• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
ប្រធានរដ្ឋសភា គាំទ្រនូវការពង្រឹងលើកកំពស់ សមភាពយេនឌ័រ និងការចូលរួម កិច្ចការនយោបាយ

: inewskh   : March 6, 2017 2:09 pm


នៅវិមានរដ្ឋសភាជាតិនាថ្ងៃទី៦ខែមីនានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភាជួបសំណេះ សំណាល ជាមួយស្ត្រី ដឹកនាំដោយក្រសួងកិច្ចការងារនារី និងអគ្គលេខាធិការដ្ឋានរដ្ឋសភាខួបលើកទី១០៦ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០១៧ក្រោមប្រធានបទ”ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព”។
នៅក្នុងឱកាសសំណេះសំណាលនោះដែរសម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភាមានប្រសាសន៏បញ្ជាក់ថា,
ក្នុងនាមរដ្ឋសភានិងក្នុងនាមសម្តេចផ្ទាល់ សូមស្វាគមន៌គណៈប្រតិភូស្ត្រីមកពីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលបានជួបជុំ គ្នាក្នុងទិវានារីអន្តរជាតិក្រោមប្រធានបទខួបលើកទី១០៦ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០១៧ក្រោមប្រធានបទ”ស្ត្រីដើម្បី
សុខសន្តិភាព និងវឌ្ឍនភាព”នៅកម្ពុជា ការលើកកំពស់សមភាពយេនឌ៏រនិងសិទ្ធិអំណាចស្ត្រី ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រដំណាក់កាលទី១, ២និងទី៣ ហើយការទប់ស្កាត់អំពើហិង្សាលើស្ត្រី កុមារកំពុងទទួលបានជោគជ័យ ហើយការអនុវត្តច្បាប់ត្រូវបានធ្វើជាបន្តបន្ទាប់ លើកកំពស់យេនឌ័រ ។
សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ស្ត្រីកម្ពុជា បានចូលរួមគ្រប់សកម្មភាពជីវភាពនយោបាយ ដែលជាកម្លាំងស្នូល ជំរុញសក្តានុពល សេដ្ឋកិច្ចជាតិ សង្គមមួយដែលមានសុខសន្តិភាពត្រូវរួមគ្នាគ្នាលើក កំពស់យេនឌ័ ស្ត្រីទទួលបានការបណ្តុះ បណ្តាលចំណេះដឹង ហើយលុបបំបាត់ផ្នត់គំនិតមើលស្រាលភាពអង់អាចស្ត្រីដើម្បីនាំមកការអភិវឌ្ឍន៏ប្រកបដោយសម ធម៌ ស្ត្រីជាង៨0% បានចូលរួមសេដ្ឋកិច្ច ក្រៅប្រព័ន្ធ។

សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍បន្តថាគោលនយោបាយ,ស្តីពីការលើកកំពស់ស្ត្រីត្រូវបានបញ្ជ្រានក្នុងគោល នយោបាយជាតិសំខាន់ៗដូចជាផែនការយុទ្ធសាស្ត្រដំណាក់កាលទី៤នៃរាជ រដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ជា ពិសេស ផែនការអភិវឌ្ឃន៏ជាតិឆ្នាំ២០១៤-២០១៨ដែលជាផែនការជាក់លាក់របស់ ជាតិផ្តោតលើបញ្ហាបញ្ជ្រាបយេនឌ័រ ជាបញ្ហាអន្តរវិស័យ ត្រូវបានដាក់ចូលក្នុងគោលនយោបាយនិងកម្មវិធីនានាអន្តរ វិស័យស្របតាមរដ្ឋធម្មនុញ្ញ នេះបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាល បានលើកកំពស់តម្លៃស្ត្រីនុងផ្តល់ភាពអង់អាចដល់ស្ត្រី សំដៅលើកកំពស់សមភាពយេនឌ័រ។
លោកជំទាវអ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង កិច្ចការនារី មានប្រសាសន៍ បញ្ជាក់ថា ខួបលើកទី១០៦ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ”ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព”ក្នុងគោល បំណងរំលេចពីតម្លៃនៃសន្តិភាពនិង លើកកំពស់វប្បធម៌ អហិង្សា ដែលរាជរដ្ឋាភិបាល បាននិងកំពុងថែរក្សានិងជំរុញឲ្យពលរដ្ឋគ្រប់រូបចូលរួមចំណែកថែរក្សាសន្តិ ភាពដោតហេតុថាការបាត់បង់ សន្តិភាពនិងវត្តមានអំពើហិង្សានៅក្នុងសង្គមជាតិមួយជាប្រភពនៃភាពរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៏ដ៏ចម្បងនៃសង្គមជាតិ។
លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ក្រោយពីប្រទេសមានសន្តិភាព កំណើនសេដ្ឋកិច្ច មានការវិវឌ្ឍន៍ លឿនឈានឡើងខ្ពស់ ជាមធ្យម ៧% ហើយបានផ្តល់នូវផល ប្រយោជន៏និងការលានុវត្តភាពដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងនោះស្ត្រីក៏ជាអ្នក ទទួលភាគផល នៃកិច្ចអភិវឌ្ឍន៏លើគ្រប់វិស័យ។ ស្ត្រូចូលរួមក្នុងវិស័យកសិកម្ម ៤៥,៣%,ក្នុងវិស័យឧស្សាហកម្ម៤៧,៤% និងវិស័យសេវាកម្មកើនឡើង ដល់៣៥,៥% ការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ចមានសារៈសំខាន់ណាស់ស្ត្រីអាចរកចំណូលជួយសេដ្ឋកិច្ចគ្រួសារ
ដលរួមចំណែកកាត់បន្ថយភាពងាយរងគ្រោះរបស់គ្រួសារនិងសង្គម៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ