• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
លោក មាន សទិ ៖ ពាក្យស្លោក “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ” របស់គណបក្ស សង្គ្រោះជាតិ គ.ជ.បមិនទាន់មានចំណាត់ការទេ

: inewskh   : March 10, 2017 6:42 pm


ភ្នំពេញ៖ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ និងផ្តល់ចម្លើយ ដល់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ លោក មាន សទិ សមាជិក គ.ជ.ប បានឲ្យដឹងថា ចំពោះពាក្យស្លោក
របស់គណបក្សសង្គ្រោះជាតិ ដែលគណបក្ស ប្រជាជនស្នើឲ្យប្តូរ នោះគ.ជ.ប មិនទាន់ចំណាត់ការ នៅឡើយទេ។

លោកបានអះអាងថា៖រហូតមកដល់ពេលនេះ មិនទាន់មានចំណាត់ការ លើពាក្យស្លោក របស់គណបក្ស សង្គ្រោះជាតិ “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ” នោះទេ។ ពាក្យស្លោក
“ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ” របស់គណបក្សសង្រ្គោះជាតិនេះ កំពុងទទួល ការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ក្រុមមន្រ្តីគណបក្ស ប្រជាជនកម្ពុជា។

លោកថា ការដែលមិនទាន់ មានចំណាត់ការនេះ ដោយសារតែមិនទាន់ ដល់ថ្ងៃឃោសនាបោះ ឆ្នោត ។ ផ្ទុយទៅវិញប្រសិន បើមានបណ្តឹងពី គណបក្សនយោបាយមកគ.ជ.ប នឹងពិនិត្យពិចារណា។

ការលើកឡើង របស់សមាជិក គ.ជ.ប នេះ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានកំណត់យកពាក្យស្លោកថា “ដូរមេឃុំបម្រើបក្ស ដាកនមេឃុំបម្រើរាស្ត្រ ” សម្រាប់ការ ផ្សព្វផ្សាយនៅមុនពេល
បោះឆ្នោតនៅពេលខាងមុខ ។

លោក មាន សទិ គូសបញ្ជាក់ថា ពេលនេះវាមិនមែន ដំណាក់ដែល គ.ជ.ប ត្រូវយកមកដោះស្រាយ នោះទេ ។គ.ជ.ប ដោះស្រាយ នៅពេលឃោសនា បោះឆ្នោត គឺ រយៈពេល១៤ថ្ងៃ ដែលគ.ជ.ប
អនុញ្ញាតឲ្យ ឃោសនា ។ ហើយគណបក្ស នយោបាយនោះ យកពាក្យស្លោកនោះ ទៅឃោសនា បើមានបណ្តឹងគ.ជ.ប និងពិនិត្យថាតើពាក្យស្លោកនោះ ត្រឹមត្រូវតាមការកំណត់នូវច្បាប់ ឬ
ខុសមាត្រា នៃច្បាប់ ។

ការប្រតិកម្មនេះបន្ទាប់ពី លោក អេង ឆៃអ៊ាង អនុប្រធាន គណបក្សសង្គ្រោះជាតិបានលើកឡើងថាមានតែ គ.ជ.ប ទេដែលអាចស្នើសុំ ឲ្យគណបក្សសង្គ្រោះជាតិ ផ្លាស់ប្តូរពាក្យស្លោកដូរមេឃុំ
បម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ កាលពីកន្លងមកនេះ។

ជាមួយគ្នានេះដែរនៅព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់នៅក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុង ឡុង ឈិន ស្ថិតនៅ
សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ថា លោកនឹងប្តឹងគណបក្សសង្គ្រោះជាតិ ទៅតុលាការពាក់ព័ន្ធការប្រើពាក្យស្លោកគោលនយោបាយរបស់ខ្លួន ដោយចោទមកលើមេឃុំ ចៅសង្កាត់ថា
បម្រើបក្ស។ ការប្រកាសប្តឹងនេះ គឺខណៈពេលដែលក្រុមអ្នកច្បាប់របស់គណបក្សប្រជាជនកម្ពុជា កំពុងតែពិនិត្យមើលនីតិវិធីប្តឹងគណបក្សសង្គ្រោះជាតិ ទៅតុលាការក្នុងពេលឆាប់ៗនេះ៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ