ផលិតកម្មថោន ថត​ស្ប៉ត​សង្ក្រាន្ត​ភ្នំពេញ​

: inewskh   : April 7, 2017 3:16 pm


តារាងម្រៀង របស់ផលិតកម្មថោន ជាច្រើនរូប មានដូចជា ករុណា ពេជ្រ សុគន្ធ​ ថេរ៉ាយុ ឈិត សុវណ្ណ​បញ្ញា​ លី អ៊ីវ៉ាធីណា គូម៉ា សូ ស៊ីរីកា នីរ័ត្ន​ រ៉ាប៊ី ​បានចូល​រួម​គ្នា​ថត​វីដេអូ​ខ្លី​ និយាយអំពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺ​សង្ក្រាន្ត​ភ្នំពេញ​ក្នុង​ឆ្នាំ​ថ្មី​នេះ នៅ​បរិវេណ​វត្ត​ភ្នំ​។

លោក​ ករុណា ពេជ្រ អ្នក​ចាត់​ការ​ទូទៅ​ផលិតកម្ម​ ថោន បានអោយដឹងថា​ ៖ ​រមណីដ្ឋានវត្តភ្នំ នឹងមានរៀបចំ ពិធីសង្រ្កានភ្នំពេញ រយៈពេលបីថ្ងៃ ដោយមានក្រុមតន្រ្តី ច្រៀងរាំពេលចូលឆ្នាំថ្មី មានការលេងល្បែងប្រជាប្រិយ ដូចជា លាក់កន្សែង ចោលឈូង ទាញព្រ័ត្ត ក្នុងនោះដែរក៏មានការតាំងពិព័រណ៍ ម្ហូបអាហារ បែបខ្មែរ និងមានរៀបជាផ្ទះបុរាណ។

លោក​ ករុណា ពេជ្រ បន្តថា ៖ ​រដ្ឋបាលរាជធានី​ភ្នំពេញ នឹងធ្វើ​កម្មវិធី​សង្ក្រាន្ត​ភ្នំពេញ នៅ​វត្តភ្នំ ​​ឆ្នាំ​នេះអោយ​ធំ​ជាង​រាល់​ឆ្នាំ​៕

​​​​​សូមទស្សនាទិដ្ឋភាព ថតសង្រ្កានភ្នំពេញ ខាងក្រោយ ៖

 


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ