• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើលិខិតប្ដូរសារ ការផ្ដល់ហិរញ្ញប្បទានឥតសំណង

: inewskh   : March 29, 2017 2:38 pm


ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ ការផ្ដល់ហិរញ្ញប្បទានឥតសំណង នូវគំរោងចំនួន៤។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៤ នាទីរសៀល នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខារវាងលោក ប្រាក់ សុខុនទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា លើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានសម្រាប់គម្រោងចំនួន៤។
គំរោងនោះ ទី១- ហិរញ្ញប្រទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន១០៩ លានយ៉េន (ប្រមាណ៩៤៩.៩៧៣ ដុល្លារអាមេរិក) សម្រាប់អនុវត្តគំរោង “ធ្វើឱ្យប្រសើរឡើងនូវការការពារ ទឹកជំនន់ក្នុងរាជធានីភ្នំពេញ តំណាក់កាលទី៤” ទី២- ហិរញ្ញប្រទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន១.៤៥៣ លានយ៉េន (ប្រមាណ១២,៦៦ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគំរោង “ធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង” ទី៣- ឥណទានសម្បទាន ដែលមានទឹកប្រាក់សរុបចំនួន១១.១៣៦ លានយ៉េន (ប្រមាណ ៩៨ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគំរោង “ការធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (ក្រុងបាត់ដំបង-ក្រុងសិរីសោភ័ណ) ជំហានទី២” និងទី៤- ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣.២៧១ លានយ៉េន (ប្រមាណ ២៨,៥ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគំរោង “ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពង់ធំ”។
ប្រទេសជប៉ុន គឺជាដៃគូដ៏សំខាន់មួយរបស់កម្ពុជា ហើយបានរួមចំណែកយ៉ាងសំខាន់ដល់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងហេដ្ឋារចនាសម្ព័ន្ធ។ គំរោងទាំងនេះត្រូវបានរំពឹងទុកថា នឹងជួយកែ លំអរដល់ការតភ្ជាប់តំបន់របស់កម្ពុជា ហើយធ្វើឲ្យប្រសើរឡើងដល់ជីវភាព និងការថែរក្សាសុខភាពរបស់ប្រជាជន ការផ្គត់ផ្គង់ទឹកស្អាត និងការការពារទឹកជំនន់៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ