• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
រដ្ឋាភិបាលប៊ែលហ្សិក ចង់ជួយដោះមីននៅតំបន់ព្រះវិហារ

: inewskh   : February 14, 2017 10:31 am


ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោក Philippe Kridelka ឯកអគ្គរាជទូតប៊ែលហ្សិកប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ នៅទិស្តីការក្រសួងការបរទេស។
លោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅក្នុងជំនួបពិភាក្សានោះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនលោក Philippe Kridelka ឯកអគ្គរាជទូតប៊ែលហ្សិកប្រចាំកម្ពុជា តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណជំនួយឧបត្ថម្ភរបស់ប៊ែលហ្សិក ក្នុងរយៈកាលកន្លងមកហើយនេះ ក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ការផ្តល់ជំនួយដល់ការដោះមីន ការអប់រំ និងជាពិសេសជួយដល់តុលាការខ្មែរក្រហម។
លោកបានបន្តថា លោកទេសរដ្ឋមន្ត្រី ក៏បានសូមឲ្យប៊ែលហ្សិកបន្តជំនួយខាងវិស័យអប់រំ និងកសិកម្ម និងជួយជាដំណាក់កាលជាបន្តទៀតនៅលលើវិស័យទាំងពីរនេះ និងសុំឲ្យប៊ែលហ្សិក ពិចារណាក្នុងការផ្តល់ជំនួយខាងផ្នែកដោះមីន ដែលប៊ែលហ្សិកបានជួយដល់កម្ពុជាតាំងពីឆ្នាំ២០០៥ និងបានបញ្ចប់ទៅវិញនោឆ្នាំ២០១២។ ដោយលោកទេសរដ្ឋមន្ត្រី បានលើកឡើងថា នៅឆ្នាំ១៩៩៤ ចំនួនប្រជាជនដែលរងគ្រោះដោយសារមីន គឺមានចំនួន ៤៣២០នាក់។ ដោយការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខប្រជាជន គឺខាងស៊ីម៉ាកបានដោះមីន បានសម្រេចបានល្អប្រសើរ ដែលធ្វើឲ្យចំនួនអ្នករងគ្រោះថយចុះ ៣០០នាក់ នៅឆ្នាំ២០១០។ ហើយក្នុងរយកាល៤ឆ្នាំកន្លងទៅនេះ មានចំនួនថយចុះអ្នករងគ្រោះ នៅសល់តិចជាង១០០នាក់។ ដោយសាររដ្ឋាភិបាលកម្ពុជាបានចាត់ទុកបញ្ហាការដោះមីនជាអាទិភាពនៅក្នុងនយោបាយរបស់រដ្ឋាភិបាល ហើយការដោះមីនត្រូវបានកំណត់ទុកនៅក្នុងគោលដៅទី៩ នៃគោលដៅសហវត្សរ៍ ហើយឥឡូវនេះនៅក្នុងគោលដៅអភិវឌ្ឍចីរភាព នៅក្នុងចំណុចទី១៨ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយបញ្ហាដោះមីននៅកម្ពុជានៅជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ហេតុនេះហើយបានជាស្នើសុំប៊ែលហ្សិកឲ្យពិចារណាបន្តជំនួយនៅក្នុងការដោះមីន។
លោកអ៊ុច បូររិទ្ធ បានបញ្ជាក់ថា លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការផ្លាស់ប្តូរទំហំពាណិជ្ជកម្មកម្ពុជា និង ប៊ែលហ្សិក មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងស្នើឲ្យពិចារណាក្នុងការផ្លាស់ប្តូរទំហំពាណិជ្ជកម្មឲ្យកាន់តែរីកធំធាត់ថែមទៀត។ លោកក៏បានស្នើសុំឲ្យមានការផ្លាស់ប្តូរពិភាក្សានយោបាយរវាងប្រទេសទាំងពីរថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការបរទេសទាំងពីរ។ ហើយកិច្ចពិភាក្សានយោបាយរវាងប្រទេសទាំងពីរ គឺជាមូលដ្ឋានសំខាន់ណាស់ ដែលអាចសិក្សាការផ្លាស់ប្តូរមតិ និងស្រាវជ្រាវអំពីឱកាស ក៏ដូចជាលទ្ធភាពពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតបលោក Philippe Kridelka ឯកអគ្គរាជទូតប៊ែលហ្សិកប្រចាំកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលប៊ែលហ្សិក បានបន្តជំនួយខាងបណ្តុះបណ្តាលមុខវិជ្ជាជីវៈក្នុងវិស័យកសិកម្ម តាមរយៈអង្គការសង្គមស៊ីវិលចំនួន៥។ ដោយលោកបញ្ជាក់ថាកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស៣០ ដែលជាប្រទេសអាទិភាពក្នុងការទទួលជំនួយឧបត្ថម្ភពីប៊ែលហ្សិក។
លោកបានបន្តថា នៅក្នុងវិស័យទេសចរណ៍នៅកម្ពុជា គឺប្រទេសប៊ែលហ្សិក មានការចាប់អារម្មណ៍ខ្លាំងណាស់ នៅក្នុងការអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅតំបន់ព្រះវិហារ ហើយពីមួយឆ្នាំទៅមួយឆ្នាំកំណើនទេសចរណ៍ទៅទស្សនកិច្ចនៅម្ពុជាមានការកើនឡើង។ ដោយលោកក៏បានគិតពីបញ្ហាដោះមីននៅតំបន់ព្រះវិហារ។
ទាក់ទងការចង់ដោះមីននៅតំបន់ព្រះវិហារនេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ដោយសារការវាស់វែងព្រំប្រទល់រវាងភាគីកម្ពុជា ថៃ មិនទាន់ដាច់ស្រេចនៅឡើយ ដូច្នេះការដោះមីននៅតំបន់នោះ គឺចាំបាច់មានការព្រមព្រៀងគ្នាទាំងសងខាង ទាំងភាគីកម្ពុជា ថៃ។ ហើយកន្លែងណាដែលវាស់វែងហើយអត់មានបញ្ហាអីទេ ក៏ប៉ុន្តែកន្លែងណាមិនទាន់វាស់វែង ត្រូវតែមានការពិភាក្សាគ្នា និងឯកភាពគ្នារវាងកម្ពុជា ថៃ។


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ