• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
លោក ករុណា ពេជ្រ ជាមួយ អ្នកចម្រៀង រដើន ខ្មែរ សុរិន គឺ អ្នកនាង ចេន សាយចៃ ធ្វើអោយសិស្សសាលាប៊ែលធី ភ្ញាក់ផ្អើល ជាមួយបទ ប្រពៃណី

: inewskh   : April 11, 2017 10:36 am


ភ្នំពេញ ៖ គណៈគ្រប់គ្រង សាលា អន្តរជាតិ ប៊ែលធី ជាពិសេស សិស្សានុសិស្ស ជាច្រើន ហាក់ដូចជាភ្ញាក់ផ្អើល នៅពេលដែលឃើញ វត្តមាន លោក ករុណា ពេជ្រ ប្រធាបគ្រប់គ្រង ផលិតកម្មថោន រួមជាមួយ អ្នកចម្រៀង រដើន ខ្មែរ សុរិន គឺ អ្នកនាង ចេន សាយចៃ បាននាំយកបទចម្រៀងប្រពៃណី ជាច្រើនបទ រាំលេងកំសាន្ត មុនចូលឆ្នាំថ្មី។

ចំពោះវត្តមាន របស់លោក ករុណា ពេជ្រ និងអ្នកនាង ចេន សាយចៃ នាពេលនោះ ក៏បាននាំយក បទចម្រៀង ប្រពៃណី មានដូចជា បទ រាំវង់អន្លង់រមៀត. បទ ខែចែត្រឆ្នាំថ្មី រួមនិងបទ កន្រ្ទឹម ជាច្រើនទៀតផងដែរ។

លោក ករុណា ពេជ្រ ប្រធាបគ្រប់គ្រង ផលិតកម្មថោន បានអោយដឹងថា ថ្ងៃនេះ ខ្ញុំបាទ និង បងស្រីចេនសាយចៃ តំណាងផលិតកម្ម ថោន សូមអរគុណដល់គណៈគ្រប់គ្រង សាលា អន្តរជាតិ ប៊ែលធី ដែលបានផ្តល់ឱកាសសំរាប់យើងខ្ញុំ បានចុះជួបផ្ទាល់ ជាមួយប្អូនៗ សិស្សានុសិស្ស និង បានច្រៀង រាំចង្វាក់ប្រពៃណីខ្មែរ ដើម្បីចូលរួមថែរក្សាចង្វាក់ កេរ្តិ៍ ដូនតា ក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិយើងនាពេលនេះ។

តំណាង សាលា អន្តរជាតិ ប៊ែលធី ក៏សូមអរគុណដល់ ផលិតកម្មថោនជាពិសេស លោក ករុណា ពេជ្រ កញ្ញា ចេន សាយចៃ និង DJ តូមាតូ ដែលចូលរួមកម្មវិធី “សង្រ្កាន្តប៊ែលធីយើង” នាឆ្នាំនេះដែលធ្វើឲ្យមានការ ភ្ញាក់ផ្អើល ដល់ប្អូនៗ សិស្សានុសិស្ស និងធ្វើឲ្យកម្មវិធីនេះកាន់តែមានភាពសប្បាយរីករាយថែមមួយកម្រិតទៀត៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ