ម៉ន​ ព្រហ្មម៉ាញ​ និង​ ធា​ នុរាជ​ ធ្វើ​ឲ្យ​អ្នក​កំពង់ឆ្នាំង​សើច​តាំង​ពី​ទឹក​ទី១​

អ្នក​ប្រដាល់​ត្រកួល​ ម៉ន​ គឺ​ ម៉ន​ ព្រហ្មម៉ាញ​ និង​ជើង​ខ្លាំង​ពូកែ​នាគ​វាត់​កន្ទុយ​ ធា​ នុរាជ​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ប្រដាល់នៅ​សង្វៀន​ផ្ទាល់​សើច​សប្បាយ​រីករាយ​តាំង​ពី​ទឹក​ទី១​រហូត​ដល់​ទឹក​៥​។ ដោយ​សារ​តែ​ការ​ឌឺដង​ដាក់​គ្នា​ និង​បញ្ចេញ​ក្បាច់​ប្លែក​ៗ​នៅ​ពេល​ប្រកួត​ឯ​ខេត្ត​កំពង់ឆ្នាំង​នៃ​ពិធី​បុណ្យ​ទន្លេ​កាល​ពី​ថ្ងៃ​ទី១៦​ ខែ​មីនា​ ឆ្នាំ​២០១៩ ពួកគេ​ទាំងពីរ​បាន​ធ្វើ​ឲ្យ​អ្នកទស្សនា​បាន​សប្បាយភ្នែក​តែ​ម្ដង​ រហូត​អ្នកខ្លះសំណូមពរឲ្យ​ប្រកួត​ថែម​១ថ្ងៃ​ទៀត។​

ពិធី​បុណ្យ​ទន្លេ​លើក​ទី៥​ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​លើក​នេះ​មាន​រយៈពេល​៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៥-១៧​ ខែ​មីនា​ ២០១៩។​ ក្នុង​ពិធី​នេះ​ក៏​មាន​ការ​ប្រគំ​តន្ត្រី​ តាំង​ពិពណ៍​ផលិតផល​ និង​មាន​ការ​លេង​កីឡា​១២ប្រភេទ​ជា​ការ​អបអរ​ផង​ដែរ​ ហើយ​ក្នុង​នោះក៏​មាន​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​ចំនួន​២​ថ្ងៃ​ផង​ដែរ៕​

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • អត្ថបទថ្មី