តារាចម្រៀងរបស់ផលិតកម្មហង្សមាស កញ្ញា ទេព បូព្រឹក្ស ពង្វក់ក្មេង សិស្សសាលា នូវចង្វាក់បែកស្លុយ

: inewskh   : April 8, 2017 11:30 am


ភ្នំពេញ ៖ មតិរិះគន់យ៉ាងច្រើន បានផ្ទុះឡើង បន្ទាប់ពីតារាចម្រៀង របស់ផលិតកម្ម ហង្សមាស គឺ កញ្ញា ទេព បូព្រឹក និងក្រុមរាំ បានបញ្ចេញ ក្បាច់រាំ របៀបបែកស្លុយ នៅក្នុងគ្រឹះស្ថានអប់រំ ដែលជាកន្លែង ពន្លកទំពាំងស្នងឫស្សី ទទួលយកនូវអ្វីដែលល្អៗ បែរជា តារារបស់ផលិតកម្មហង្សមាស រូបនេះ សាបព្រោះ វប្បធម៌ ហាក់មិនសូវសមរម្យ ទៅលើយុវសិស្ស បែបនេះទៅវិញ។

ក្រោយពីវីដេអូ នេះបង្ហោះឡើង ក៏មានមហាជនយ៉ាងច្រើន បានចូលទៅ ខមមិន ដូចជា ៖

ក្នុង អាខោន ហ្វេសបុក ឈ្មោះ (Teang Chanmakara) បានសរសេរថា ៖ “តាមពិតទៅមួយឆ្នាំ ចូលឆ្នាំប្រពៃណីខ្មែរយើង មានតែម្តងទេ ដូច្នេះគួរតែបង្ហាញសិល្បះប្រពៃណីខ្មែរទៅយុវជនជំនាន់ក្រោយឲ្យបានឃើញ បានដឹងឲ្យបានច្រើនទើបប្រសើរ។ ចំពោះការរាំទាំងនេះខ្ញុំជឿ ថាយុវជនយើងមើលឡើងរាប់ភ្លេចទៅហើយ ពួកគេចង់មើលពេលណាក៏បានតាមរយៈ Internet ក្តីឬការប្រគំតន្រ្តីសម័យនានាយ៉ាងគគ្រឹកគគ្រេងស្ទើររាល់ថ្ងៃ។ ចំណែកឯសិល្បះប្រពៃណីយើងវិញយុវជនមួយចំនួនធំកម្របានឃើញណាស់ជាក់ស្តែងយុវជនយើងខ្លះមិនស្គាល់ ចង្វាក់ប្រពៃណី យើងច្បាស់ឡើយ លឺបទសារ៉ាវ៉ាន់ថារាំវង់ លឺរាំវង់ថាឡាំលាវ លឺបទមហោរីថាភ្លេងការជាដើម។ នេះគ្រាន់តែមួយផ្នែកនៃសិល្បះប៉ុណ្ណោះនៅមានរឿងជាច្រើនទៀតជាពិសេសគឺរបាំតែម្តង។ ខ្ញុំសែនហួសចិត្តនៅពេលដែលយុវជនយើងមិនចេះច្រៀងបទរបាំត្រុដិ។ បើសម្លឹងមើលទៅផ្នែកល្ខោនវិញ រឹតតែគួរពិបាកចិត្ត ទៅទៀត ព្រោះយុវជនភាគច្រើនមិនទាន់ទាំងស្គាល់ទាំងល្ខោនយីកេ និងល្ខោនបាសាក់ផង។ នេះជាបញ្ហាមួយដែលយើងគួរយកចិត្តទុកដាក់មែនទែន។

ក្នុងអាខោនដដែល បន្តថា “យើងមិនអាចបន្ទោសតារាសម័យបានទេព្រោះនេះជាផ្នែកមួយ នៃសិល្បៈខ្មែរយើងដែរ ព្រោះពួកគេប្រើពាក្យពេចន៍ ខ្មែយើងយកមកច្រៀងទេមិនបានប្រើពាក្យបរទេសទាំងស្រុងឡើយ ហើយវាក៏ជាការផ្លាស់ប្តូរបរិយាកាសមួយដែរ។ ប៉ុន្តែយើងចង់បានសិល្បះប្រពៃណីជាតិឲ្យបានច្រើនក្នុងរដូវចូលឆ្នាំនេះ។ បុណ្យប្រពៃណីជាតិគួរតែបង្ហាញអ្វីដែលជារបស់ជាតិដើម្បីយុវជនយើងនិងពិភពលោកបានឃើញ មិនមែនបុណ្យជាតិក៏សម័យ បុណ្យជាតិក៏សម័យអញ្ចឹងសិល្បះប្រពៃណីបញ្ជេញពេលណា? រាំបទប្រពៃណីយើងក៏សប្បាយដែរសូមឲ្យតែយុវជនយើងទាំងអស់បើកចិត្តទូលាយទទួលទៅ។ រាំបទប្រពៃណីក៏សប្បាយ បទសម័យក៏សប្បាយម្តេចយើងមិនរាំបទប្រពៃណីទៅ! វាជាការចូលរួមលើកតម្កើងនិងបណ្តុះចិត្តស្រលាញ់សិល្បះជាតិផង”។

ចំណែក ក្នុងអាខោន មួយទៀត (Sok Mary Neath) ក៏បានសរសេរដែរថា “Admin គេមិនហាមមិនឲសប្បាយទេ តែមើលរាំវាអាសអាភាសពេក ហើយនេះមិនមែននៅកន្លែងផ្សេងណានេះគឺសាលាណាមករាំចចឹងៗវាមិនសំ”។
រីឯ គណនី ហ្វេសបុក ឈ្មោះ (ជំទាវតូច វលក្ខណ៍) បានសរសេរថា “កាពិតសិល្បះខ្មែរយើង បើជាសិល្បះការានី កម្រឃើញមាន ការសម្ដែងបែបនេះណាស់ ជាពិសេសកន្លែងអប់រំ វាជាអ្វីដែរខ្មែរយើងប្រកាន់ ដូច្នេះទើបតារាចម្រៀងរបស់យើងយកភេទទី3មកសម្ដែងអោយមើលទៅមានភាពទាន់សម័យដូចប្រទេសដទៃ ខ្ញុំជឿថាកម្មវិធីកម្សាន្តមួយសម្រាប់ចូលឆ្នាំតែងតែមានការសម្ដែងចម្រុះទាំងបុរាណនិងសម័យ ទោះខ្ញុំមិនបានចូលរួមផ្ទាល់ក៏ដោយ!!!”

ក្នុងនោះដែរក៏មាន អាខោន ឈ្មោះ (Phoum Uchiha) ខមមិន ដែរថា “កន្លែងអប់រំបានត្រូវតារាល្បីៗ មកចូលរួមកម្មវិធីរាំក្បាច់បែកស្លុយ សប្បាយ ពេញទឹកពេញដី។ ក្បាច់រាំកាច់ចង្កេះបញ្ចេញសាច់ខ្ចីរបស់នាង បានធ្វើអោយការអប់រំក្មេងៗ ថ្នាក់ទី១ សួរថា តើនារីខ្មែរស្លៀកពាក់ និងរាំយ៉ាងណា? ខ្ញុំជា Hater។ ខ្ញុំស្អប់វប្បធម៌ឆ្គួតៗថ្មីនេះណាស់។ ខ្ញុំចាស់គំរិល។ ខ្ញុំនៅស្រលាញ់វប្បធម៌ខ្ញុំ ជាពិសេសក្បាច់គុនខ្ញុំ។ ហើយខ្ញុំជឿរថាភាពសប្បាយអាចមានទៅឡើងដោយមិនបាច់រាំដូច Stripers”។​

សូមពិចារណាតាមការគួ ទាំងអស់គ្នា !


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ