• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
រឿង ទឹកចិត្តម្តាយសម័យថ្មី ផ្តល់ជូន គរុសិស្ស ជាង២០០នាក់ ចូលទស្សនា

: inewskh   : April 2, 2017 2:50 pm


ភ្នំពេញ ៖ ផលិតកម្ម ថោន បានសហការជាមួយរោងភាពយន្ត Major cineplex នៅផ្សារអ៊ីអន បានអញ្ជើញ គរុសិស្ស ដែលត្រៀមនឹងក្លាយជាគ្រូបង្រៀន ប្រមាណជាង២០០នាក់ មកទស្សនា រឿង ទឹកចិត្តម្តាយសម័យថ្មី ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧។

ទឹកចិត្តម្តាយសម័យថ្មី គឺជាខ្សែភាពយន្តដែលនិយាយពី ពីការអប់រំច្រើន អំពីទឹកចិត្តរបស់អ្នកម្តាយ មានទាំងម្តាយថ្នាក់ ជំទាវ ម្តាយជាអ្នកមានមធ្យម និងម្តាយដែលមានជីវភាពមិនសូវជាធូរធារ។ ប៉ុន្តែអ្នកម្តាយ ទាំងបី មានទឹកចិត្ត ដូចគ្នា គឺស្រលាញ់អាណិតកូនៗ ចង់អោយកូន មានសេចក្តីសុខ មិនប្រព្រឹត្តអំពើខុសឆ្គង ដែលប្រាសចាក ពីច្បាប់ ក្នុងសង្គម។

លោក ករុណា ពេជ្រ ប្រធាបគ្រប់គ្រង ផលិតកម្មថោន បានអោយដឹងថា ផលិតកម្ម ថោន សហការជាមួយ រោងភាពយន្ត ទំនើប Major Cineplex by Cellcard រៀបចំកម្មវិធីពិសេស ជូនដល់ គរុសិស្សដែលត្រៀមនឹងក្លាយជា គ្រូបង្រៀន ប្រមាណជាង២០០នាក់ មិនដែលមានឱកាស មើលកុន ដើម្បីអោយពួក គាត់ចូលទស្សនា ភាពយន្តខ្នាតធំ កំរិត 4.5K រឿង ទឹកចិត្តម្តាយសម័យថ្មី ដែលជាខ្សែរឿង អប់រំដ៏ល្អ ដោយឥតគិតថ្លៃ។

លោកបន្តថា ក្នុងអញ្ជើញមកចូលរួមទស្សនានេះ គឺភាគច្រើនគរុសិស្ស ដែលមកនេះជានារី ហើយក៏ជាគរុសិស្ស មកពីខេត្តឆ្ងាយៗ ជាពិសេសគឺចង់អោយពួកគាត់ស្គាល់ពីបច្ចេកវិទ្យា ថ្មីតាមបណ្តារោងភាពយន្តទំនើបៗ ក៏ដូចជាការ បង្ហាញពីខ្សែរឿងអប់រំ និងជារឿងបង្ហាញពីសង្គមគ្រួសារ គ្រប់ស្រទាប់វណ្ណៈ។

ប្រធាបគ្រប់គ្រង ផលិតកម្មថោន រូបនេះបន្តថា នេះជាលើកទី២ហើយ ដែលផលិតកម្មថោន បានសហការ រោងភាពយន្ត Major cineplex ដោយលើកទី១ បានអញ្ជើញ អ្នកធាក់ស៊ីក្លូ ជាង២០០នាក់។ ក្រៅពីនេះ ផលិកម្មថោន ក៏បានអញ្ជើញ ទាំងកីឡាករបាល់ទាត់ អ្នកប្រដាល់ សិស្ស និស្សិត បុគ្គលិកតាមភោជនីដ្ឋាន មកទស្សនានូវ ខ្សែរឿង ទឹកចិត្តម្តាយសម័យថ្មី នេះផងដែរ។

លោកបន្ថែមថា ចាប់តាំងពីថ្ងៃដាក់បញ្ចាំងនូវខ្សែភាពយន្តរឿង ទឹកចិត្តម្តាយសម័យថ្មី រហូតមកដល់ពេលនេះ សន្ទុះនៃការគាំទ្រ របស់ទស្សនិកជន នៅតែមានដដែល នេះជាមោទនភាព និងជាជោគជ័យមួយ របស់ផលិតកម្ម ថោន ទៅលើស្នាដៃ ដំបូង គឺរឿង ទឹកចិត្តម្តាយសម័យថ្មី ដាក់បញ្ចាំងបានយូរជាងគេ៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ