយគ្មានអ្នកណាហ៊ានប្រឆាំងតវ៉ាទេ។ បើអ្នកណាហ៊ានបញ្ចេញមតិរិះគន់លោកប្រធាន អ្នកនោះច្បាស់ជានឹងត្រូវបណ្តេញចេញពីបក្ស ហើយនឹងត្រូវគេលាបពណ៌ថា លក់ក្បាលឲ្យបក្សផ្សេងជាមិនខាន។ ទោះបីជាពេលនេះ លោក សម រង្ស៊ី លាចេញពីតំណែងប្រធានបក្សសង្គ្រោះជាតិ ក៏គាត់មិនប្រាកដថាអាចសង្គ្រោះបក្សខ្លួនឯងឲ្យរស់រានមានជីវិតបាននោះដែរពីព្រោះអំពើអាក្រក់ដែលគាត់បានសាងមានច្រើនរាប់មិនអស់។ មានតែអ្នកផ្កាប់មុខមួយចំនួនប៉ុណ្ណោះដែលនៅតែជឿលោក សម រង្ស៊ី ហើយនៅតែខិតខំលាបក្រែម ថែមម្យៅឲ្យលោក សម រង្ស៊ី ពីភាពអាម៉ាស់មកជាភាពគួរឲ្យអាណិតអាសូរនោះ។ ក្រៅពីនោះ គេបានមើលឃើញគ្រប់គ្នាថា គឺជាភាពទាល់ច្រករបស់លោក សម រង្ស៊ី យ៉ាងពិតប្រាកដ ដោយសារតែគាត់សាងអំពើអាក្រក់ច្រើនពេក។
ជាក់ស្តែង រឿងអាស្រូវក្បត់ជាតិមួយដែលទើបត្រូវបានគេទម្លាយតាមហ្វេសប៊ុកកាលពីថ្ងៃអាទិត្យ គឺពាក់ព័ន្ធនឹងការឃុបឃិតជាមួយយួន ទទួលស្គាល់ជនជាតិភាគតិចយួនថាជាជនជាតិខ្មែរ ហើយថែមទាំងអនុញ្ញាតឲ្យអ្នកទាំងអស់នោះរស់នៅលើទឹកដីខ្មែរដោយកាត់ដីខ្មែរឲ្យយួនថែមទៀត។ នេះឬអ្នកដែលអះអាងមិនដាច់ពីមាត់ថា ស្អប់យួននោះ? រឿងអាស្រូវក្បត់ជាតិចុងក្រោយរបស់គាត់នេះ បានធ្វើឲ្យគេនឹកឃើញដល់អតីតកាលរបស់គ្រួសារគាត់ដែលមិនខុសពីសុភាសិតខ្មែរបានចារទុកថា ” ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន “។ នេះជាទណ្ឌកម្មរបស់ដូនតាខ្មែរដែលបានដាក់ទៅលើទណ្ឌិតសម រង្ស៊ី ឲ្យជ្រុះពីតំណែងប្រធានគណបក្សប្រឆាំងដើម្បីកុំឲ្យគាត់មានឱកាសប្រព្រឹត្តអំពើក្បត់ជាតិដែលគាត់កំពុងធ្វើនេះតទៅទៀតបានឡើយ៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ