គណៈ ប្រតិ ភូនៃសហភាពសហព័ន្ធយុវជនកម្ពុជា រួមសិល្បករ សិល្បការិនី បានធ្វើដំណើរ ទៅចូលរួមសម្តែង ក្នុងព្រឹត្តិការណ៏ក្បួនព្យុហយាត្រា “ឈីងហ្គេ” នៅសិង្ហបុរី

: inewskh   : February 7, 2017 10:16 am


នៅថ្ងៃទី៧ខែកុម្ភៈនេះ គណៈប្រតិភូនៃសហភាពសហព័ន្ធយុវជនកម្ពុជា រួមសិល្បករ សិល្បការិនីរបស់កម្ពុជា ចំនួន៧៤នាក់បានធ្វើដំណើរទៅចូលរួមសម្តែងនៅក្នុងព្រឹត្តិការក្បួនព្យុហយាត្រា “ឈីងហ្គេ” ឆ្នាំ២០១៧ ដែលជាការ រៀបចំ ជារៀងរាល់ឆ្នាំដោយសមាគមប្រជាជនសាធារណរដ្ឋសិង្ហបុរី។
គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហ ព័ន្ធយុវជនកម្ពុជា។
ទស្សនីយភាពដែលកម្ពុជាគ្រោងនិងសម្តែង នូវក្នុង ព្រឹត្តការណ៏”ឈីងហ្គេ”មាន ចំណងជើងថា”សាមគ្គីភាពក្នុងសុខដុម វប្បធម៌”ដោយមានការ ចូលរួមសម្តែង ពីសំណាក់សិល្បករ សិល្បៈការិនីចំនួន ៥០នាក់នាំយកទៅបង្ហាញទស្ស និកជនមកពីគ្រប់ ទិសទីក្នុងព្រឹត្តិការណ៏ដ៏ធំមួយនេះ ក្រោមប្រធានបទ”អត្តសញ្ញាណវប្បធម៌ ការការពារវប្បធម៌ និងការអភិវឌ្ឍន៏វប្បធម៌និងការអភិវឌ្ឍន៏ដើម្បីអភិរក្ស”។សាមគ្គីភាពក្នុងភាពចម្រុះផ្នែកវប្បធម៌”ដែលសិល្បករ សិល្បៈការិនី កម្ពុជា នាំយកទៅសម្តែងក្នុងព្រឹត្តិការណ៏ “ឈីងហ្គេ”របាំអប្សរា ,ក្បាច់គុណល្បុកតោ,របាំស្រមោល,កញ្ឆែ។
ព្រឹត្តិការណ៏ព្យុហយាត្រា”ឈីងហ្គេ”ចាប់ផ្តើមពីថ្ងៃទី៧ដល់ទី១៤ខែកុម្ភៈឆ្នាំ២០១៧នេះ ដោយមានការចូល រួម សម្តែងមកពី១៥០ស្ថាប័ន នៃបណ្តាប្រទេសនានាលើពិភពលោក និងមានសិល្បករ សិល្បការិនីចំនួន១ម៉ឺននាក់ចូលរួមសម្តែង។
លោក សុខសប្បាយណា តំណាងគណៈប្រតិភូនៃសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា,ការទៅសម្តែងក្នុងព្រឹត្តិការឈីងហ្គេនៃប្រទេសសិង្ហបុរី គឺជាមោទនភាពរបស់ប្រទេសកម្ពុជា និងជាមោនភាពផងដែររបស់សហភាពសហព័ន្ធ យុវជនកម្ពុជាដែលបញ្ជូនសិល្បៈ សិល្បការិរីទៅចូលរួមសម្តែងក្នុងព្រឹត្តិអន្តរជាតិដ៏ធំនេះ ដែលជាការផ្សព្វ ផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក ដើម្បីឲ្យគេស្វែងយល់កាន់ដែច្បាស់ពីវប្បធម៌ អរិយធមខ្មែរ។
កញ្ញា ស៊ិន សក្តា តួសម្តែងរបាំ អប្សរា បាន បញ្ជាក់ថា,ការចូលរួមសម្តែងក្នុងព្យុហយាត្រាឈីងហ្គេនៅសិង្ហបុរី គឺមានរបាំអប្សរា ,ក្បាច់គុណល្បុកតោ ល្ខោនស្បែកធំ កញ្ឆែ រួមទាំងបទភ្លេងបូរាណដែលអាចទាក់ ទាញ នូវការចាប់អារម្មណ៏ពីទស្ស និកជនបរទេសក្នុងព្រឹត្តិការណ៏អន្តរជាតិដ៏អស្ចារ្យមួយនោះ និងជាការទាក់ទាញឲ្យទេសចរណ៏កាន់តែចង់ឃើញ ចង់ដឹងកាន់តែច្បាស់ពីវប្បធម៏អរិយធម៌ ដឬលជាមរតកសម្បូរបែបរបស់បុព្វបុរសខ្មែរ ដែលកូនចៅខ្មែរជំនាន់ក្រោយរួមគ្នាថែ រក្សា។
លោកជី រតនា តួសម្តែងក្បាច់គុណល្បុកតោ បានបញ្ជាក់ថា៖គឺជាឱកាសបង្ហាញនូវភាពអស្ចារ្យពីវប្បធម៌ខ្មែរលើឆាក់អន្តរជាតិ ជាពិសេសឲ្យអន្តរជាតិស្គាល់គុណល្បុកតោគឺជាក្បាច់គុណរបស់ខ្មែរ អត្តសញ្ញាណជាតិខ្មែរជូនពិភព លោកឲ្យបានដឹងកាន់តែច្បាស់បន្ថែមទៀត៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ