• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
ទោះបីជាមានភ្លៀងធ្លាក់ ម៏មិនអាចហាមចិត្តអ្នកខេត្តកំពង់ចាម មកទស្សនា រឿង “ទឹកចិត្តម្តាយសម័យថ្មី” បានដែរ

: inewskh   : March 30, 2017 3:24 pm


ពិតជាកោតសរសើរដល់ទឹកចិត្តអ្នក ខេត្តកំពង់ចាម ដែលគាំទ្រនូវស្នាដៃកូនខ្មែរ លើវិស័យភាពយន្ត រឿង “ទឹកចិត្តម្តាយសម័យថ្មី” ទោះបីជាមានព្រះភិរុណ ក៏មិនអាចហាមចិត្តរបស់ពួកគាត់ បានដែរ។

បន្ទាប់ពីទស្សនាចប់នូវខ្សែរភាពយន្តខ្នាតធំ រឿង “ទឹកចិត្តម្តាយសម័យថ្មី” ទស្សនិកជនបានបញ្ចេញមតិយោបល់ និងចំណាប់អារម្មណ៍ថា “ខ្ញុំពិតជាមិនដឹងថា ទង្វើររបស់ខ្ញុំរាល់ថ្ងៃ ជាអំពើខុសឆ្គង ទៅលើលោកអ្នកមានគុណទាំងពីរ ក្រោយពីទស្សនារឿង ទឹកចិត្តម្តាយសម័យថ្មី នេះហើយ ខ្ញុំនឹងទៅសុំទោសលោកទាំងពីរ។ រឿងនេះផងដែរធ្វើអោយ ខ្ញុំយល់យ៉ាងច្រើន ព្រោះមានការអប់រំល្អ”។

ដោយចង់ទស្សនានូវរឿង “ទឹកចិត្តម្តាយសម័យថ្មី” ទស្សនិកជន ដែលជាអ្នកគាំទ្រ ខ្សែភាពយន្តខ្មែរ បានសំណូមពរ ដល់អ្នកគ្រប់គ្រង ផលិតកម្មថោន អោយយកទៅបញ្ចាំងតាមបណ្តាខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។​

សន្ទុះនៃការគាំទ្រ ចំពោះខ្សែភាពយន្តរឿង ទឹកចិត្តម្តាយសម័យថ្មី រយៈបញ្ចាំងរហូតមកទល់ពេលនេះ ជិតមួយខែទៅ ហើយ ក៏ចំនួនអ្នកចូលទស្សនា នៅតែមានច្រើនដដែល។

សូមបញ្ជាក់ផងដែរថា រឿង “ទឹកចិត្តម្តាយសម័យថ្មី” ដាក់បញ្ចាំងនៅខេត្តកំពង់ចាម រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ដោយក្នុងមួយថ្ងៃ បញ្ចាំង ៤ ពេល គឺ ម៉ោង៩ព្រឹក, ម៉ោង ២រសៀល, ម៉ោង៤រសៀល និងម៉ោង៧យប់។

រឿង “ទឹកចិត្តម្តាយសម័យថ្មី” ដែលផលិតឡើងអស់ទឹកប្រាក់រាប់សិបម៉ឺនដុល្លារ និងជាភាពយន្តខ្នាតធំ កម្រិតអន្តរជាតិមួយនេះ កំពុងតែធ្វើឲ្យអ្នកទស្សនា ស្រក់ទឹកភ្នែកមិនដឹងខ្លួន។ អ្នកគាំទ្រភាពយន្តនេះ មួយរូប បានផ្តល់សម្ភាន៍ ដែលលាយឡំជាមួយនឹងទឹកភ្នែក ទោះបីជាសាច់រឿង បានបញ្ចប់ក្តៅៗ តែអារម្មណ៍ក្តុកក្តួល ដែលបង្កប់នៅក្នុងសាច់រឿង បានធ្វើឲ្យលោកស្រក់ទឹកភ្នែក រហូតក្រៅរោងតែម្តង៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ