• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
សេចក្តីស្នើសុំធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយចូលដល់ដៃរដ្ឋសភាហើយ -មាត្រា ដែលត្រូវធ្វើវិសោធនកម្ម មានចំនួន២៣មាត្រា ក្នុងចំណោម៤៥មាត្រា

: inewskh   : February 11, 2017 11:30 am


ភ្នំពេញៈ សេចក្តីស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ របស់ក្រុមអ្នកតំណាងរាស្ត្រគគណបក្សប្រជាជនកម្ពុជា បានចូលទៅដល់ដៃរដ្ឋសភាជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញនេះ។ បន្ទាប់ពីទទួលបានសេចក្តីស្នើនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជូនសេចក្តីស្នើនេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍ររដ្ឋសភា ដើម្បីពិនិត្យ និងសម្រេចដាក់ចូលក្នុងសម័យប្រជុំវិសាមញ្ញរដ្ឋសភា នៅក្នុងពេលឆាប់ៗនេះ។


សេចក្តីស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ គឺអ្នកមានទោសមិនអាចធ្វើជាប្រធាន អនុប្រធានគណបក្សនយោបាយបានទេ និងបើមានទោសធ្ងន់ធ្ងរអាចនឹងរំលាយគណបក្សចោលថែមទៀតផង។
ច្បាប់ស្តីពីគណបក្សនយោបាយចាស់មាន១១ជំពូក និង៤៥មាត្រា រីឯការធ្វើវិសោធនកម្មច្បាប់នេះ គឺមាត្រាដែលត្រូវធ្វើវិសោធនកម្មមានចំនួន២៣មាត្រា ក្នុងចំណោម៤៥មាត្រា ដើម្បីឲ្យស្របតាមសភាពការណ៍ជាក់ស្តែងរបស់ប្រទេសជាតិ ដែលមានការរីកចំរើននាពេលបច្ចុប្បន្ននេះ។

លោកឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋានរដ្ឋសភា និងជាអ្នកនាំពាក្យរដ្ឋសភាបានប្រាប់រស្មីកម្ពុជាឲ្យដឹងថា លិខិតស្នើរបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចំនួន៦០រូប បានស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បានចូលមករដ្ឋសភាហើយ កាលព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ។ ហើយបានបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា រួចរាល់ហើយ។
លោកបានបញ្ជាក់ថា ការស្នើសុំរបស់ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា គឺស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងសុំឲ្យដាក់សេចក្តីស្នើច្បាប់នេះ ចូលក្នុងរបស់វារៈសម័យប្រជុំវិសាមញ្ញរដ្ឋសភា។ ហើយរដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញនៅក្នុងពេលឆាប់ៗនេះ។
លោកជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានហត្ថលេខីអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចំនួន៦០រូប បានមានប្រសាសន៍ឲ្យដឹងថា ច្បាប់ស្តីពី”គណបក្សនយោបាយ” ចាស់មាន១១ជំពូក ៤៥មាត្រា ត្រូវបានក្រុមអ្នកច្បាប់ធ្វើវិសោធនកម្ម២៣មាត្រា និងបន្ថែមមាត្រាថ្មីចំនួន៥ទៀត ដូចនេះសេចក្តីព្រាង ច្បាប់ត្រូវដាក់ឲ្យសភាធ្វើវិសោធនកម្មមានចំនួន៥០មាត្រានិង១១ជំពូកដដែល។ ច្បាប់ស្តីពី”គណបក្សនយោបាយ” ត្រូវបានរដ្ឋសភាជាតិអនុម័តបង្កើតតាំងពីឆ្នាំ១៩៩៧ មកដល់ពេលនេះមានរយៈ ពេល២០ឆ្នាំហើយ។ ច្បាប់នេះគេហៅថា ហួសសម័យ ដែលច្បាប់នោះមានការខ្វះចន្លោះលើចំនុចខ្លះដែលត្រូវធ្វើវិសោធនកម្ម ដើម្បីឲ្យវាស្របតាមសភាពការណ៍ថ្មី នៃរបទលទ្ធិប្រជាធិបតេយ្យសរីពហុបក្ស។
លោកបានបញ្ជាក់ថា ខ្លឹមសាររួម ក៏ដូចជាស្មារតី នៃជំពូកទាំង១១ នៃមាត្រាទាំង៤៥ គឺការខ្វះចន្លោះមានច្រើន ចំាបាច់ត្រូវធ្វើវិសោធននកម្មឲ្យបានទាន់ពេល។ នៅក្នុងច្បាប់ស្តីអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលរដ្ឋសភាបានអនុម័តផងដែរនោះ ទន្ទឹមនឹងនេះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដែលច្បាប់បានរៀបចំនោះ លក្ខខណ្ឌនៃលក្ខណៈសម្បត្តិរបស់បេក្ខជន ត្រូវទាមទារឲ្យមានលក្ខខណ្ឌមួយចាំបាច់ គឺគ្រប់បេក្ខភាព ឬគ្រប់ បេក្ខជនដែលត្រូវដាក់ចូលទៅក្នុងសមាសភាពពេញសិទ្ធិក្តី ឬបម្រុងក្តី នៃក្រុមប្រឹក្សាឃុំ សង្កាត់ ឬក៏តំណាងរាស្ត្រ
ទាមទារឲ្យមានការបញ្ជាក់អំពីក្រសួងយុត្តិធម៌ថា តើបុគ្គលនោះមានទោសទណ្ឌ មានបានជាប់ពន្ធនាគារ ឬយ៉ាងណា?។
លោកបន្តថា ចំណែកច្បាប់គណបក្សនយោបាយឆ្នាំ១៩៩៧ ដែលមាន៤៥មាត្រា និង១១ជំពូក អត់មានកន្លែងណាដែលបានចែងទេ ពិសេសនៅក្នុងជំពូកទី៣ ស្តីពីសមាជិកភាពនៃសមាជិកគណបក្សនយោបាយ ឬក៏ថ្នាក់ដឹកនាំ នៃគណបក្សនយោបាយ អត់មានកន្លែងណាដែលចែងអំពីការផ្តល់លិខិតថ្កោលទោសដាក់ចូលនៅក្នុងលក្ខខណ្ឌនៃការរៀបចំបង្កើតគណបក្សនយោបាយ ឬក្នុងគណបក្សនយោបាយឡើយ។
នៅក្នុងច្បាប់នេះ នៅខ្វះចន្លោះមិនទាន់គ្រប់គ្រាន់ វាទាមទារឲ្យតំណាងរាស្ត្រ ឬក៏សមត្ថកិច្ចរបស់រាជរដ្ឋាភិបាលត្រូវពិនិត្យមើលសារឡើងវិញ។ ហើយចាំបាច់ត្រូវតែធ្វើវិសោធនកម្មលើច្បាប់គណបក្សនយោបាយ និងរៀបចំទៅតាមនីតិវិធីដែលធ្លាប់មានរបស់តំណាងរាស្ត្រដែលនៅក្នុងរដ្ឋសភា ហើយបើសេចក្តីស្នើច្បាប់នេះ ជាការប្រញាប់ គឺទាមទារធ្វើយ៉ាងណាដើម្បីឲ្យបើកសម័យប្រជុំវិសាមញ្ញ ចាំបាច់ត្រូវមានតំណាងរាស្ត្រចំនួន ១ភាគ៤ ស្នើសុំទៅប្រធានរដ្ឋសភា ទើបប្រធានរដ្ឋសភាពិនិត្យពិចារណានៅក្នុងគណៈកម្មការរអចិន្ត្រៃយ៍ នៃរដ្ឋសភាថា តើគួរឲ្យមានសម័យប្រជុំវិសាមញ្ញដែររឺទេ?។ ហើយដើម្បីក្នុងការឯកភាពគ្នារបស់តតំណាងរាស្ត្រ ចាំបាច់ត្រូវតែតំណាងរាស្ត្រចុះហត្ថលេខាដើម្បីស្នើសុំ ហើយតំណាងរាស្ត្រចំនួន៦០រូប ដែលបានចុះហត្ថលេខាដើម្បីស្នើសុំ គឺទី១.ត្រូវធ្វើវិសោធនកម្ម នៃច្បាប់គណបក្សនយោបាយឆ្នាំ១៩៩៧ និងទី២.ស្នើសុំសម្តេចប្រធានរដ្ឋសភា ដើម្បីបើកសម័យប្រជុំវិសាមញ្ញ នៅពេលដែលសភាវិស្សមកាល (វ៉ាកង)។
លោកជាម យៀប បានបញ្ជាក់ថា ក្នុងបណ្តាជំពូកទាំង១១ និងមាត្រាទាំង៤៥ នៃច្បាប់ចាស់ ចាំបាច់ត្រូវរៀបចំជំពូក គឺនៅ១១ជំពូកដដែល ប៉ុន្តែមាត្រាត្រូវធ្វើវិសោធនកម្មចំនួន២៣មាត្រា ក្នុងចំណោម៤៥មាត្រា ដើម្បីឲ្យស្របតាមសភាពការណ៍ជាក់ស្តែងរបស់ប្រទេសជាតិ ដែលមានការរីកចំរើននាពេលបច្ចុប្បន្ននេះ ឲ្យមានការជាក់ស្តែងសមស្របតាមសភាពការណ៍នៃបណ្តាប្រទេសនៅក្នុងតំបន់ នៅលើសកលលោក ពិសេសគឺរដ្ឋសភា ក៏នៅក្នុងការរៀបចំបង្កើតគណបក្សនយោបាយ។ “ច្បាប់ថ្មីបានបញ្ចូលយ៉ាងច្បាស់លាស់ណាស់ ទាំងសមាជិក ឬទាំងថ្នាក់ដឹកនាំផ្សេងៗទៀត ក្នុងនោះមានប្រធាន អនុប្រធានផងដែរ ចាំបាច់ត្រូវតែបំពេញបែបបទស្តីអំពីលិខិតថ្កោលទោសនេះ ដែលបញ្ជាក់ពីក្រសួងយុត្តិធម៌ថា មានជាប់ទោស ឬមិនដែលមាន ទោសឧក្រិដ្ឋ ឬទោសមជ្ឈឹម ឬទោសលហុជាដើម ហើយកាលណាមានមិនអាចចូលជាសមាជិក ឬមិនអាចធ្វើជាសមាជិក ថ្នាក់ដឹកនាំ ឬប្រធាន អនុប្រធាន គណបក្សនយោបាយបានទេ”។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ គឹអ្នកដែលមានទោសអត់មានសិទ្ធិធ្វើប្រធាន អនុប្រធានគណបក្សនយោបាយបានទេ និងបើទោសធ្ងន់ធ្ងរអាចនឹងរំលាយគណបក្សចោលថែមទៀតផង។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានព្រមានថា ឲ្យតែចូលគឺវ៉ៃខ្នោះឲ្យទាល់តែបាន។ ការព្រមាននេះ គឺសម្តេចចង់សំដៅទៅលើលោកសម រង្ស៊ី ដែលកំពុងតែនិរទេសខ្លួនដោយខ្លួនឯងនៅក្រៅប្រទេស គេចពីសំណាញ់ច្បាប់នៅកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅក្នុងអង្គប្រជុំរដ្ឋសភាកាលពីថ្ងៃទី៣១ ខែមករា ថា “អត់មានចាប់គណបក្សសម្លេងភាគច្រើនធ្វើជាចំណាប់ខ្មាំងទេ យើងបានបណ្តែតបណ្តោយគេច្រើនឡើងហើយ តែលើកនេះអត់ទេ។ ត្រូវចាំបាច់ធ្វើវិសោធនកម្មច្បាប់ស្តីពីបក្សនយោបាយ ក៏ត្រូវតែធ្វើ វិសោធនកម្ម ៥០បូក១ ដាក់ថា អ្នកដែលមានទោសអត់មានសិទ្ធិធ្វើប្រធានបក្សនយោបាយ ដាក់ទៅ ខ្ញុំមានសំណូមពរស្នើកែអាហ្នឹង ដើម្បីឲ្យវាអស់សិទ្ធិតែម្តងទៅ។ អ្នកមានទោស គឺអត់មានសិទ្ធិធ្វើប្រធាន អនុប្រធានបក្សនយោបាយ ចឹងតែម្តងទៅ ព្រោះអ្នកឯងកំពុងជាប់ទោសមកធ្វើបក្សអី តែសិទ្ធិបោះឆ្នោតមិនទាំងមានផង។ ឥឡូវចូលមក ឮថាគេចេញស្អីណា ឥឡូវចូលមកឲ្យស្រូតមក តែសុំកុំភ្លេចណា វ៉ៃខ្នោះ គឺវ៉ៃទាល់តែបាន”៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ