• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
រដ្ឋមន្រ្តីការបរទេសកម្ពុជា៖ ឆ្នាំ២០១៦ជាឆ្នាំដែលមានការប្រែប្រួលផ្នែកនយោបាយ និងសេដ្ឋ កិច្ច ហើយនឹងបន្តទៅឆ្នាំខាងមុខទៀត

: inewskh   : March 10, 2017 6:50 pm


ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលើកឡើងបែបនេះ ខណៈដែលលោកចូលរួមថ្លែងបើកសិក្ខាសាលាស្តីពីបញ្ហាតំបន់ និងអន្តរជាតិថ្ងៃ ដែលធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នៅទីក្រុង ខេត្តព្រះសីហនុ។


លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន លើកឡើង ដោយបានស្វាគមយ៉ាងកក់ក្តៅចំពោះវត្តមានអ្នកចូលរួម និងបានបញ្ជាក់ថា កម្មវិធីនេះនឹងធ្វើឲ្យយើងយល់កាន់តែច្បាស់ពីបញ្ហា ដែលជាចំនុចក្តៅចំនួន២ សំខាន់បំផុត គឺបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហានៅរដ្ឋរ៉ាខាញ របស់ប្រទេសមីយ៉ាន់ម៉ា ហើយលោកជឿជាក់ថា ព័ត៌មាន និងចំណេះដឹង ដែលទទួលបានពីសិក្ខាសាលានេះ នឹងមានផលប្រយោជន៍យ៉ាងខ្លាំងសម្រាប់ការងាររបស់យើង។

លោកបន្តថា នេះជាគំនិតដ៏ល្អមួយក្នុងការរៀបចំកិច្ចប្រជុំ ហើយបានលើកទឹកចិត្តធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សន: ដោយស្មោះត្រង់និងបើកចំហរ ដែលទី១អាចវាយតំលៃបញ្ហាកាន់តែប្រសើរឡើង និងផលវិបាកផ្នែកនយោបាយ និងទី២ រិះរកសេនារីយោ ដំណោះស្រាយ ដែលអាចបង្កើតបានជាផ្នែកមួយនៃគោលជំហរជាតិរបស់យើង នៅពេលប្រឈមក្នុងវេទិកាតំបន់ និងអន្តរជាតិ។
តាមលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន អះអាងថា ដូចយើងដឹងស្រាប់ហើយ ឆ្នាំ២០១៦ ជាឆ្នាំដែលមានការប្រែប្រួលផ្នែកនយោបាយ និងសេដ្ឋ កិច្ចយ៉ាងខ្លាំង ហើយខ្ញុំមើលឃើញនិន្នាការដ៏សំខាន់ទាំងនេះ នឹងបន្តកើតមានតទៅទៀតនៅក្នុងឆ្នាំនេះ និងឆ្នាំខាងមុខ។ ដោយសារយើងកំពុងស្ថិតនៅតំបន់ឆ្នេរ ខ្ញុំសូមលើកឡើងពីពាក្យប្រៀបធៀបមួយ “ យើងកំពុងធ្វើដំណើរក្នុងមហាសាគរដ៏ធំធេង ព័ទ្ធជំវិញដោយផ្សែងអ័ព្ទ ដែលភាពមិនប្រាកដប្រជាកំពុងរងចាំយើង”។ ទោះបីជាយ៉ាងណាក៏ដោយ មានចំនុចមួយ ដែលពិតប្រាកដនោះគឺ ពិភពលោកនឹងបន្តវិវត្តពីឯកប៉ូល ទៅកាន់ពហុប៉ូល ដូចដែលបានកំណត់ដោយមហាអំណាច ដែលជាគូប្រជែងរវាងមហាអំណាចលេខមួយ និងមហាអំណាច ដែលកំពុងងើបឡើង ដូចជាចិន និងរុស្ស៊ី។
ការប្រកួតប្រជែងសម្រាប់ឥទ្ធិពលតំបន់បានបង្កឲ្យ មានភាពតានតឹងនៅផ្នែកខ្លះនៃពិភពលោក ហើយនាំឲ្យមានការផ្លាស់ប្តូរទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងយោធា។ លោកបន្តថា ហុំព័ទ្ធទៅដោយភាពស្មុគស្មាញ ចំពោះស្ថានភាពមិនអាចដោះស្រាយបាននេះ ពិភពលោក កាន់តែស្ថិតក្នុងភាពតានតឹងថែមទៀត ដែលកើតចេញពីវិសាលភាពនៃកត្តានានា៖ សង្រ្គាម ដែលមិនអាចរកទីបញ្ចប់ឃើញ និងជំលោះនៅតំបន់មជ្ឍឹមបូពា និងអាហ្វ្រិក; ការវាយប្រហារ ភេរវកម្មកើនឡើង និងកាន់តែសាហាវ វិបត្តិជនភៀសខ្លួនដ៏អាក្រក់បំផុត និងវិបត្តិជនអន្តោប្រវេសន៍ ដែលមិនដែលកើតមានឡើងនាពេលកន្លងមកនៅអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី២; ភាពតានតឹងដែលនៅតែបន្តនៅអឺរ៉ុបខាងកើត នៅឧបទ្វីបកូរ៉េ ការចាកចេញរបស់ អង់គ្លេសពីអឺរ៉ុប និងការជាប់ឆ្នោតនាពេលថ្មីៗរបស់លោកដូណាល់ត្រាំជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។ នៅគៀកនឹងប្រទេសរបស់យើងមានចំនុចក្តៅ២ គឺបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហារដ្ឋរ៉ាខាញនៅមីយ៉ាន់ម៉ា។
បញ្ហាទាំងនេះ គឺជាការពិតជាក់ស្តែងដែលពិតប្រាកដណាស់ នឹងធ្វើឲ្យពិភពលោកធ្វើដំណើរឆ្លងកាត់រយះពេលយូរអង្វែងក្នុងភាពមិនប្រាកដប្រជា និងអស្ថិរភាពចំពោះឆ្នាំខាងមុខនេះ។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន លើកឡើងទៀតថា “ចំពោះបញ្ហាសមុទ្រចិនខាងត្បូង ខ្ញុំជឿជាក់ថា នឹងជាបញ្ហាក្តៅនៅក្នុងកិច្ចប្រជុំអាស៊ាននានា។ ទោះបីជាមានការវិវត្តជាវិជ្ជមានដែលបានសម្រេចឡើងដោយអាស៊ាន និងចិន ក្នុងការបង្កើតយន្តការ ដើម្បីលើកកំពស់សុវត្ថិភាពនាវាចរណ៍ និងការកសាងជំនឿជាក់ និងការទុកចិត្ត ខ្ញុំអាចមើលឃើញច្បាស់ពីលទ្ធភាពនៃការប្រឈមថ្មីៗចំពោះមុខ។ ខ្ញុំសូមលើកឡើងចំនុចខ្លះ ទី១ សេចក្តីថ្លែងការណ៍របស់លោក រិច ធីល័រសុន នៅចំពោះមុខសវនាការតែងតាំងរបស់ព្រឹទ្ធសភា។ ទី២ ការតាំងចិត្តរបស់លោកត្រាំ ក្នុងការបង្កើនចំណាយយោធារបស់សហរដ្ឋអាមេរិក ដែលជាមហាអំណាចលើពិភពលោកខ្លាំងបំផុតរួចទៅហើយ។ ទី៣ សេចក្តី ថ្លែងការណ៍ថ្មីនេះរបស់រដ្ឋមន្រ្តីការបរទេសអាស៊ានខ្លះ នៅក្នុងកិច្ចប្រជុំនៅទីក្រុង បូរ៉ូកាយ ប្រទេសហ្វីលីពីន កាលពីខែកុម្ភះ ដែលបាននិយាយយោងដល់សេចក្តីសម្រេចកាលពីឆ្នាំ២០១៦ របស់តុលាការមជ្ឈត្តកម្មអចិន្រ្តៃយ៍”។
ចំពោះបញ្ហារដ្ឋរ៉ាខាញ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន លើកឡើងថា “ក្នុងឋានៈជាសមាជិកអាស៊ាន គោរពធម្មនុញ្ញអាស៊ាន កម្ពុជាយល់ឃើញថា ស្ថានការណ៍នៅរដ្ឋរ៉ាខាញជាបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ហើយយើងមិនចង់ឃើញការធ្វើអន្តរជាតូបនីយកម្មលើបញ្ហានេះ។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំទទួលស្គាល់ថា នេះជាបញ្ហាស្មុគស្មាញ និងរសើប ដែលទាមទារឲ្យមានអភិក្រមទូលំទូលាយ និងស៊ីជម្រៅពាក់ព័ន្ធគ្រប់ភាគីជំលោះទាំងអស់ ដើម្បីដោះស្រាយបញ្ហានេះ។ ទាក់ទងចំនុចនេះ យើងអាចត្រឹមតែលើកទឹកចិត្តប្រទេសមីយ៉ាន់ម៉ារ ធ្វើការដោះស្រាយបញ្ហាស្មុគស្មាញនេះដោយសន្តិវិធី និងក្នុងស្មារតីបង្រួបបង្រួមជាតិ ព្រមទាំងធ្វើសហការណ៍ជាមួយសហគមន៍អន្តរជាតិ និងទីភ្នាក់ងារនានា របស់អង្គការសហប្រជាជាតិ”។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់ដែរថា សិក្ខាសាលាថ្ងៃនេះកើតមានឡើងស្របនឹង ការកែទំរង់ផ្ទៃក្នុងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោកមានជំនឿជាក់ទាំងស្រុងដល់ភាពចាំបាច់ក្នុងការធ្វើកំណែ ទំរង់ចាំបាច់ ដូច្នេះយើងអាចអនុវត្តការងារបានប្រសើរឡើង និងសម្របនយោបាយការបរទេសរបស់យើង ស្របទៅតាមការផ្លាស់ប្តូរក្នុងតំបន់ និងពិភពលោកដែលមិនអាចគ្រោងទុកជាមុន ហើយដែលមានចរន្តខ្លាំងជាងមុន។
លោកបន្តថា បច្ចុប្បន្ន យើងកំពុងធ្វើការកែសម្រួលអង្គការលេខរបស់ក្រសួង ដើម្បីឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត មិនត្រឹមតែជាមួយភាពចាំបាច់ការងារពិតនោះទេ ប៉ុន្តែត្រូវឆ្លើយតបដល់ការអភិវឌ្ឍវិជ្ជាជីវៈរបស់យើងជាអ្នកការទូត។ យើងកំពុងតែបង្កើត វិទ្យាស្ថានទំនាក់ទំនងការទូត និងការសិក្សាអន្តរជាតិ ដែលយើងអាចពង្រឹងសមត្ថភាព និងវិជ្ជាជីវៈរបស់អ្នកការទូតរបស់យើង។ និយាយរួម គឺកំពុងដាក់ឲ្យអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យ ឌីជីថល យើងកំពុងបង្កើតអគ្គនាយកដ្ឋាន និងនាយកដ្ឋានថ្មីៗ ដូចជានាយកដ្ឋានកិច្ចការព្រំដែន ហើយយើងក៏ពិចារណាបញ្ចូលក្រុមស្រាវជ្រាវ និងវិភាគព័ត៌មានមកក្នុងក្រសួងការបរទេស ដែលអាចឲ្យយើងងាយស្រួលទទួលបានការផ្តល់យោបល់ពីក្រុមស្រាវជ្រាវរបស់យើងលើកិច្ចការបរទេស។
លោកសង្ឃឹមថា រាល់កិច្ចប្រឹងប្រែងកំណែទំរង់ទាំងនេះ យើងអាចកែប្រែក្រសួងរបស់យើង និងស្ថានបេសកកម្មរបស់យើងនៅបរទេស ទៅជាកិច្ចការទូតប្រកបដោយប្រសិទ្ធភាព និងពហុជំនាញយ៉ាងសកម្ម៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ